តុក្កតាទី ១៖ បើប្រៀបធៀបជាមួយមនុស្សទូទៅ អ្នកមានជំនាញក្នុងការត្រិះរិះពិចារណា និងវាយតម្លៃហេតុការណ៍ដែលបានកើតឡើងយ៉ាងល្អបំផុត។ ជារួម ជាមនុស្សដែលមានតក្កវិជ្ជាដ៏អស្ចារ្យ ដូច្នេះយោបល់របស់អ្នកតែងតែទទួលបានការសរសើរពីមិត្តភក្តិក្នុងការដោះស្រាយបញ្ហាជានិច្ច។
ក្នុងការដោះស្រាយបញ្ហាអ្នកច្រើនតែចាប់ផ្តើមពីការវាយតម្លៃលើរឿងរ៉ាវទាំងនោះ ស្វែងរកមូលហេតុ រួចធ្វើការវិភាគដោយប្រើហេតុផល និងកាត់ចំណុចដែលមិនចាំបាច់ចោលយ៉ាងប៉ិនប្រសប់។ ហេតុនេះហើយទើបក្លាយជាអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យម្នាក់ ហើយតែងតែទទួលបានភាពជោគជ័យក្នុងការវែកញែក ឬការប្រកួតប្រជែងណាមួយ។
តុក្កតាទី ២៖ អ្នកចូលចិត្តការជួបជុំ ជជែកលេងជាមួយអ្នកដទៃ ចិត្តល្អ ចិត្តត្រជាក់ ពូកែយល់ចិត្តនិងចេះក្រែងចិត្តអ្នកដទៃទើបធ្វើឱ្យអ្នកជាមនុស្សដែលមានទំនាក់ទំនងជាបុគ្គលល្អនិងមានភាពលេចធ្លោពីអ្នកដទៃ។ អ្នកកម្រមានបញ្ហាធ្ង.ន់ធ្ងរជាមួយអ្នកណាណាស់ ព្រោះអ្នកមានទំនោរទៅរកភាពស្ងប់ស្ងាត់ ហើយដោះស្រាយបញ្ហាដោយការយល់ចិត្តច្រើនជាង។
ប៉ុន្តែបើសិនជាមានបញ្ហាកើតឡើងហើយនោះបង្ហាញបុគ្គលម្នាក់នោះបានធ្វើអ្វីឱ្យអ្នកដល់ថ្នាក់ទ្រាំមិនបានហើយ។ អ្នកអាចធ្វើការងារជាក្រុមបានយ៉ាងល្អ ហើយបង្កើតបរិយាកាសសប្បាយរីករាយក្នុងការសហការគ្នាជារឿយៗ។ ហេតុនេះហើយទើបធ្វើឱ្យគេគ្រប់គ្នាចង់មកក្បែរអ្នកស្និទ្ធស្នាលនឹងអ្នករាប់មិនអស់ទេ។
តុក្កតាទី ៣៖ អ្នកជាមនុស្សច្នៃប្រឌិតខ្ពស់និងលេចធ្លោពីគេ។ អ្នកចូលចិត្តការស្រមើស្រមៃ មានភាពបើកចំហរ ស្រឡាញ់សេរីភាព។ អ្នកសាកសមនឹងការងារដែលទាក់ទងនឹងសិល្បៈ តន្រ្តី ឬការងារផ្សេងៗទៀតដែលត្រូវប្រើភាពច្នៃប្រឌិត។ អ្នកមិនចូលចិត្តធ្វើអ្វីដែលមានដែនកំណត់នោះទេ។
នេះមិនមែនមានន័យថាអ្នកទ្រាំមិនបាននោះទេ គ្រាន់តែមានអារម្មណ៍ថាមិនមានក្តីសុខក្នុងការធ្វើវា។ ផ្ទុយទៅវិញបើសិនជាបានធ្វើការងារណាដែលត្រូវបញ្ចេញគំនិតបានច្រើន បង្ហាញភាពច្នៃប្រឌិតវិញនោះ អ្នកនឹងពុះពារធ្វើវាដោយពេញចិត្ត រហូតដល់អត់បាយអត់ទឹកក៏មាន។
តុក្កតាទី ៤៖ អ្នកមានទេពកោសល្យក្នុងការបង្កើតស្នាដៃសិល្បៈដែលមានភាពលេចធ្លោជាងមនុស្សទូទៅ។ ចំណុចពិសេសរបស់អ្នកគឺ អ្នកពូកែសម្លឹងរកភាពស្រស់ស្អាត និងតម្លៃសិល្បៈពីអ្វីដែលមិនលេចធ្លោក្នុងភ្នែកអ្នកដទៃ។ អ្នកសម្បូរទៅដោយគំនិតសិល្បៈ ភាពច្នៃប្រឌិតយ៉ាងអស្ចារ្យ។
អ្វីដែលអ្នកធ្វើតែងតែមានបង្កប់សិល្បៈជានិច្ចរហូតដល់ពេលខ្លះមនុស្សធម្មតាមិនអាចយល់បាន។ ទោះបីជាអ្នកមិនបានធ្វើការងារក្នុងអាជីពសិល្បៈក៏ពិតមែន ប៉ុន្តែសូម្បីតែសកម្មភាពប្រចាំថ្ងៃក៏នៅតែបង្កប់ភាពស្រស់ស្អាតពោរពេញទៅដោយសិល្បៈដោយមិនបានតាំងចិត្ត។