ជ្រើសរើសរូបមួយដើម្បីដឹងថា តើអ្នកនឹងមានឥរិយាបថបែបណា ប្រសិនបើអ្នកជួបប្រទះស្នេហាត្រីកោណ

ជាការពិតណាស់ ស្នេហាអាចចាប់ផ្ដើមឡើងបានត្រឹមតែមនុស្សពីរនាក់តែប៉ុណ្ណោះ ប៉ុន្តែមិនប្រាកដទេថា នៅក្នុងដំណើរនៃស្នេហារបស់អ្នក ពិតជាមិនមានអ្នកទីបីនោះ។ ច្បាស់ណាស់ថា ក្នុងទំនាក់ទំនងខ្លះ គឺអាចនឹងមានអ្នកទីបីចូលមកជ្រៀតជ្រែក ដែលគេហៅថា ស្នេហាត្រីកោណ។

ដូច្នេះ ចង់ដឹងថា តើអ្នកជាមនុស្សបែបណា ប្រសិនបើអ្នក ស្រាប់តែជួបប្រទះនូវបញ្ហា និងស្នេហាត្រីកោណបែបនេះ តោះ! ដោយគ្រាន់តែជ្រើសរើសរូបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ហើយក្រឡេកទៅមើលចម្លើយទាំងអស់គ្នា ចង់ដឹងថា តើវាពិតជាត្រូវទៅនឹងចរិតអ្នកដែរឬទេ?

១ . បើអ្នកជ្រើសរើសរូបទី១

313fc75c12d24494b340bd652141d9 6120 4944 1594886688

នោះមានន័យថា អ្នកគឺជាមនុស្សដែលប្រឈមមុខ និងមិនចេះខ្លាចអ្វីទាំងអស់ ដូច្នេះនៅក្នុងរឿងស្នេហាវាក៏ដូចគ្នាដែរ។ អ្វីក៏ដោយ បើអ្នកចង់បានហើយ អ្នកត្រូវតែយកឱ្យបាន ទោះត្រូវលំបាក ឬប្រឈមមុខនឹងអ្វីក៏អ្នកនៅតែតស៊ូ ពុះពារ ដើម្បីយកវាឱ្យបានដែរ។ ដូច្នេះ ហេតុនៅក្នុងការដែលអ្នកជួបស្នេហាត្រីកោណ វាអាចនឹងខ្ពស់ មិនថាអ្នកជាអ្នកដំបូង ឬជាអ្នកទី៣នោះទេ ប្រសិនបើអ្នកប្រកាន់ចិត្តថា ស្រឡាញ់ខ្លាំងហើយនោះ អ្នកប្រាកដជាប្រឹងជម្នះ និងប្រជែងដណ្ដើមយកមកឱ្យទាល់តែបាន ដាច់ខាតមិនអាចឱ្យរបូតបានទៅអ្នកផ្សេងបានឡើយ។

២. បើអ្នកជ្រើសរើសរូបទី២

Sun And Moon Tarot Vanessa Dec 5098 7543 1594886688

និយាយចំពោះស្នេហា អ្នកគឺជាមនុស្សម្នាក់ដែលមានចិត្តស្មោះបំផុត ដើម្បីមនុស្សដែលអ្នកស្រឡាញ់ អ្នកក៏ព្រមលះបង់ បូជាដើម្បីគេផងដែរ។ សម្រាប់អ្នក ស្នេហាគឺជារឿងមនុស្សពីរនាក់ មិនអាចមានកន្លែងសម្រាប់អ្នកទី៣ ឬបណ្ដោយឱ្យខ្លួនឯងជ្រែកចូលធ្វើជាអ្នកទៅ៣ក្នុងរឿងស្នេហានោះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកស្រាប់តែចៃដន្យលង់ខ្លួន ចូលទៅក្នុងស្នេហាត្រីកោណ គឺច្បាស់ណាស់ អ្នកសុខចិត្តដើរចេញ លះបង់មនុស្សដែលខ្លួនស្រឡាញ់ឱ្យទៅអ្នកផ្សេង បើទោះជាអ្នកនៅស្រឡាញ់ ឬត្រូវឈឺចាប់ ព្រោះតែការបាត់បង់នេះក៏ដោយចុះ សំខាន់ គឺអ្នកមិនអាចឱ្យស្នេហាត្រីកោណកើតឡើងបានទេ។

៣. បើអ្នកជ្រើសរើសរូបទី៣

F5eea0b06837745749afc401f95be8 2869 9874 1594886688

អ្នកជាមនុស្សដែលមានចិត្តលេងសើចច្រើនក្នុងរឿងស្នេហា អាចនិយាយបានថា សាវា រារែកមិនណយទេ។ អ្នកងាយនឹងបង្កើតឱ្យមានស្នេហាត្រីកោណកើតឡើងខ្លាំងណាស់ ព្រោះអ្នកមានភាពទាក់ទាញ បើជាមនុស្សប្រុសវិញគឹច្រើននិយាយថា ពូកែញ៉ែញ៉ង លែបខាយ។ ដូច្នេះ ប្រហែលជាអ្នកមិនសូវជាស្ថិតទៅក្នុងស្នេហាត្រីកោណនោះទេ ព្រោះអ្នកងាយស្រឡាញ់ ហើយក៏ងាយនឹងបញ្ចប់ទៅផងដែរ។ ប្រសិនបើអ្នកធ្លាក់ក្នុងអន្លង់នៃស្នេហាត្រីកោណនោះ អ្នកក៏នឹងប្រញាប់ប្រញាលចាកចេញមកវិញភ្លាម គឺឆាប់រហ័ស ដូចការដែលអ្នកចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍អ៊ីចឹង។

៤. បើអ្នកជ្រើសរើសរូបទី៤

25884549 OwJeJ 8386 1594886688

អ្នកជាមនុស្សដែលមានជំនឿខ្ពស់ និងមានភាពមុតមាំ មិនថានៅក្នុងការងារ ឬក្នុងរឿងស្នេហានោះឡើយ។ អាចនិយាយបានថា អ្នកក៏ជាមនុស្សម្នាក់ដែលមានការឈ្លានពាននៅក្នុងរឿងស្នេហាដែរ អ្នកប្រកាន់នូវគំនិតមួយគឺ បើអ្នកមិនបាន អ្នកផ្សេងក៏មិនអាចដូចគ្នា។ បើមានអ្នកណាចូលមកជ្រៀតជ្រែកក្នុងរឿងស្នេហារបស់អ្នក បើមានអ្នកទីបីចូលមក អ្នកអាចនឹងសម្រេចចិត្តចាកចេញ ឬបោះបង់ចោល ប៉ុន្តែការចាកចេញរបស់អ្នក មិនបញ្ជាក់ថា អ្នកឱ្យពួកគេទាំងពីរបានសុខនោះឡើយ គឺអ្នកនឹងរកគ្រប់វិធី ដើម្បីរារាំងពួកគេ ដាច់ខាត មិនឱ្យពួកគេបាននៅជួបជុំគ្នាទេ។ ការគិតបែបនេះរបស់អ្នក មិនត្រឹមតែបំផ្លាញអ្នកដទៃទេ តែវាក៏ជាការបង្កើតឱកាសក្នុងការបំផ្លាញខ្លួនឯងផងដែរ ដូច្នេះ បើយកល្អ សម្រេចចិត្តចាកចេញហើយ អ្នកមិនគួរទៅខ្វាយខ្វល់អំពល់នឹងគេនោះទេ បណ្ដោយតាមហ្នឹងទៅ រកផ្លូវថ្លីសម្រាប់ខ្លួនឯងដើរវិញល្អជាងជាង៕

ប្រែសម្រួល ៖ ភី អេក / ក្នុងស្រុក ប្រភព ៖ iOne