ថ្ងៃនេះទំព័រ គេហទំព័រក្នុងស្រុក មានការជ្រើសរើសចិត្តសាស្ត្រមកចែករំលែកប្រិយមិត្តសាកល្បងលេងនិងទស្សន៍ទាយកម្សាន្តទៀតហើយ៖
ប្រសិនបើអ្នកជ្រើសរើសកំសៀវទី១៖ អ្នកជាមនុស្សមើលពិភពលោកក្នុងផ្លូវល្អ មិនថារឿងអ្វីអ្នកអាចមើលឃើញពីជ្រុងវិជ្ជមានជានិច្ច។ គឺជាមនុស្សចេះរៀបចំផែនការក្នុងការធ្វើការបានយ៉ាងល្អ មានភាពឧស្សាហ៍ព្យាយាម អ្វីដែលសម្រេចចិត្តថាធ្វើហើយគឺតែងតែធ្វើឲ្យបានល្អបំផុត។ អ្នកជាមនុស្សមានទឹកចិត្ត ចង់មានជីវិតមានបានសម្បូរសប្បាយ។
ក្នុងកែវភ្នែកអ្នកដទៃ អ្នកគឺជាមនុស្សស្រលាញ់ជីវិត ចូលចិត្តធ្វើអ្វីសប្បាយៗ។ យ៉ាងណាមិញ ចរិតពិតរបស់អ្នក គឺជាមនុស្សដែលមានគោលដៅ មិនចូលចិត្តចុះចាញ់ នៅពេលធ្វើអ្វីគឺធ្វើអស់ពីសមត្ថភាព ស្រលាញ់លុយតែមិនសូវទ្រអ្នកណាទេ ស្អប់មនុស្សឬអ្វីក៏ដោយដែលគ្មានហេតុផល។
អ្នកមិនចូលចិត្តការដណ្ដើមមិនថារឿងស្នេហា ឬរឿងផ្សេងៗ។ អ្នកជឿថាអ្វីដែលជារបស់យើង គឺមិនចាំបាច់ទៅដណ្ដើមជាមួយអ្នកណាទេ។ អ្នកមិនសូវចេះគុំគួននោះទេ កុំឲ្យតែខ្សែលើអ្នកច្រើនដងពេក អ្នកនឹងអាចមើលរំលងបាន។ អ្នកមានការអត់ធ្មត់ខ្ពស់ មិនថារឿងអ្វីក៏ចូលចិត្តលាក់ទុកម្នាក់ឯង។
ប្រសិនបើអ្នកជ្រើសរើសកំសៀវទី២៖ អ្នកជាមនុស្សពូកែអៀន មុខស្ដើង មិនហ៊ាននិយាយអ្វីដែលខ្លួនឯងគិត ច្រើនតែមានស្នាមញញឹមឲ្យអ្នកដទៃជានិច្ច និងអាចចូលចុះជាមួយអ្នកដទៃបានយ៉ាងល្អ។ ក្នុងកែវភ្នែកអ្នកដទៃ អ្នកគឺជាមនុស្សទន់ភ្លន់ ច្រើនតែគិតជំនួសអ្នកដទៃ ព្យាយាមផ្លាស់ប្ដូរខ្លួនឯង ដើម្បីតបស្នងអ្នកដទៃ រហូតពេលខ្លះធ្វើឲ្យអ្នកដទៃគិតថាអ្នកមិនមានភាពជាខ្លួនឯង និងទន់ខ្សោយ។
ប៉ុន្តែការពិត អ្នកគ្រាន់តែជាមនុស្សចូលចិត្តលាក់អារម្មណ៍។ នៅពីក្រោយសម្បកក្រៅដែលមើលទៅកាច រឹងមាំ អ្នកបានលាក់បេះដូងដែលពោរពេញដោយអារម្មណ៍ទន់ភ្លន់សម្រាប់អ្នកជុំវិញខ្លួន។ អ្នកតែងរក្សាគម្លាតពីមនុស្សទើបស្គាល់ រហូតដល់ទុកចិត្ត និងមានអារម្មណ៍ល្អៗជាមួយគ្នា ទើបបង្ហាញអារម្មណ៍ពិតប្រាកដដែលខុសគ្នាពីលក្ខណៈខាងក្រៅស្រលះ។ អ្នកឲ្យតម្លៃលើមិត្តភាព ដោយមិនជិតស្និទ្ធនឹងអ្នកណាងាយៗនោះទេ អ្នកដែលចង់ក្លាយជាមិត្តស្និទស្នាលរបស់អ្នកគឺត្រូវប្រើពេលយូរបន្តិច។
ប្រសិនបើអ្នកជ្រើសរើសកំសៀវទី៣៖ អ្នកគឺជាមនុស្សរឹងមាំ សោះកក្រោះ ជាមនុស្សស្ងៀមស្ងាត់ដែលអ្នកដទៃពិបាកដឹងចិត្ត។ ក្នុងចិត្តរបស់អ្នកលាក់ទុកនូវអាថ៌កំបាំងជាច្រើន ដែលមានតែមិត្តជិតស្និទ្ធប៉ុណ្ណោះដែលអ្នកអាចនិយាយប្រាប់បាន។ អ្នកគឺជាមនុស្សមានអារម្មណ៍នឹងនរ និងចេះរក្សាអារម្មណ៍ មិនងាយបញ្ចេញឲ្យអ្នកណាដឹងងាយៗទេ ប៉ុន្តែនៅពេលធ្វើអ្វីមួយគឺអាចទុកចិត្តបាន និងជាមនុស្សដែលអាចពឹងពាក់បាន។
អ្នកអាចនឹងចូលចិត្តធ្វើខ្លួនដូចជាកាចពីខាងក្រៅ តែខាងក្នុងខ្លួនរបស់អ្នកមានចិត្តទន់។ នៅពេលមាននរណាយល់ច្រលំអំពីអ្នក អ្នកមិនចូលចិត្តអធិប្បាយអ្វីឡើយ សុខចិត្តឲ្យគេស្វែងយល់ការពិតខ្លួនឯង និងជាមនុស្សស្ងប់ស្ងាត់ពេលនៅចំពោះមុខមនុស្សមិនស្គាល់គ្នា ប៉ុន្តែពេលនៅជាមួយមនុស្សជិតស្និទ្ធ ពេលមានរឿងអ្វីល្អៗអ្នកនឹងនិយាយចាក់ទឹកមិនលិចសោះ តែបើមានរឿងកើតទុក្ខ អ្នកសុខចិត្តដេកយំម្នាក់ឯងក៏មិនប្រាប់អ្នកណាដែរ។