រយៈពេលនៃទំនាក់ទំនង!!! – ២ខែដើម្បីចាប់ផ្ដើមទំនាក់ទំនង

រយៈពេលនៃទំនាក់ទំនង!

- ២ខែដើម្បីចាប់ផ្ដើមទំនាក់ទំនង

- ៤ខែ ដើម្បីបង្កើនការចាប់អារម្មណ៍

- ៦ខែ ដើម្បីព្យាយាមយល់ពីគ្នា

- ៨ខែ ធ្វើអ្វីៗដើម្បីគ្នា

- ១០ខែ ដឹងសុខទុក្ខ ជួយធុរៈគ្នា

ចាប់ពី ១២ខែ ឬ១ឆ្នាំ ជាពេលវេលាដែលគួរគីតពីអនាគតជាមួយគ្នា តើអាចបន្តជាមួយគ្នាបានដល់ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ ឬច្រើនជាងនេះដែរទេ?

ពេលវេលាដែលបានជួបគ្នា វាប្រហែលជាងាយ ការចាប់ផ្ដើម វាប្រហែលជាលឿនរហ័ស ប៉ុន្តែរយៈពេលនៃការស្ទាបស្ទង់ មើលចិត្តថ្លើមគ្នា វាអាចចំណាយពេល ជាពិសេសនោះគឺ ការថែរក្សាគ្នាឱ្យបានល្អ រឹតតែមិនមែនជារឿងដែលងាយនោះឡើយ។

បើអ្នកពិតជាប្រាកដចិត្ត ហើយច្បាស់លាស់នឹងទំនាក់ទំនងមួយនេះ អ្នកត្រូវតែព្យាយាថែរក្សាឱ្យបានល្អ បើគេជាមនុស្សល្អ អ្នកក៏ត្រូវតែខីប្រឹង និងក្ដោបក្ដាប់ឱកាសមួយនេះឱ្យបាន។

115896119_165095298400617_3052513631369861231_n

ថ្ងៃណាមួយ អ្នកទាំងពីរនឹងក្លាយទៅជា រូបពីរ​ជីវិតមួយ

ថ្ងៃណាមួយ អ្នកទាំងពីរនឹងមានថ្ងៃតែមួយជាមួយគ្នា

កុំធ្វើត្រឹមតែជាគូស្នេហ៍ គូសង្សារ ត្រូវច្បាស់ថា នឹងអាចក្លាយជាគូជីវិត ឬប្ដីប្រពន្ធ ជាគ្រួសារតែមួយជាមួយនឹងគ្នាអាចកាន់ដៃគ្នាដល់ចាស់កោងខ្នង ឆ្លងកាត់បញ្ហា ការលំបាក ឧបសគ្គទាំងឡាយទៅជាមួយគ្នា ចាប់ដៃគ្នាកសាងគ្រួសារ អនាគតមួយដ៏ល្អជាមួយគ្នា នោះនឹងទទួលបានក្ដីសុខ សុភមង្គល និងភាពរុងរឿងដ៏ពិតប្រាកដ...៕

#មនុស្សចុងក្រោយ #Knongsrok