៩៩ថ្ងៃខាមុខ! អ្នកឆ្នាំទាំង ៣ នេះ សម្រុកកើបលាភធំ ទ្រព្យធន លុយកាក់ហូរចូលមកឥតស្រាកស្រាន្ត

ក្នុង​រយៈពេល ៩៩ ថ្ងៃ​ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ រាសីរឹងដូចដែក អាចបំបែកឧបសគ្គ ការលំបាកតូចធំ សម្រុកកើបលុយ ប្រមូលលាភសំណាងចូលមកពីគ្រប់ទិស។

Cover Copy

១. ឆ្នាំកុរ ៖ រាសី​ដែល​លេច​ចេញ​ក្នុង​ឆ្នាំ​នេះ​នឹង​ជួយ​ជ្រោមជ្រែងកាន់តែខ្លាំង ដូច្នេះ​រាល់​ឧបសគ្គ​ទាំងឡាយ​នឹង​ត្រូវ​បាន​ដោះស្រាយ ទោះ​លំបាក​យ៉ាងណា​ក៏​អាចយកឈ្នះ។ អ្នកឆ្នាំជ្រូក​មានឱកាស​រកលុយ​ធំ មាន​លាភ​សំណាង​ច្រើន​ជាង​មុន​។ អាច​និយាយ​បាន​ថា​រក​លុយ​បាន​គ្រប់​ជំហាន ហិរញ្ញវត្ថុ​របស់​មនុស្សឆ្នាំនេះ​រឹតតែ​សម្បូរ​បែប។ លើសពីនេះ ជីវិត​ស្នេហា​របស់អ្នកឆ្នាំជ្រូក​ក៏​ល្អ​ខ្លាំង​ក្នុង​រយៈពេល ៩៩​ ថ្ងៃ​ខាងមុខ។ ចំណែករឿងស្នេហា អ្នកមានគូ ទោះជួបព្យុះ​ភ្លៀងមានបញ្ហាធំប៉ុនណា​ ក៏មិនអាចបំបែកគូស្នេហ៍បានដែរ មានតែធ្វើឱ្យយល់ពីគ្នាកាន់តែខ្លាំង។

២. ឆ្នាំមមី ៖ ក្នុងរយៈពេល ៩៩ ថ្ងៃខាងមុខ ឆ្នាំសេះនឹងមានការទម្លាយយ៉ាងខ្លាំងក្នុងអាជីព និងលុយកាក់។ អ្នកនឹងមានឱកាសក្លាយជាអ្នកមានក្នុងវិស័យជាច្រើន។ គ្រប់អាជីពទាំងអស់សុទ្ធតែទទួលបានការកោតសរសើរ និងទទួលស្គាល់ពីថ្នាក់លើ ហើយមានឱកាសឈានមុខគេ និងរកប្រាក់ចំណូលបានច្រើន។ ទាក់ទងនឹងទ្រព្យសម្បត្តិ ប្រាក់ចំណូលនឹងកើនឡើងយ៉ាងឆាប់រហ័ស ហើយការវិនិយោគពីមុនរបស់អ្នកក៏នឹងទទួលបានប្រាក់ចំណេញដែលមិននឹកស្មានដល់ផងដែរ។ អ្នកឆ្នាំជ្រូក​ក៏មាន​សំណាង​ល្អ មាន​មនុស្ស​គាំទ្រ​ពួកគេ​ក្នុង​គ្រប់​កិច្ចការ​ដែល​ពួកគេ​ធ្វើ ហើយ​ជីវិត​ពួកគេ​រលូន​ល្អ​។ ៩៩ ថ្ងៃក្រោយ គឺជាពេលវេលានៃសំណាងល្អ និងសុភមង្គលដ៏អស្ចារ្យសម្រាប់អ្នកឆ្នាំសេះ ជីវិតរឹតតែរីករាយសប្បាយចិត្ត។

១

៣. ឆ្នាំមមែ ៖ អ្នក​កើត​ឆ្នាំ​ពពែ​ គឺ​ជា​មនុស្ស​ឆ្លាត​បំផុត ហើយ​ស្រឡាញ់​ភាព​ល្អឥតខ្ចោះ​។ មនុស្សឆ្នាំនេះ​ជា​ប្រភេទ​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម​ខ្លាំង​ចំពោះ​ការងារ មិន​ដែល​ធ្វើ​ឱ្យរួចពីដៃនោះឡើយ ហើយ​តែងតែ​ធ្វើ​កិច្ចការ​ដោយ​ហ្មត់ចត់ ប្រាកដប្រជារហូតដល់ជោគជ័យ មិនងាយបោះបង់ពាក់កណ្ដាលទីទេ។ ក្នុងរយៈពេល ៩៩ ថ្ងៃខាងមុខ អ្នកដែលកើតឆ្នាំ ពពែ នឹងមានលាភសំណាង បន្ទាប់ពីបានទទួលការគាំទ្រពីព្រះនៃទ្រព្យសម្បត្តិ លុយកាក់ប្រាក់ចំណូលរបស់អ្នកនឹងកើនឡើងយ៉ាងឆាប់រហ័ស។ ជាទូទៅ ឱ្យតែអ្នកចេះចាប់យកឱកាសបានល្អ និងខិតខំប្រឹងប្រែងបន្ត នោះប្រាក់ចំណូល និងជីវិតរបស់អ្នកនឹងរឹតតែរលូន អាចសម្រេចបានគ្រប់កិច្ចការងារតូចធំទាំងពួង៕