ងាយរកបំផុត! ស្លឹក ៣ ប្រភេទនេះ ដាំជាមួយទឹកងូតជួយព្យាបាលជំងឺអាឡែរហ្សីនិងកន្ទួលរមាស់បានយ៉ាងល្អ!

ចំពោះអ្នកដែលងាយនឹងមានប្រតិកម្មអាឡែរហ្សីជារឿយៗតែងមានអាការនិងរោគសញ្ញាដូចជា កន្ទួលក្រហម រមាស់ ។ដូចនេះដើម្បបំបាត់និងកាត់បន្ថយនៃអាការទាំងអស់ អ្នកគ្រាន់តែយកស្លឹកបីប្រភេទដូចខាងក្រោមនេះ មកស្ងោរជាមួយទឹករួចងូត ភ្លាមៗនោះអ្នកនិងឃើញប្រសិទ្ធភាពឆាប់រហ័ស។

១.ស្លឹកតែបៃតង

តែបៃតងមានលក្ខណៈប្រឆាំងនឹងមេរោគដែលជួយបំបាត់ការរលាកនិងកំចាត់មេរោគដែលបង្កឱ្យមានជំងឺស្បែក។ ដោយអ្នកប្រើស្លឹកតែបៃតងស្រស់ ១ ក្តាប់ដៃជាមួយទឹកនិងបន្ថែមអំបិល ១ ក្តាប់ទុកឱ្យពុះរួចលាយជាមួយទឹកក្តៅសម្រាប់ងូត។ អ្នកនឹងទទួលបានលទ្ធផលទ្វេដងដែលអ្នកនឹងឃើញរោគសញ្ញានៃអាឡែរហ្សីនហើយបញ្ហានេះត្រូវបានលុបចោល។

២.ស្លឹក Marjoram

យោងតាមវេជ្ជសាស្ត្របូព៌ា បានបង្ហាញថា ស្លឹកម៉ាចូរ៉ាម មានរសជាតិហឹរ ជូរចត់បន្តិច ប៉ុន្តែវាមានឥទ្ធិពលក្នុងការសម្លាប់មេរោគថែមទាំងមានប្រសិទ្ធភាពព្យាបាលកន្ទួលរមាស់។ លើសពីនេះស្លឹក marjoram ក៏មានផ្ទុកនូវវីតាមីននិងសារធាតុរ៉ែយ៉ាងច្រើនដែលមានឥទ្ធិពលធ្វើអោយប្រសើរឡើងនូវភាពធន់របស់រាងកាយនិងអាចទប់ទល់នឹងភ្នាក់ងារបង្កគ្រោះថ្នាក់ដែលបង្កឱ្យមានជំងឺស្បែក។

អ្នកគួរប្រើស្លឹក marjoram មួយក្តាប់លាយជាមួយដាក់ទឹកក្តៅកូរឱ្យសព្វរួចងូតជាការស្រេច។ ស្លឹក Marjoram នឹងជួយព្យាបាលស្បែករមាស់យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះអ្នកអាចយកស្លឹក marjoram មកដាំទឹកផឹកដើម្បីធ្វើឱ្យត្រជាក់ដល់ថ្លើមនិងអាចព្យាបាលកន្ទួលពីខាងក្នុងផងដែរ។

៣.ស្លឹកខ្ទឹមបារាំង

សម្រាប់ខ្ទឹមបារាំងត្រូវយកស្លឹកដែលងាប់ចេញលាងឲ្យស្អាតហើយកាត់ជាបំណែកៗ ប្រវែងប្រហែល ៤-៥ ស ដាក់ដាំទឹក ១.៥ លីបន្ទាប់មកបន្ថែមអំបិលហើយបន្តចម្អិនប្រហែល ៥-១០ នាទី។ បន្ទាប់ពីសម្អិនអ្នកត្រូវទុកវាឲ្យត្រជាក់រួចយកមកត្រាំនៅកន្លែងណាដែលមានរមាស់ឬកន្ទួលក្នុងរយៈពេល ១៥-២០ នាទី ក្រោយមកត្រូវលាងវាចេញជាមួយទឹកក្តៅឧណ្ឌៗ ។

យ៉ាងណាក្ដី អ្កនត្រូវតែធ្វើវាមួយថ្ងៃម្ដងនៅពេលយប់មុនពេលចូលគេងនោះអ្នកនឹងឃើញថា ស្បែកលែងរលាក ហើយកាត់បន្ថយរមាស់ ប្រសិនបើអ្នកបន្តប្រើរយៈពេល ២-៣ សប្តាហ៍នឹងឃើញពីការប្រសើរឡើងនៃជំងឹ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព