ម៉ាក់ប៉ាណាខ្លះ ធ្លាប់សម្លុតកូន “ រាប់ដល់៣ ឈប់យំ ” សូមឈប់ប្រើវិធីនេះទៀត

ទោះបីជាលោកអ្នក រាប់ដល់៣០០ក៏កូននៅមិនបាត់យំដែរ ដូច្នេះគ្រូចិត្តសាស្រ្តផ្នែកកុមារមួយរូបបានមានប្រសាស៍ថា៖ “ រាប់ដល់៣ ឈប់យំ” ពាក្យសម្ដីបែបនេះ សូមឈប់ប្រើទៀតទៅ នៅពេលដែលកូនចាប់ផ្តើមយំភ្លាម តើឪពុកម្តាយគួរតែធ្វើបែបណាទៅ ?

មិនដឹងថាលោកអ្នកធ្លាប់មានបទពិសោធន៍បែបនេះឬអត់ទេ មានពេលខ្លះមួម៉ៅមកពីក្រុមហ៊ុនទៅហើយ ត្រលប់មកផ្ទះចង់បញ្ចេញកំហឹងដាក់អ្នកផ្ទះឱ្យធូរចិត្ត បែរជាទទួលការឆ្លើយតបបែបនេះទៅវិញ “ ហេតុអ្វីបានជាមកដល់ផ្ទះមិនព្រមជួយធ្វើការងារផ្ទះសោះ?” “ រឿងមួយនេះគឺជាកំហុសរបស់អ្នក!” “ បានហើយ ឈប់យំទៅ!” “ ឯងប្រាប់ប៉ាម៉ាក់មកតើមានរឿងអ្វីទៅ ! ឆាប់និយាយមក!” ពេលដែលកូនកំពុងស្រែកយំខ្លាំង តើកូនអាចនិយាយចេញមកបានដែរឬទេ?

Aid43275 V4 1200px Get Your Two Year Old To Stop Crying And Go To Sleep Alone Step 20

ខ្ញុំជឿជាក់ថាពេលដែលឃើញកូនយំ អាណាព្យាបាលក្រៅពីមិនដឹងធ្វើអ្វីល្អនោះ មានពេលខ្លះក៏អាចទាល់គំនិត សឹងតែជះកំហឹងលើពួកគេក៏ថាបាន សូមអ្នកចូលរួមជាមួយខ្ញុំដោយសាកល្បងស្វែងយល់ពីមូលហេតុដែលអាចធ្វើឱ្យកូនយំ តើធ្វើយ៉ាងដូចម្តេចដើម្បីឱ្យកូនព្រមប្រាប់អ្នកពីរឿងរ៉ាវដែលបានកើតឡើងចំពោះខ្លួនកូន ?

បើសិនអ្នកចង់លួងកូន អ្នកដាច់ខាតត្រូវតែសម្រួលអារម្មណ៍ខ្លួនឱ្យបានល្អជាមុនសិន ថាអ្នកមិនអាចស្រែកគំហកដាក់កូននៅពេលដែលកូននិយាយមិនស្តាប់គ្នានោះទេ។

ខ្ញុំតែងតែផ្តល់យោបល់ទៅអាណាព្យាបាលមួយចំនួនថា នៅពេលដែលអប់រំកូនចៅ  អ្នកត្រូវសម្រួលអារម្មណ៍ខ្លួនឱ្យបានល្អជាមុនសិន មិនថាជាសម្ពាធការងារ ប្តីប្រពន្ធឈ្លោះគ្នា -ល- ពេលដែលជួបនឹងស្ថានភាពបែបនេះ សូមអ្នករកហេតុផលដោះសារដោយសមស្របមួយហើយដកខ្លួនចេញពីស្ថានភាពនោះសិន កុំទាន់មកលួងកូន ឬក៏សុំឱ្យប្តី ឬប្រពន្ធលួងកូនមុនសិន ឬឱ្យកូនចាំបន្តិចសិន។

Aid5264533 V4 1200px Stop Your Toddler From Fake Crying Step 11

ចុះបើអ្នកមិនសម្រួលអារម្មណ៍ ហើយស្រាប់តែមកដោះស្រាយរឿងរ៉ាវនោះ តើវានឹងអាចក្លាយទៅជាយ៉ាងម៉េចដែរ? ខ្ញុំបានរៀនទាក់ទងនឹងផ្នែកព្យាបាលចិត្តសាស្រ្ត គឺ “ ការនិយាយដោយមិនបានគិតជាមុន និយាយតាមតែអារម្មណ៍” វាអាចនឹងបង្កឱ្យមានរឿងរ៉ាវនឹកស្មានមិនដល់។

