ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

ចាប់ពី​ចុងឆ្នាំ​ ២០២៤ រហូតដល់​ដើមឆ្នាំ​ ២០២៥ ជា​ពេលដែល​កំណប់​ទ្រព្យ​បើក​រកអ្នកឆ្នាំទាំង ៣ រាសី ​នឹង​ឡើង​ដល់​កំពូល​សំណាង និង​ឃើញ​ឱកាស​ផ្លាស់ប្តូរ​ជីវិត​គ្រប់​ទីកន្លែង។ លើសពីនេះ អ្នកក៏អាចនឹងមានឱកាសទិញឡានទិញផ្ទះបានសមតាមបំណងទៀតផង។

Cover Copy

១. ឆ្នាំច ៖ ជោគវាសនាហាក់ដូចជាបានលេងសើចច្រើនលើមនុស្សកើតឆ្នាំច ជាហេតុធ្វើឱ្យពួកគេតែងតែត្រូវបានគេដាក់ឈ្មោះថាជាឆ្នាំមួយដែលមានជីវិតលំបាកលំបិន សឹងតែចង់បោះបង់ចោលម្ដងៗទៅហើយ។ ទោះយ៉ាងណាក៏ដោយ ចាប់ពីចុងឆ្នាំ ២០២៤ នេះតទៅ រហូតដល់ដើមឆ្នាំ ២០២៥ កំពូលនៃកិត្តិនាម និងលុយកាក់របស់អ្នកនឹងកើនឡើងខ្លាំថ ដែលជួយឱ្យអ្នកកើតឆ្នាំចទទួលបានអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់ពួកគេឡើងវិញ។ មនុស្សដែលកើតក្នុងឆ្នាំច គឺជាមនុស្សឆ្លាតវៃ ឧស្សាហ៍ព្យាយាម ក៏អាចទប់ទល់នឹងសម្ពាធបានយ៉ាងល្អផងដែរ។ ជាមួយនឹងមហិច្ឆតាដ៏អស្ចារ្យ និងសុបិនចង់ហោះហើរខ្ពស់ និងទៅកាន់តែឆ្ងាយ មនុស្សទាំងនេះតែងតែខិតខំជារៀងរាល់ថ្ងៃ។ នៅទីបញ្ចប់ការខិតខំប្រឹងប្រែងទាំងនេះនឹងទទួលបានរង្វាន់ជាទីគាប់ចិត្ត។

នៅចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ អ្នកដែលកើតក្នុងឆ្នាំចត្រូវបានគេទស្សន៍ទាយថា នឹងមានភាពរីកចម្រើនក្នុងការងារ មានសំណាងដល់កំពូល លុយកាក់ក៏ហូរមកគគ្រាក់គគ្រេង។ ជាងនេះទៅទៀត អ្នកដែលកើតក្នុងឆ្នាំច ក៏ជាមនុស្សមានចិត្តសណ្តោសប្រណី ចេះជួយអ្នកដទៃ ច្រើនតែជួបមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ច្រើននៅក្នុងជីវិត។ ក្នុង​អំឡុង​ពេល​នេះ មនុស្ស​ថ្លៃថ្នូរ​នឹង​លេច​មុខ​មក​ជួយ​អ្នក​ឱ្យ​រីក​ចម្រើនកាន់តែខ្លាំង។ អាជីពរបស់អ្នកត្រូវបានបង្រួបបង្រួមបន្តិចម្តងៗ តំណែងរបស់អ្នកកាន់តែមានស្ថិរភាព ហើយទ្រព្យសម្បត្តិរបស់អ្នកក៏កើនឡើងផងដែរ។ មិនយូរមិនឆាប់ អ្នកដែលកើតឆ្នាំច នឹងទិញផ្ទះ ទិញឡាន ហើយមានទ្រព្យច្រើនសន្ធឹកសន្ធាប់ ក្លាយជាអ្នកមានស្ដុកស្ដម្ភទៅថ្ងៃអនាគត។

