មេរៀនជីវិត! ពីអ្នកខាត់ស្បែកជើងនៅមាត់សមុទ្រ ជាមួយនឹងនាយកប្រតិបត្តិធនាគារដ៏ធំមួយនៅទីក្រុង ញ៉ូវយ៉ក

ជារៀងរាល់ព្រឹក នាយកប្រតិបត្តិធនាគារដ៏ធំមួយនៅក្នុងទីក្រុងញូវយ៉ក តែងតែដើរទៅកាន់មាត់សមុទ្រដើម្បីខាត់ស្បែកជើង។​ គាត់អង្គុយលើសាឡុងអានកាសែត Wall Street Journal ចំណែកអ្នកខាត់ស្បែកជើង ក៏ខាត់ស្បែកជើងយ៉ាងស្ងៀមស្ងាត់។

ថ្ងៃមួយតាមទម្លាប់ គាត់ដើរទៅខាត់ស្បែកជើងជាធម្មតា ពេលនោះស្រាប់តែ បុរសអ្នកខាត់ស្បែកជើងនោះបានសួរទៅ នាយកប្រតិបត្តិនោះថា ៖

- អ្នកខាត់ស្បែកជើង ៖ តើអ្នកគិតយ៉ាងណាដែរ ចំពោះស្ថានភាពនៅក្នុងផ្សារហ៊ុនបច្ចុប្បន្ននេះ?

- នាយកប្រតិបត្តិតបយ៉ាងក្រអើតក្រទម ៖ ហេតុអ្វីបានជាអ្នកចាប់អារម្មណ៍ដូច្នេះ? តើអ្នកមានលុយដើម្បីវិនិយោគទេ?

- អ្នកខាត់ស្បែកជើង ៖ “ ខ្ញុំមានប្រាក់មួយលានដុល្លារនៅក្នុងធនាគាររបស់អ្នក ហើយខ្ញុំកំពុងពិចារណាលើការវិនិយោគប្រាក់មួយចំនួននៅក្នុងទីផ្សារមូលធន” ។

- នាយកប្រតិបត្តិតប ៖ តើលោកឈ្មោះអ្វី? (នាយកប្រតិបត្តិតប សួរទៅអ្នកខាត់ស្បែកជើង)។

- អ្នកខាត់ស្បែកជើង ៖ ខ្ញុំឈ្មោះ ចនស្មីត។

ពេលនោះ នាយក្រតិបត្តិក៏មកដល់ធនាគារ ហើយក៏បានសួរទៅប្រធានផ្នែកបម្រើអតិថិជន ៖ តើយើងមានអតិថិជនឈ្មោះចនស្មីតទេ?

បុគ្គលិកបម្រើអតិថិជន ៖ មានលោកប្រធាន គាត់ថែមទាំងមានទឹកប្រាក់ចំនួន ១លានដុល្លានៅក្នុងគណនីគាត់ទៀតផង។

ភ្លាមៗនោះ លោកនាយកប្រតិបត្តិក៏ស្រាប់តែប្រញាប់ទៅកាន់មាត់ឆ្នេរ ដើម្បីស្វែងរកបុរសខាត់ស្បែកជើងនោះ។

- នាយកប្រតិបត្តិតប ៖ លោកស្មីត ខ្ញុំសូមអញ្ជើញលោកនៅថ្ងៃច័ន្ទខាងមុខនេះដើម្បីធ្វើជាភ្ញៀវកិត្តិយសនៅក្នុងការប្រជុំក្រុមប្រឹក្សាភិបាលរបស់យើង និងប្រាប់រឿងរ៉ាវនៃជីវិតរបស់លោក។ ខ្ញុំប្រាកដថាយើងនឹងមានអ្វីជាច្រើនដែលត្រូវរៀនពីលោក។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិបានធ្វើការណែនាំគាត់ដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ៖

យើងទាំងអស់គ្នាស្គាល់លោកស្មីតហើយ លោកគឺជាអ្នកខាត់ស្បែកជើងនៅតាមឆ្នេរសមុទ្រ។ ប៉ុន្តែលោកស្មីតក៏ជាអតិថិជនសំខាន់របស់យើងផងដែរ ដែលលោកមានទឹកប្រាក់ផ្ញើនៅក្នុងធនាគារយើងដល់ទៅ ១លានដុល្លាឯណោះ។ ដូច្នេះហើយ ខ្ញុំក៏បានអញ្ជើញគាត់មកធ្វើជាភ្ញៀវកិត្តិយសនៅថ្ងៃនេះ ដើម្បីឱ្យគាត់រៀបរាប់ពីជីវិត និងមេរៀនល្អៗដល់យើងគ្រប់គ្នា។

120000745_3804026886294499_5398515225156573196_n

លោកស្មីតបានចាប់ផ្តើមរៀបរាប់អំពីរឿងរ៉ាវជីវិតរបស់គាត់ ៖

ដំបូងឡើយ ខ្ញុំបានមកដល់ប្រទេសនេះកាលពី ៥០ ឆ្នាំមុន ក្នុងនាមជាជនអន្តោប្រវេសន៍វ័យក្មេងដែលមកពីអឺរ៉ុប។ ខ្ញុំបានចុះពីកប៉ាល់ដោយគ្មានប្រាប់សូម្បីតែមួយកាក់មួយសេន។ រឿងដំបូងដែលខ្ញុំបានធ្វើគឺ ប្តូរឈ្មោះខ្ញុំទៅជាស្មីត។ បេលនោះ ខ្ញុំពិតជាឃ្លាន និងមានអារម្មណ៍ថាហត់នឿយ ហេលហាលជាខ្លាំង។ ខ្ញុំក៏បានចាប់ផ្តើមវង្វេងស្មារតី ហើយក៏បានព្យាយាមស្វែងរកការងារធ្វើ តែវាក៏គ្មានប្រយោជន៍ឡើយ។

ភ្លាមៗនោះ ខ្ញុំបានរកឃើញកាក់មួយនៅលើចិញ្ចើមផ្លូវ។ ខ្ញុំបានយកវាទៅទិញផ្លែប៉ោមមួយ។ ខ្ញុំមានជម្រើសពីរគឺ ញុំាផ្លែប៉ោមនោះ និងបំបាត់ភាពអត់ឃ្លានរបស់ខ្ញុំ ឬចាប់ផ្តើមយកផ្លែប៉ោមនោះទៅធ្វើជាអាជីវកម្ម។ ទីបំផុត ខ្ញុំក៏បានសម្រេចចិត្តលក់ផ្លែប៉ោមក្នុងតម្លៃ ២ ដុល្លារ និងទិញផ្លែប៉ោម ២ ផ្លែជាថ្មី បន្ទាប់មក ខ្ញុំក៏បានទិញលក់ៗជាបន្តបន្ទាប់ បង្កើតបានជាការធ្វើអាជីវកម្ម។ នៅពេលខ្ញុំចាប់ផ្តើមសន្សំប្រាក់ដុល្លារ ខ្ញុំអាចទិញឈុតដុសធ្មេញ និងថ្នាំខាត់ស្បែកជើង ដើម្បីធ្វើការខាតស្បែកជើងបង្កើតជាមុខរបរថ្មី។

ខ្ញុំមិនដែលចំណាយប្រាក់កាក់សម្រាប់ការកម្សាន្ត ឬសម្លៀកបំពាក់ថ្មីៗទេ តែខ្ញុំបានធ្វើការសន្សំប្រាក់ និងចំណាយលើការហូបចុកឱ្យបានគ្រប់គ្រាន់។ ពីមួយថ្ងៃទៅមួយថ្ងៃ មុខរបររបស់ខ្ញុំក៏ចាប់ផ្ដើមកាក់កប និងមានអតិថិជនកាន់តែច្រើនឡើងៗ។ រាល់ការហូបចុករបស់ខ្ញុំ គឺត្រូវចំណាយប្រាក់រិះថាំណាស់ ព្រោះតែខ្ញុំចង់សន្សំលុយឱ្យបានច្រើន។ បើទោះជាខ្ញុំអាចរកលុយបានច្រើនយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែមិនអាចខ្ជះខ្ជាយលុយ ជាមួយនឹងរបស់របរផ្សេងៗ ដោយគ្មានក្រិតក្រមដែរ ខ្ញុំរក្សាប្រាក់សន្សំគ្រប់កាក់។ ហើយមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំក៏បានសន្សំលុយបានមួយចំនួន និងបានគិតថាទិញទីតាំងនៅលើឆ្នេរខ្សាច់នេះ មុននឹងខ្ញុំចូលនិវត្តន៍បញ្ចប់ការងារជាអ្នកខាត់ស្បែកជើង។

ទីបំផុតកាលពី ៣ ខែមុនបងស្រីរបស់ខ្ញុំដែលធ្វើការនៅលើនាវា បានទទួលមរណភាព ហើយគាត់ទទួលបានប្រាក់ធានារ៉ាប់រងអាយុជីវិត១លានដុល្លា ហើយឈ្មោះអ្នកទទួលប្រាក់នោះគឺ ជាខ្ញូំនេះឯង។ ដូច្នេះ លុយមួយលានដុល្លានេះ មិនមែនខ្ញុំសន្សំបានទេ គឺជាលុយធានារ៉ាប់រងអាយុជីវិតរបស់បងស្រីខ្ញុំទេ។ សូមអរគុណ !!!

ប្រភព ៖ Hester Kim Aquino / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)