ជួនខ្លះនៅពេលមនុស្សចាស់ជជែកគ្នា ក៏អាចមានគំនិត និងការវាយតម្លៃអវិជ្ជមានលេចឡើងផងដែរ កុំយល់ថាក្មេងស្តាប់មិនយល់អ្វីឱ្យសោះ តាមពិតទៅពួកគេដឹងច្រើនណាស់ ពេលដែលប៉ាម៉ាក់គេនិយាយពីគ្រួសារអ្នកណាម្នាក់មានកូនយ៉ាងម៉េចនោះ ឬក៏និយាយដល់មិត្តរួមថ្នាក់យ៉ាងម៉េចនោះ ពួកគេសុទ្ធតែមានការសង្កេតដោយស្ងាត់ៗ ពិសេសកុមារដែលឆាប់រំជួលចិត្ត។

ខ្ញុំធ្លាប់បានឃើញសិស្សម្នាក់ ប្រលងចូលមហាវិទ្យាល័យ បីដង នៅតែប្រលងមិនជាប់។ មានម្តងនោះ អាណាព្យាបាលរបស់គេបានបង្ហាញពីភាពបរាជ័យក្នុងការប្រលងរបស់កូនគាត់ តែគាត់មិនបាននិយាយពាក្យធ្ងន់ទៅកាន់កូនឡើយ ក៏មិនផ្តល់សម្ពាធអ្វីដល់កូនដែរ។ ក្រោយមក កូនម្នាក់នោះបានប្រាប់ខ្ញុំថា នៅពេលដែលគេរៀនថា្នក់វិទ្យាល័យ ពេលដែលប៉ាគេនិយាយគ្នា គាត់ឧស្សាហ៍និយាយថា ៖ “ អាចប្រលងចូលសាលាលំដាប់ថ្នាក់ជាតិបាន ទើបចាត់ទុកថាជាសិស្សពូកែ សាលាក្រៅពីនេះ ទោះជាសាលាឯកជនក៏ដោយ ក៏មិនអាចប្រៀបផ្ទឹមបានដែរ។”

Image

“តាមពិតនៅក្នុងចិត្តរបស់ប៉ាខ្ញុំ ខ្ញុំគឺជាសិស្សដែលមិនបានការសោះ” ខ្ញុំចងចាំពាក្យសម្ដីដែលគាត់និយាយរហូតមក។ កូនម្នាក់នេះនិយាយដោយភាពបាក់ទឹកចិត្ត ដូច្នេះ អាណាព្យាបាលទាំងអស់ សូមហាត់រៀនដោះស្រាយបញ្ហាដែលខ្លួនជួបប្រទះក្នុងភាពវិជ្ជមាន ហើយលុបបំបាត់ចោលនូវភាពអវជ្ជមានរបស់ខ្លួនឯងជាបណ្តើរៗ ព្រោះកូនរបស់អ្នកកំពុងតែរៀនតាមយើងហើយ។

សូមផ្តល់ស្ថានភាពដែលល្អមួយដល់កូន នៅពេលដែលកូនយំ មិនថាយ៉ាងម៉េចនោះទេ ត្រូវឱ្យពួកគេបាត់យំសិន ចាំសួរនាំថាមានរឿងអ្វីកើតឡើង បើអាចទៅរួចនោះ យើងនៅក្បែរខ្លួនកូនកំដរពួកគេកាន់តែប្រសើរ។

ការ “ រាប់ដល់៣ ឈប់យំ” ពាក្យនេះសូមឈប់យកមកប្រើប្រាស់ទៅ ទោះជារាប់ដល់៣០០ក៏មិនបាត់យំដែរ ។

Parent With Kid Child Cry Illustration

ពេលដែលកូនយំអាចផ្តល់ស្ថានភាពល្អមួយដល់កូន ឱ្យគេបានបញ្ចេញអារម្មណ៍របស់ពួកគេឱ្យអស់គឺជារឿងសំខាន់ យ៉ាងណាកូនក៏កំពុងយំទៅហើយ ( ទោះជាមិនអាចយល់ពីកូនបានមែន យ៉ាងហោចណាស់ឱ្យកូនយំឱ្យឆ្អែតសិនទៅ) ក៏ជាវិធីល្អក្នុងការបន្ថែមអារម្មណ៍សុវត្ថិភាព និងការទុកចិត្តដល់កូនផងដែរ។

តែបើកូនយំខ្លាំងពេក អាចរំខានដល់អ្នកជិតខាង មានតែសុំទោសដល់អ្នកជិតខាងហើយ។ ឆ្លៀតប្រាប់អ្នកទាំងអស់គ្នានូវវិធីមួយចុះ មានអាណាព្យាបាលម្នាក់បានប្រាប់ខ្ញុំថា បើពេលដែលកូនស្រែកយំ ឬខឹងខ្លាំង គាត់នឹងនាំកូនទៅអង្គុយក្នុងឡានឱ្យគេស្រែកយំតាមចិត្ត ហើយគាត់ក៏កំដរនៅក្នុងនោះដែរ ព្រោះសំឡេងដែលនៅក្នុងរថយន្ត គឺមិនខ្ទរខ្លាំងឡើយ មិនអាចឡូឡាដល់អ្នកទទៃទេ៕

Istockphoto 1019950812 612x612

ប្រភព ៖ Dreamstime / ប្រែសម្រួល ៖ Mythical Bird