ស្ត្រីកើតក្នុងឆ្នាំទាំង ៣ ជួយលើករាសីក្រុមគ្រួសារ និងដៃគូជីវិត ពូកែទាំងការងារផ្ទះ ខ្លាំងទាំងចេញរកលុយ

មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ត្រូវបានគេដឹងថា ជាស្ត្រីដ៏ឧត្តុង្គឧត្តមខ្លាំង នាងមានសមត្ថភាពពិសេសចេះទាំងកិច្ចការងារផ្ទះ ពិសេសនោះគឺ ពូកែទាំងធ្វើការរកលុយ និងចេះទុកដាក់សន្សំសំចៃ ជាស្ត្រីដែលនាំលាភសំណាង ជួយចម្រុងចម្រើនក្រុមគ្រួសារ ក៏ជាទីប្រឹក្សាដ៏ល្អរបស់ស្វាមីផងដែរ។

Cover Copy

១. ឆ្នាំកុរ ៖ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក តែងតែបញ្ចេញថាមពលវិជ្ជមាន មានក្លិនក្រអូបប្រណិត និងរស់រវើក។ នៅពេលនិយាយជាមួយស្ត្រីទាំងនេះ មនុស្សច្រើនតែមានអារម្មណ៍ស្ងប់ចិត្ត។ ស្ត្រីកើតឆ្នាំនេះមានជីវិតពោរពេញដោយភាពសុទិដ្ឋិនិយម និងមានអ្នកអាណិតស្រឡាញ់ច្រើន សំណាងក្មុងជីវិតក៏ច្រើនដែរ។ ជាមួយនឹងគុណសម្បត្តិដ៏ល្អ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក ងាយទាក់ទាញ និងរៀបការជាមួយស្វាមីល្អ បង្កើតបានការកោតសរសើរ សុភមង្គល និងជីវិតអាពាហ៍ពិពាហ៍ពេញលេញ។ បុរាណ​បាន​ពោល​ថា​ «​អ្នក​កើត​ឆ្នាំ​ជ្រូក ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន គ្រួសារ​ចម្រើន​រុងរឿង ហើយ​មានអ្នក​គោរព​រាប់អាន​គ្រប់ៗ​គ្នា​។

ជាការពិតណាស់ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក មិនត្រឹមតែទទួលបានលាភសក្ការៈពីព្រះនៃទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពរុងរឿងដល់គ្រួសារទាំងមូលទៀតផង។ ស្ត្រីទាំងនេះធ្វើអ្វីគ្រប់យ៉ាងដោយរលូន រកលុយបានយ៉ាងងាយស្រួល និងមានសមត្ថភាពក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ ទោះ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក៏​ស្ត្រី​កើត​ឆ្នាំ​ជ្រូក​ឆាប់​រក​ដំណោះស្រាយបានដែរ។ ដោយភាពសុទិដ្ឋិនិយម និងថាមវន្តរបស់ពួកគេជួយឱ្យពួកគេមើលឃើញទិសដៅថ្មី និងបង្កើតគំនិតល្អៗសម្រាប់ការអភិវឌ្ឍន៍ខ្លួនឯង។

១

២. ឆ្នាំវក ៖ ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ស្វា មាន​ភាព​ក្លាហាន និង​មោះមុត មិន​ខ្លាច​ការ​លំបាក និង​ឧបសគ្គអ្វីឡើយ។ ស្ត្រីទាំងនេះជួបបញ្ហាកាន់តែច្រើន នាងនឹងកាន់តែរឹងមាំ។ ជាមួយនឹងសមត្ថភាពដោះស្រាយបញ្ហាដែលអាចបត់បែនបាន ស្ត្រីឆ្នាំនេះងាយស្រួលចុះកិច្ចសន្យារកប្រាក់ចំណូលបានច្រើន និងក្លាយជាអ្នកមានលឿនបំផុត។ ដោយមានភាពរហ័សរហួន និងប៉ិនប្រសប់ដូចស្វានៅក្នុងព្រៃ ស្ត្រីកើតឆ្នាំស្វាបង្កើតទំនាក់ទំនងប្រកបដោយគុណភាពជាច្រើន។ ជាមួយនឹង "ឈាមនៃភាពជាអ្នកដឹកនាំ" ដែលហូរនៅក្នុងសរសៃរបស់ពួកគេ ពួកគេបានត្រៀមខ្លួនដើម្បីក្រោកឈរឡើង និងកសាងអាជីព និងកសាង "អាណាចក្រ" ផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយ​មាន​សមត្ថភាព​គ្រប់គ្រង​លុយ​កាក់យ៉ាង​ប៉ិនប្រសប់ ស្ត្រីឆ្នាំនេះ​ចេះ​វិនិយោគ​យកយ​លុយ​បង្កើត​លុយ។ មនុស្សឆ្នាំនេះនឹងកាន់តែមានបាន ក្លាយជាអ្នកមានស្ដុកស្ដម្ភទៅថ្ងៃអនាគត។

២

៣. ឆ្នាំរកា​ ៖ មានមនុស្សតិចណាស់ដែលអាចផ្គូផ្គងនឹងភាពឧស្សាហ៍ព្យាយាមរបស់ស្ត្ត្រីឆ្នាំមាន់។ ស្ត្រីទាំងនេះអាចធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចការនឿយហត់។ ភាពរីករាយនេះជួយពួកគេឱ្យមានការកោតសរសើរយ៉ាងខ្លាំងនៅក្នុងក្រុម និងទាក់ទាញចំណាប់អារម្មណ៍របស់ព្រះនៃទ្រព្យសម្បត្តិ។ ជាមួយនឹងរូបរាងដ៏ប្រណិត និងភាពជាស្ត្រី គ្មាននរណាម្នាក់នឹកស្មានថា ស្ត្រីដែលកើតក្នុងឆ្នាំរកា មានភាពរឹងមាំ និងក្លាហាននោះឡើយ។ ក្នុង​ការ​ងារ​គេ​តែង​តែ​សម្រេច​ចិត្ត​ដល់​ទី​បញ្ចប់​មិន​ងាយ​បោះបង់ចោលពាក់កណ្ដាលទីទេ។

ទោះ​បី​ជា​មិន​ចូល​ចិត្ត​បង្អួត​សម្រស់​ក៏​ដោយ​ តែ​សម្រស់​ និង​ចំណេះ​ដឹង​របស់​ស្ត្រីឆ្នាំមាន់តែង​តែ​លេច​ធ្លោ។ ក្នុងនាម​ជា​តារា​ស្រី​ដែលមាន​ជោគវាសនា​ដ៏​ខ្ពង់ខ្ពស់ ស្ត្រី​កើត​ឆ្នាំ​រកា តែងតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មនុស្ស​ជាច្រើន​ក្នុង​ដំណើរ​នៃ​ការ​អភិវឌ្ឍ​ខ្លួន និង​ចម្រើន​វ័យ​។ ដោយសារតែនោះ ពួកគេច្រើនតែសំណាង អាជីវកម្មរបស់ពួកគេក៏អំណោយផល ជួយឱ្យពួកគេក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​រកា តែងតែ​ខ្វល់ខ្វាយ​រឿង​ហិរញ្ញវត្ថុ ហើយ​តែងតែ​ព្យាយាម​រកលុយ​ដើម្បី​ក្លាយជា​អ្នកមាន​។ ឋានសួគ៌​មិន​ឱ្យខក​ចិត្ត​អ្នក​ដែល​ខំ​ប្រឹង​ប្រែង​ទេ ស្ត្រី​កើត​ឆ្នាំ​រកា ច្រើន​ក្លាយ​ជា​អ្នក​មាន​ក្នុង​ពេល​ដ៏​ខ្លី។ ជីវិត​ដែល​បាន​បំពេញ​ និង​សម្បូរ​បែប​របស់​ពួក​គេ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ច្រណែន៕

៣