តម្រងនោមគឺជាសរីរាង្គដែលមានមុខងារយ៉ាងសំខាន់ ចំពោះសុខភាពទូទៅ ដូចជាទទួលខុសត្រូវ ក្នុងការរក្សាកម្រិតសម្ពាធឈាម និងត្រួតពិនិត្យសារធាតុរាវជាដើម។ បើតម្រងនោមរបស់អ្នកមាន បញ្ហា ឬកើតមានជំងឺតម្រងនោម អ្នកនឹងជួបផលវិបាក និងបញ្ហាសុខភាពជាច្រើន។
ដូច្នេះថ្ងៃនេះមកតាមដាន រោគសញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកកើតមានជំងឺ តម្រងនោម៖
១/ អស់កម្លាំងខ្លាំងខុសពីធម្មតា៖ ការអស់កម្លាំងរ៉ាំរ៉ៃ បណ្តាលមកពីបញ្ហាតម្រងនោម ដែលជាហេតុ ធ្វើឲ្យរាងកាយមានការពិបាកក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកោសិការបស់អ្នកតាមរយៈចរន្តឈាម។
២/ រមាស់ស្បែក៖តម្រងនោមជាអ្នកបញ្ចេញជាតិពុលតាមរយៈទឹកនោម ដូច្នេះបើតម្រងនោមមានបញ្ហា កាកសំណល់ នឹងកើតឡើងនៅក្នុងជាលិកា ដែលធ្វើឲ្យអ្នកកើតមានអាការរមាស់ ឬកន្ទួលលើស្បែក។
៣/ ជើងឡើងហើម ឬមានដំបៅនៅក្រោមស្បែក៖រោគសញ្ញាមួយនៃជំងឺតម្រងនោមគឺការហើមជើង ឬមានដំបៅនៅក្រោមស្បែក ដែលជាទូទៅវាកើតឡើងនៅលើប្រអប់ជើង ឬកជើង ប៉ុន្តែជួនកាលវា កើតឡើងនៅលើមុខ ដៃ និងផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។
៤/ មានភាពស្លេកស្លាំង៖ភាពស្លេកស្លាំង និងមានរោគសញ្ញាជំងឺតម្រងនោមដូចដែលបានរៀបរាប់ ខាងលើ បង្ហាញថាអ្នកមានជំងឺតម្រងនោម ស្ថិតក្នុងដំណាក់កាលមួយដែលធ្ងន់ធ្ងរហើយព្រោះតែ តម្រងនោមចុះខ្សោយបាត់បង់មុខងារក្នុងការផលិតកោសិកាឈាមក្រហម ដែលជាហេតុធ្វើឲ្យអ្នក មានសភាពស្លេកស្លាំង។
៥/ ឈឺខ្នង៖ អាការឈឺខ្នងផ្នែកខាងក្រោមជារោគសញ្ញានៃជំងឺតម្រងនោមចំពោះមនុស្សវ័យចំណាស់ ហើយវាអាចបង្ហាញពីបញ្ហាគ្រួសក្នុងតម្រងនោម ឬការឆ្លងរោគលើផ្លូវបង្ហូរទឹកនោម។ ហើយបើអ្នក មានអាការឈឺខ្នង និងថែមទាំងមានការឈឺចាប់នៅពេលបត់ជើងតូចទៀតនោះ អ្នកចាំបាច់ត្រូវទៅ ជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជាជំងឺតម្រងនោមធ្ងន់ធ្ងរ។
៦/ ទឹកនោមខុសធម្មតា៖អ្នកនឹងកើតមានភាពខុសប្រក្រតី ដូចជានោមច្រើននៅពេលយប់ ទឹកនោម មានពពុះច្រើន ទឹកនោមមានពណ៌ស្រអាប់ មានក្លិនស្អុយ ការផលិតទឹកនោមកើនឡើង និងមាន ពណ៌ស្លាំង នោមច្រើនជាងបួនដងក្នុងមួយថ្ងៃ នោមទាស់ (ទឹកនោមតិចហើយនោមច្រើនដង) និងមានឈាមនៅក្នុងទឹកនោម។
៧/ ក្លិនដង្ហើមមិនល្អ៖ពេលខ្លះការមានខ្យល់ដង្ហើមមិនល្អ មិនមែនបណ្តាលមកពីអ្នកដុសសម្អាតមាត់ ធ្មេញមិនបានស្អាតល្អនោះទេ តែវាបណ្តាលមកពីបញ្ហាតម្រងនោមរបស់អ្នកមានបញ្ហា៕