១

២. ឆ្នាំវក ៖ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ អ្នកឆ្នាំវកហាក់​កំពុង​តែ​ប្រឈម​មុខ​នឹង​ជោគ​វាសនា ការលំបាកច្រើន។ ថ្វីដ្បិតតែមានភាពវៃឆ្លាត និងប៉ិនប្រសប់ក៏ដោយ ដោយសារតែមិនមានឱកាសត្រឹមត្រូវ អ្នកឆ្នាំស្វានៅតែជួបប្រទះនឹងការបរាជ័យជាច្រើន។ ឆមាសទីមួយនៃឆ្នាំ ២០២៤ នេះនឹងនៅតែជាពេលដែលឆ្នាំអ្នកឆ្នាំស្វាជួបការលំបាកខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ឈានចូលដល់ចុងឆ្នាំ នៅពេលដែលសំណាងចាប់ផ្តើមរះ ផ្លូវទៅរកលុយរបស់អ្នកនឹងកាន់តែរលូន។

រាសីអ្នកឡើងខ្ពស់ត្រដែតដូចខ្លែងជួបខ្យល់ មិនថាអ្នកប្រកបរបររកស៊ី ឬធ្វើការបានប្រាក់ខែទេ អ្នកនឹងមានឱកាសរកលុយបានលឿន និងធំ។ ក្នុង​ការ​ប្រឈម​ទាំងនេះ ឆ្នាំស្វា​នឹង​ស្ងប់ស្ងាត់ ​ស្ទាត់ជំនាញ​ក្នុងការ​ទទួលបាន​ឱកាស ចាប់យក​វា​យ៉ាង​រហ័ស ហើយ​ពេលខ្លះ​ហ៊ាន​ប្រថុយ​ដើម្បី​សម្រេច​គោលដៅ​ធំ​។ រយៈពេលចាប់ពីចុងឆ្នាំ ២០២៤ និងពេញមួយឆ្នាំ ២០២៥ នឹងក្លាយជាយុគមាសសម្រាប់អ្នកឆ្នាំស្វា បើកឱកាសផ្លាស់ប្តូរជីវិត និងគ្រប់គ្រងជោគវាសនាខ្លួនឯង។

២

៣. ឆ្នាំមមែ ៖ ថ្មីៗនេះ ជោគវាសនារបស់អ្នកឆ្នាំពពែហាក់ដូចជាស្ថិតនៅក្រោមការក្ដោបក្តាប់នៃរឿងអាក្រក់ ដែលបណ្តាលឱ្យអ្នកខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោយមិនទទួលបានលទ្ធផលដែលចង់បាន។ ទោះជាយ៉ាងណាក៏ដោយចាប់ពីចុងឆ្នាំ ២០២៤ ដល់ដើមឆ្នាំ ២០២៥ នៅពេលដែលឃ្លាំងទ្រព្យបើកឡើង អ្នកឆ្នាំពពែនឹងឈានដល់ចំណុចកំពូលនៃសំណាង និងឃើញឱកាសផ្លាស់ប្តូរជីវិតរបស់ពួកគេគ្រប់ទីកន្លែង។ ជា​មនុស្ស​មាន​ភាព​ឆ្លាត​វៃ និង​ពេញ​និយម អ្នក​កើត​ឆ្នាំ​ពពែ ងាយ​នឹង​ឆក់​យក​ឱកាស បង្កើត​លាភ​សំណាង បញ្ជាក់​ជំហរ​ក្នុង​អាជីព និង​សំណាង។

ក្នុង​ពេល​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ពពែ ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ច្រើន​លើ​គ្រប់​វិស័យ ជាពិសេស​បញ្ហា​លុយកាក់។ ឱកាសអាជីវកម្ម និងការវិនិយោគដ៏អស្ចារ្យបានមកដល់ហើយ សូមក្លាហានក្នុងការផ្លាស់ប្តូរដើម្បីទទួលបានប្រាក់រាប់ពាន់លាននៅក្នុងហោប៉ៅរបស់អ្នក។ សម្រាប់អ្នកជំនួញដែលកើតក្នុងឆ្នាំពពែនឹងជួបអតិថិជនធំៗជាច្រើន និងចុះកិច្ចសន្យាសំខាន់ៗ។ បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ក៏​នឹង​ងាយ​ស្រួល​ក្នុង​ការ​ដំឡើង​ឋានៈ និង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ។ ជាពិសេសអ្នកដែលកំពុងចាប់ផ្តើមអាជីវកម្ម ឬចង់ពង្រីកអាជីវកម្មរបស់ខ្លួន នឹងមានឱកាសអភិវឌ្ឍន៍ល្អៗជាច្រើន ស្វែងរកឱកាសមាសដើម្បីយកជីវិតរបស់ពួកគេទៅកាន់កម្រិតថ្មីមួយទៀត៕

៣