ជ្រើសរើសសញ្ញានៃដៃណាមួយ ដើម្បីដឹងពី អាថ៌កំបាំង ទាំង៨ចំណុចរបស់អ្នក!

មនុស្សយើងម្នាក់ៗ សុទ្ធតែមានចំណុចពិសេស និងអាថម៌នៃគុណសម្បត្តិរបស់យើងរៀងៗខ្លួន ដូច្នេះ ដោយគ្រាន់តែរើសរូបសញ្ញានៃដៃណាមួយ ក្នុងចំណោម៤នេះ នោះអ្នកនឹងដឹងពីចំណុចអាថ៎កំបាំងរបស់អ្នក ដែលអ្នកក៏ចង់ឱ្យអ្នកដទៃបានដឹងដូចគ្នាដែរ។ តោះ! ជ្រើសរួចហើយ យើងទៅមើលចម្លើយទាំងអស់គ្នា ៖

ក . រូបដៃនៅក្នុងអក្សរ ក

Screen Shot 2020 07 16 At 2.43.54 PM

១. អ្នកជាមនុស្សចូលចិត្តធ្វើអ្វីដែលងាយៗ មិនចូលចិត្តគិតអ្វីដែលធ្វើឱ្យស្មុគស្មាញនោះឡើយ ជាពិសេសគឺ មិនចូលចិត្តធ្វើអ្វីដែលនាំឱ្យកើតមានគ្រោះថ្នាក់។

២. ឆាប់ខឹង តែក៏ឆាប់ភ្លេច មិនចេះគុំកួនទុកនោះទេ។

៣. មានស្មារតីប្រយុទ្ធដើម្បីយុត្តិធម៌ និងខិតខំធ្វើការ។

៤. ធ្វើអ្វីៗគ្រប់យ៉ាងដោយមានផែនការជាក់លាក់ មិនមែនជាមនុស្សឆិនឆៃ ឬធ្វើអ្វីឱ្យរួចតែពីដៃនោះឡើយ។

៥. រឹងរូស ទោះដឹងថាខ្លួនខុស តែមិនទទួលខុសនោះឡើយ។

៦. មិនពូកែធ្វើការសម្រេចចិត្ត ព្រោះខ្លាចការទទួលខុសត្រូវនិ ងទុកឱ្យអ្នកដទៃជាអ្នកសម្រេចលើវាសនាខ្លួនឯង។

៧. អ្នកជាមនុស្សបង្ហាញអារម្មណ៍នៅលើផ្ទៃមុខ ជួបទុក្ខ មានបញ្ហា ច្រើនតែបញ្ចេញឱ្យគេបានដឹង

៨. បើអ្នកមិនចូលចិត្ត ឬស្អប់នរណាម្នាក់នោះ អ្នកក៏តែងតែព្យាយាមចៀសចេញ ដើម្បីកាត់បន្ថយអារម្មណ៍អាក្រក់ដែលជះមួយពេល ហើយអ្នកក៏មិនអត់ឱន អធ្យាស្រ័យ ឬទុកឱកាសឱ្យគេនោះដែរ។

ខ . រូបដៃនៅក្នុងអក្សរ ខ

Screen Shot 2020 07 16 At 2.44.01 PM

១. ចូលចិត្តធ្វើអ្វីដើម្បីផ្គាប់ចិត្តអ្នកដទៃ សូម្បីតែផ្លាស់ប្ដូរខ្លួនឯងក៏ដើម្បីគេ។

២. មានចិត្តទូលាយណាស់ អ្នកសម្បូរមិត្តភក្តិ អ្នកស្វាគមន៍ និងរាប់អានមិត្តយ៉ាងងាយ និងឆាប់រហ័ស។

៣. ពេលខ្លះអ្នកឆាប់ភ័យខ្លាច ជាពិសេសគឺ ខ្លាចបរាជ័យ តែអ្នកក៏នៅតែព្យាយាមបង្ហាញរូបភាពខាងក្រៅ ឱ្យមើលទៅដូចជារឹងមាំណាស់។

៤. មត់ចត់ និងយុត្តិធម៌ មិនចូលចិត្តប្រើល្បិច បោកប្រាស់ មិនថាជាមួយគូប្រជែងក៏ដោយ។

៥. អ្នករាប់អានមិត្តដោយភាពស្មោះត្រង់អស់ពីចិត្ត។

៦. អ្នកណាស្រឡាញ់ ឬស្រលាញ់នរណាម្នាក់នឹងចេះអត់ឱនដល់បុគ្គលនោះ ត្រៀមខ្លួនអភ័យទោសចំពោះកំហុសរបស់គេជានិច្ច។

