ចាប់ចង្កឹះនាំសំណាងមើលជោគជតារាសីនៅឆ្នាំនេះ ចង់ដឹងថាអ្នកនឹងទទួលបានលាភធំជាដុំកំភួនឬអត់?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីចាប់ចង្កឹះនាំសំណាងមួយមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងខ្លួនឯង តាមរយៈការជ្រើសរើសចង្កឹះនាំសំណាងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

Picsart_22 01 17_22 14 05 013

របៀបលេង

1. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

2. ) ជ្រើសរើសចង្កឹះនាំសំណាង ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ

ចង្កឹះនាំសំណាងលេខ 1

Cv42 1

ឆាប់ៗខាងមុខនេះ អ្នកនឹងមានសំណាងក្នុងរឿងការងារ និងលុយកាក់តែអាចនឹងមានបញ្ហាខ្លះកើតឡើង ។

ចំណែកជោគជតារាសីរបស់អ្នក ក្នុងអំឡុងពេលនេះអាចនឹងជួបទាំងមនុស្សល្អ និងមនុស្សមិនល្អដូច្នេះត្រូវតែប្រុងប្រយ័ត្ន កុំនាំខ្លួនឯងឈានជើងទៅកន្លែងដែលប្រថុយប្រថាន ។

អ្នកអាចជួបបញ្ហាលំបាកខ្លះៗនៅដើមឆ្នាំ តែពាក់កណ្តាលឆ្នាំភាពជោគ​វាសនា​មាន​កម្រិត​ផ្លាស់​ប្តូរ​ទៅ​ជា​លាភចូលផ្ទះ​ ហើយឧបសគ្គផ្សេងៗនឹងរលាយបាត់អស់ ។

តែមានសំណូមពរ​មួយ​ គឺ​អ្នកគួរធ្វើបុណ្យ​កុសល​ ច្រូចទឹកជូនដល់ម្ចាស់កម្មពៀរ នឹង​ជួយ​លើក​តម្កើង​ទ្រព្យសម្បត្តិ​ឲ្យអ្នកបាន ។

ចង្កឹះនាំសំណាងលេខ 2

Cv42 2

អ្នកនឹងទទួលបានលាភសំណាង ពីលទ្ធផលនៃដឹងគុណនិងការតបស្នង ធ្វើឱ្យជោគវាសនារបស់អ្នកនឹងជួបនូវអ្វីដែលល្អៗ ។

តាមរយះចរិតជាមនុស្សដែលចេះដឹងគុណចេះធ្វើបុណ្យទាន ចេះញញឹមរាក់ទាក់ញាតិមិត្ត ចេះសម្លឹងមើលពិភពលោកក្នុងផ្លូវល្អ ធ្វើឲ្យមនុស្សជុំវិញខ្លួនមានចិត្តចង់ជួយជ្រោមជ្រែងអ្នក ។

ត្បិតឆ្នាំមុនជីវិតអ្នកតែងតែជួបឧបសគ្គ តែចូលកុំអស់សង្ឃឹមព្រោះឆ្នាំនេះជីវិតរបស់អ្នកនឹងជួបការផ្លាស់ប្តូរស្ទើរ ១៨០ ដឺក្រេ ។

ចង្កឹះនាំសំណាងលេខ 3

Cv42 3

សំណាងដ៏លេចធ្លោរបស់អ្នកគឺរឿងការងារឬការរកស៊ី ជាចង្វាក់​ជីវិត​ដែលកាន់​តែ​ល្អ​ប្រសើរឡើងៗ ត្បិតឆ្នាំមុនអ្នកដូចជាបៀមទុក្ខពេល​ខ្លះ​មើល​ទៅ​កាច​ ប្រើអារម្មណ៍ក្តៅជះទៅលើមនុស្សជុំវិញខ្លួន បើនរណាដែលមិនធ្លាប់ស្គាល់អ្នកពីមុនមកអាចគិតថាអ្នកអាក្រក់ តែបើបានស្គាល់ចរិតពិតទើបដឹងថា អ្នកសម្តីអាក្រក់តែចិត្តល្អ ស្មោះសរគ្មានល្បិចកលដូចអ្នកសម្តីផ្អែមឡើយ ។

ហើយ​ហេតុផលដែលអ្នកតែងតែកើតទុក្ខនោះគឺ អ្នកខ្លាចមនុស្សជាទីស្រឡាញ់រស់នៅគ្មានក្តីសុខ ខ្លាចគេរស់នៅទាំងខ្វះខាត ម្ល៉ោះហើយវាធ្វើឲ្យអ្នកមានសម្ពាធច្រើន ។

តែចូលសម្រួលអារម្មណ៍ខ្លះទៅ មនុស្សដែលឧស្សាហ៍ព្យាយាមដូចជាអ្នកមិនក្រទេ ជោគវាសនារបស់អ្នកគឺជាថៅកែ ប្រសិនបើពេលកំពុងជួបឧបសគ្គ ចូលបោះជំហានទៅ​មុខ​កុំ​បោះបង់ ហើយ​នៅ​ឆ្នាំ​នេះអ្នកនឹង​ជួប​សំណាង​ជាក់ជាមិនខាន ។

ចង្កឹះនាំសំណាងលេខ 4

Cv42 4

មើលទៅអ្នកអាចមានឱកាសទទួលបានផ្ទះថ្មី ឬដីនៅកន្លែងណាមួយដុំ ហើយពេលវេលាដ៏ល្អសម្រាប់ចុះទុនគឺឆ្នាំនេះហើយ ។

អ្នកគឺជាមនុស្សអត់ធ្មត់ រឹងមាំ មានអំណាចលាក់កំបាំង សុភាពរាបសា ល្អិតល្អន់ ហ្មត់ចត់ជាងអ្នកដទៃ បើជា​មនុស្ស​ស្រី​អ្នក​ជា​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈអត់ធ្មត់ជាងបុរស តែបើជា​បុរសអ្នក​ជា​មនុស្ស​សុភាព​ជាង​មនុស្ស​ស្រី ប៉ុន្តែ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត និង​រក​លុយជាជំនាញរបស់អ្នកហើយ ។

បើនិយាយពីជោគជតារាសី មិនថាស្រីឬប្រុសអាច​ប្រាប់​បានថា ​ជា​ពេល​វេលា​ដ៏​ល្អ​នៅកម្រិត​ ៩/១០ ចាប់​ផ្ដើម​ធ្វើអ្វីក៏ជោគជ័យ ទោះមុនដំបូងហត់នឿយបន្តិចមែន តែចុងក្រោយវានឹងលេចចេញជាផ្លែផ្កាបន្តិចមែន តែនៅពេលទទួលបានផលគឺផលធំ ។

ចង្កឹះនាំសំណាងលេខ 5

Cv42 5

នៅ​ពេល​នេះឱកាស​ការងារ​គឺ​ល្អ​ប្រសើរ អ្នកមានលុយកាន់ពេញដៃជាជាងមានបរិវារឆ្វេងស្តាំ អ្នកនឹងទទួលបានប្រាក់តបស្នងសមរម្យពីការខិតខំផ្ទាល់ខ្លួន ។

អ្នកជាមនុស្សចូលចិត្តរៀនសូត្រ ចូលចិត្តគិតមិនដូចអ្នកដទៃ មាន​ការ​ស្រមើស្រមៃ​ខ្ពស់​ និងចូលចិត្តជួយអ្នកដទៃដោយប្រយោល។

ជាមនុស្សគិតអវិជ្ជមានច្រើនជាងវិជ្ជមាន ព្រោះ​អ្នកជឿ​ថា ការ​គិត​វិជ្ជមាន​គ្រប់ពេលមិន​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ជាង​មុន​ឡើយ អ្នកជាមនុស្សសម្រេច​ចិត្ត​ម៉ឺងម៉ាត់ តែ​បើ​មាន​ដៃគូជីវិត​ភាគច្រើនគេអ្នក​សម្រេចចិត្តច្រើនជាង ។

ម្យ៉ាងវិញទៀត អ្នកជាមនុស្សជឿលើការខិតខំធ្វើការទើបបានលុយ ដូច្នេះអ្នកមិនសូវជាមានសំណាងលើការផ្សងសំណាង ឬលេងល្បែងទេ ។

​បើនិយាយពីរឿង​ការងារ​ អ្នក​អាចលំបាក​នៅដើមទី តែ​ចុងក្រោយ​អ្នកនឹង​អាច​យកឈ្នះ​បាន​ មើលទៅអ្នកហាក់​មាន​សំណាង​ច្រើន ហើយអាចមានរយៈ​ពេល​វែងដល់ទៅ ៥​ឆ្នាំ​ ១០​ឆ្នាំឯណោះ ។

ចង្កឹះនាំសំណាងលេខ 6

Cv42 6

អ្នកនឹងមានដំណឹងល្អទាក់ទងនឹងការធ្វើពាណិជ្ជកម្ម នឹងមានសំណាងទទួលបានចំណូលថ្មីពីមនុស្សជិតស្និទ្ធ ។

អ្នកជាមនុស្សដែល​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ បើទោះ​ហត់​នឿយ​ឬបាត់​បង់​ប្រយោជន៍​ក៏នៅតែជួយដែរ។

ហើយច្រើនតែយល់ពីអារម្មណ៍អ្នកដទៃជាងខ្លួនឯងទៅទៀត ជាពិសេសឆាប់ជឿគេ តែអ្នកមិនមែនល្ងង់ទេព្រោះអ្នកចេះមើលមនុស្ស បើនរណាចូលមកក្នុងផ្លូវមិនល្អកុំសង្ឃឹមបោកអ្នកបាន ។

បើមើលជោគវាសនារបស់អ្នកនៅក្នុងឆ្នាំនេះ អាចមានឱកាសល្អចូលមក ជោគវាសនានឹងចាប់ផ្តើមផ្លាស់ប្តូរទៅកាន់ទិសដៅល្អ។

ដូច្នេះសម្រាប់នរណាដែលបានជួបរឿងមិនល្អតាំងពីឆ្នាំមុន អាចមានឱកាសទទួលបានលាភធំនៅឆ្នាំនេះ សម្រាប់នរណាដែលធ្លាប់បានសាងបុណ្យកុសលមកច្រើនអាចមានឱកាសទទួលបានទ្រព្យធំ ដូចជាឡាន ផ្ទះ ឬវត្ថុមានតម្លៃអ្វីម្យ៉ាងនៅ ៤ ខែខាងមុខ ។

ចង្កឹះនាំសំណាងលេខ 7

Cv42 7

ក្នុងអំឡុងពេលនេះ អ្នកគួរសង្កត់ធ្ងន់លើការធ្វើបុណ្យកុសល សប្បុរសធម៌ទើបអាចមានឱកាស​ទទួលបានលុយដុំធំ ។

តែត្រូវចេះប្រយ័ត្នមាត់កបន្តិច ព្រោះអ្នកជាមនុស្សឆេវឆាវ ឆាប់ខឹងឆាប់បាត់ ដូច្នេះអាចមានបញ្ហានាំឲ្យដាច់លាភ ។

យ៉ាងណាមិញ អ្នកជាមនុស្សឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូសរឿងការងារ ម្ល៉ោះហើយនៅឆ្នាំនេះអ្នកអាចឡើងតំណែង បើអ្នករកស៊ីអាចជួបឱកាសថ្មីតាមរយៈការខិតខំ ៕

ប្រភព៖ Knongsrok