កុំសួរសំណួរដែលខ្មាស់អៀនដូចជា ‘អូ អ្នកមិនទាន់រៀបការទេ?’, ‘ហេតុអ្វីបានជាអ្នកមិនមានកូន?’, ‘ហេតុអ្វីបានជាអ្នកមិនទិញផ្ទះ? ហេតុអ្វីមិនទិញឡាន?’ វាមិនមែនជាបញ្ហារបស់អ្នកទេ។

#ក្រមសីលធម៌សកលដែលអាចអនុវត្តបាន

១. កុំខលទូរសព្ទ័ទៅនរណាម្នាក់លើសពីពីរដងជាប់គ្នា។ ប្រសិនបើគាត់មិនឆ្លើយការហៅ ត្រូវគិតថាគាត់កំពុងមានកាងារសំខាន់។

២. ​ខ្ចី​លុយ​ឬ​របស់អ្នក​ផ្សេង​ត្រូវ​យក​មកសងគេវិញ​វិញ​។​ ​បើ​អ្នក​សង​គេវិញកាន់តែលឿន​វាកាន់តែ បង្ហាញថាអ្នកមានភាពស្មោះត្រង់ និងផ្តល់កិត្តិយសសម្រាប់ខ្លួនអ្នក។

៣. ប្រសិនបើអ្នកណាម្នាក់ប៉ាវអាហារថ្ងៃត្រង់ឬអាហារពេលល្ងាច កុំកម្មង់ម៉ឺនុយថ្លៃ ៗ អោយសោះ។

៤. កុំសួរសំណួរដែលខ្មាស់អៀនដូចជា 'អូ អ្នកមិនទាន់រៀបការទេ?', 'ហេតុអ្វីបានជាអ្នកមិនមានកូន?', 'ហេតុអ្វីបានជាអ្នកមិនទិញផ្ទះ? ហេតុអ្វីមិនទិញឡាន?' វាមិនមែនជាបញ្ហារបស់អ្នកទេ។

៥. បើកទ្វារឱ្យមនុស្សដើរតាមពីក្រោយអ្នក។ មិន​ខ្វល់​ថា​ជា​បុរស ឬ​ស្ត្រី។ វា​ជា​សុជីវធម៌​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​នៅ​ទីសាធារណៈ។

៦. ប្រសិនបើអ្នកជិះតាក់ស៊ីជាមួយនរណាម្នាក់ ហើយលើកនេះគាត់ជាអ្នកចេញលុយឡាន។ លើកក្រោយ អ្នកគួរតែជាអ្នកចេញប្រាក់ម្តង។

៧. គោរពមតិអ្នកដ៏ទៃ ដោយសារតែអ្នកប្រហែលជាមើលឃើញថាវាជា 6 ប៉ុន្តែអ្នកផ្សេងទៀតប្រហែលជាមើលឃើញថាវាជា 9 និងជាមតិទីពីរ។ វាអាចជាជម្រើសដ៏ល្អ។

៨. ប្រសិនបើអ្នកលេងសើចនរណាម្នាក់ ហើយ​គាត់​មិន​ចូលចិត្ត​ទេ ឈប់​លេង​ហើយ​កុំ​ធ្វើ​វា​ទៀត​។

៩. ពេលនរណាម្នាក់ជួយ កុំភ្លេចនិយាយថា "អរគុណ"។

១០. អាចសរសើរនរណាម្នាក់នៅចំពោះមុខសាធារណជនបាន ប៉ុន្តែប្រសិនបើរិះគន់ ត្រូវនិយាយទល់មុខគ្នា១ទល់១។

១១. កុំ​និយាយ​ពី​ទម្ងន់​ទៅអ្នកដ៏ទៃ គ្រាន់​តែ​និយាយ​ថា​គាត់​រាង​ស្អាត បើ​គាត់​ចង់​និយាយ​ពី​ការ​សម្រក​ទម្ងន់ គាត់​នឹង​និយាយហេីយ។

១២. ប្រសិនបើនរណាម្នាក់បង្ហាញរូបភាពនៅលើទូរស័ព្ទរបស់ពួកគេ។ កុំអូសអេក្រង់ព្រោះ​យើង​មិន​ដឹង​ថា​មាន​អ្វី​ក្នុង​រូបបន្ទាប់នោះទេ។

១៣. ប្រសិនបើមិត្តរួមការងារនិយាយថា វេជ្ជបណ្ឌិតបានណាត់ជួបថ្ងៃនេះ កុំសួរថាតើទៅជួបរឿងអ្វីកុំបង្ខំគាត់ឱ្យប្រាប់អ្នកពីអ្វីដែរប្រសិនបើគាត់ចង់អោយអ្នកដឹង គាត់នឹងប្រាប់ខ្លួនឯងដោយមិនចាំបាច់សួរនោះទេសួរ។

១៤. ប្រព្រឹត្តចំពោះស្ត្រីអ្នកសំអាត ដូច ធ្វេីជាមួយCEO ព្រោះគ្មាននរណាម្នាក់មានអារម្មណ៍ល្អឡើយ។ គ្មានអ្នកណាកោដសរសេីរអ្នកជេរប្រមាថអ្នកដទៃនោះទេ គេកោតសរសើរ លុះត្រាតែឃើញអ្នកប្រព្រឹត្តចំពោះអ្នកដទៃដោយការគោរព។

១៥. ប្រសិនបើនរណាម្នាក់កំពុងនិយាយ កុំ​ងើយ​ក្បាល​មើល​ទូរស័ព្ទវា អាកប្បកិរិយាអាក្រក់ណាស់។

១៦. កុំណែនាំអ្វីទៅនរណាម្នាក់ប្រសិនបើគាត់មិនបានសួរ

១៧. ប្រសិនបើអ្នកមិនបានឃើញនរណាម្នាក់អស់រយៈពេលជាច្រើនឆ្នាំកុំសួរអំពីអាយុនិងប្រាក់ខែរបស់គាត់អោយសោះ។

១៨. កុំចេះដឹងរឿងអ្នកដទៃ បេីវាមិនទាក់ទងនិងយេីង ជាមួយយើង។

១៩. ដោះវ៉ែនតារបស់អ្នកចេញ នៅពេលអ្នកនិយាយជាមួយនរណាម្នាក់នៅខាងក្រៅ។ វាជាកិត្តិយស ហើយ​ការ​ប៉ះ​ភ្នែក​គឺ​មាន​តម្លៃ​ដូច​ពាក្យ​សម្ដី។

២០. កុំនិយាយអំពីទ្រព្យសម្បត្តិនៅចំពោះមុខអ្នកខ្វះខាត។ ហើយ​កុំ​និយាយ​ពី​កូន​នៅ​ចំពោះ​មុខ​អ្នក​ដែល​មិន​អាច​មាន​កូន។

២១. បន្ទាប់ពីបានទទួលសារដ៏ល្អមួយ កុំភ្លេចនិយាយ "អរគុណសម្រាប់សារដ៏ល្អ"

#គំនិតល្អ #សីលធម៌

#credit Coach Samkol