៧. គ្មានការប្រកួតប្រជែង ឬឈ្លោះប្រកែកគ្នាខ្លាំងក្នុងរឿងស្នេហា មិនចូលចិត្តដណ្ដើមគូស្នេហ៍ជាមួយអ្នកណា ព្រោះអ្នកជឿថា បើជាគូនឹងជួប បើមិនមែនគូក៏បែកតែប៉ុណ្ណឹងឯង។

៨. ភ័យខ្លាចភាពឯកកោរខ្លាំងណាស់ មានទំនោររកអ្នកណាម្នាក់ឱ្យពឹងផ្អែកទោះបីបណ្តោះអាសន្ន (ទាំងមិត្តភាព និងស្នេហា) ។

គ. រូបដៃនៅក្នុងអក្សរ គ

Screen Shot 2020 07 16 At 2.44.06 PM

១. ចូលចិត្តរក្សាភាពអាថ៌កំបាំងអាថ៌ ចង់ឱ្យអ្នកដទៃគិត និងកោតសរសើរពីរឿងដែលមិនអាចយល់បាន និងច្របូកច្របល់។ អ្នកតែងតែធ្វើផ្ទុយពីអ្វីដែលមនុស្សចង់បាន។

២. ចូលចិត្តលេងល្បែងលាក់ភាពក្រៀមក្រំក្នុងចិត្ត មិនព្រមប្រាប់អ្នកណាទេ តែចង់ឱ្យអ្នកដទៃយល់ និងលួងលោម យកចិត្តទុកដាក់។

៣. តែងតែប្រាថ្នាចង់បានអ្នកណាម្នាក់ដែលស្រលាញ់ ខ្វាយខ្វល់ និងកាន់ដៃដើទៅមុខជាមួយគ្នា រួមសុខរួមទុក្ខមិនចោលគ្នា។

៤. តាមពិតក្នុងរឿងស្នេហា អ្នកពិតជារ៉ូមែនទិក និងចេះគិតពិចារណា ចេះថែរក្សា និងថែទាំអ្នកជាទីស្រឡាញ់របស់អ្នក។

៥. ចូលចិត្តក្លាយជាចំណុចផ្តោតការយកចិត្តទុកដាក់ ចង់បានចំណាប់អារម្មណ៍។

៦. មានអាថ៌កំបាំងជាច្រើនដែលលាក់នៅខាងក្នុង (ងងឹតណាស់) ។

៧. ចំពោះជនចម្លែក អ្នកតែងតែរក្សាភាពស្ងាត់ស្ងៀមស្ងាត់ កម្របើកការរាប់អានណាស់។

៨. ប្រសិនបើអារម្មណ៍រីករាយ អ្នកនឹងនិយាយមិនឈប់ឈរ ចូលចិត្តនិយាយពីខ្លួនឯង។ ហើយប្រសិនបើអ្នកសោកសៅអ្នកមានទំនោរលាក់ខ្លួននៅជ្រុងម្ខាង ហើយយំតែម្នាក់ឯង មិនចង់ឱ្យអ្នកណាមកក្បែរឡើយ។

ឃ. រូបដៃនៅក្នុងអក្សរ ឃ

Screen Shot 2020 07 16 At 2.44.10 PM

១. មិនចូលចិត្តការគំរាមកំហែង ការនិយាយមិនត្រឹមត្រូវ ឬពាក្យសម្ដីស្រែកគំហក សម្លុតជាដើម។

២. ប្រភេទមនុស្សផ្ទុយគ្នាដែលមានសុទិដ្ឋិនិយម និងរីករាយនាពេលកន្លងមក។

៣. ប្រតិកម្មរហ័សជាងការគិត ងាយចាញ់បោកជាពិសេសមិត្តភាព។

៤. ខ្លាចគេឈឺចាប់ ដូច្នេះត្រូវប្រយ័ត្នប្រយែងនឹងមនុស្សចម្លែក។

៥. ត្រូវមានអារម្មណ៍ស្ងប់ជានិច្ច ទោះបីមានការឡើងខ្ពស់បំផុតក៏ដោយ។

៦. នៅខាងក្រៅគ្មានកង្វល់គ្មានទោសពៃរ៍អីទេ នៅខាងក្នុងពោរពេញដោយក្តីបារម្ភ និងភាពទន់ខ្សោយ។

៧. ចូលចិត្តចាយលុយ ចង់បានសម្ភារៈតែខ្ជិលច្រអូសរកលុយ គ្មានការលើកទឹកចិត្តដើម្បីក្លាយជាអ្នកមាន។

៨. កុំខ្ជះខ្ជាយពេលវេលាលើរបស់ដែលឥតប្រយោជន៍ ឬឥតប្រយោជន៍៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក