ជ្រើសរើសស្ករគ្រាប់មួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីអត្តចរិតអាក្រក់ដែលអ្នកគួរតែកែប្រែចេញ

១ . បើអ្នកជ្រើសយកស្ករគ្រាប់លេខរៀងទី១ (អក្សរ A) នោះមានន័យថា អ្នកជាមនុស្សដែលមានសន្ដានចិត្តល្អ មានមនោសញ្ចេតនាជ្រាលជ្រៅ ពូកែអាណិតអាសូរអ្នកដទៃ។ ប៉ុន្តែទឹកចិត្តមេត្តា ការអាណិតអាសូរ និងមនោសញ្ចេតនានេះ បានធ្វើឱ្យអ្នកក្លាយជាមនុស្សទន់ជ្រាយ ងាយនឹងត្រូវគេបោកប្រាស់ ព្រោះតែការជឿជាក់ ទុកចិត្តមនុស្សឆាប់រហស័សពេក។ អ្នកតែងតែគិត បារម្ភពីអ្នកជុំវិញខ្លួន ចេះតែគិតនេះគិតនោះជំនួសគេ ជាពិសេសនោះគឺ តែងតែជួយគេដោយគ្មានល័ក្ខខណ្ឌ ពេលខ្លះ អ្នកជួយគេរហូតដល់ភ្លេចគិតពីខ្លួនឯងថែមទៀតផង។ ពេលខ្លះ អ្នកពិតជាស្មោះត្រង់ស្លូតបូតពេកហើយ ដូច្នេះ ងាយនឹងធ្វើឱ្យអ្នផ្សេងយកប្រៀប ដើរខ្សេលើ និងតែងតែកេងចំណេញលើអ្នក។

Screen Shot 2020 07 16 At 11.04.44 AM

ចំណុចដែលអ្នកគួរតែកែប្រែ ៖ ត្រូវរៀនឆ្លាត រហ័សរហួនឱ្យបានច្រើន បើទោះជាអ្នកស្មោះត្រង់ ស្លូតបូត ចិត្តល្អ មានមនោសញ្ចេតនាយ៉ាងណា ក៏អ្នកគប្បីចេះត្រិះរិះពិចារណា មើលកាលៈទេសៈ និងមនុស្សជុំវិញខ្លួនផង។ កុំចេះតែជួយគេរហូតដល់នាំទុក្ខ ធ្វើឱ្យខ្លួនឯងលំបាក ការជួយ ជាមួយនឹងទឹកចិត្ត ក៏ត្រូវតែមានដែនកំណត់ដែរ។

២. បើអ្នកជ្រើសយកស្ករគ្រាប់លេខរៀងទី២ (អក្សរ B) អ្នកជាមនុស្សដែលតែងតែរស់នៅក្នុងភាពស្រមើស្រមៃ និងអារម្មណ៍ធុញថប់យ៉ាងធ្ងន់ធ្ងរ ជួនកាល វាបណ្ដាលឱ្យក្លាយជាអារម្មណ៍ស្មុគស្មាញ បាក់ទឹកចិត្តផងក៏មានដែរ។ អ្នកហាក់មានអារម្មណ៍ថាមិនសុវត្ថិភាព ពេលខ្លះ អ្នកក៏ឆាប់រំភើបស្រើបស្រាល ងាយនឹងមានរឿងប៉ះទង្គិចចិត្តជាខ្លាំង។ ក៏មានពេលខ្លះ អ្នកពិតជាទន់ជ្រាយ ពឹងផ្អែកលើអ្នកដទៃខ្លាំងពេកហើយ អ្នកតែងតែព្យាយាមចង់ឱ្យគេយល់ពីអ្នក ខ្វល់ខ្វាយ យកចិត្តទុកដាក់ចំពោះអ្នក តែអ្នកមិនដែលទទួលបាននូវអារម្មណ៍ទាំងនេះនោះឡើយ។ បន្ថែមពីនេះ អ្នកតែងតែព្យាយាមលាក់ទុក គ្រប់បញ្ហា ការលំបាកតែម្នាក់ឯង ដោយមិននិយាយប្រាប់អ្នកណាទេ អ្នកតែងមានគំនិតគិតថា អ្នករកមិនបានសូម្បីតែមនុស្សដែលអាចនៅក្បែរ និងទុកចិត្ត។

Screen Shot 2020 07 16 At 11.04.52 AM

ចំណុចគួរកែប្រែ ៖ មានពីរចំណុចដែលអ្នកត្រូវដឹង ទោះគ្មានអ្នកណានៅក្បែរ យកចិត្តទុកដាក់ តែអ្នកនៅមានក្រុមគ្រួសារ ម៉ាក់ប៉ា ដែលស្រឡាញ់ គិត ព្រួយបារម្ភពីអ្នកគ្រប់ពេលវេលា ដូច្នេះ កុំគិតថា មានតែឯង កុំគិតថា អ្នកមិនសល់អ្នកណា។ ចំណុចទីពីរ អ្នកគួររៀនបើកចិត្តឱ្យទូលាយ ចេះរំសាយអារម្មណ៍ឱ្យបានធូរស្រាល មានបញ្ហាអ្វី គួរតែនិយាយប្រាប់នរណាម្នាក់ឱ្យបានដឹង កុំចេះតែលាក់ទុក្ខសោកតែម្នាក់ឯង កុំចូលចិត្តតែឃុំខ្លួនឯងក្នុងទីងងឹត ជីវិតខ្វះពន្លឺ ភាពរីករាយ វាមិនល្អនោះទេ។

៣. បើអ្នកជ្រើសយកស្ករគ្រាប់លេខរៀងទី៣ (អក្សរ C) អ្នកជាមនុស្សដែលសុទិដ្ឋិនិយម ចូលចិត្តការលេងសើចសប្បាយ តែមានពេលខ្លះ អ្នកហាក់លេងសើចនឹងអារម្មណ៍ មនោសញ្ចេតនាអ្នកដទៃ ជួនកាលក៏ប្រើល្បិចល្បួង ដើម្បីជាការកម្សាន្តសប្បាយ។ អ្នកក៏ជាមនុស្សដែលឆ្លាត រវាសរវៃ មានធនធាន មានជំនាញ និងទេពកោសល្យក្នងការរាប់អានមិត្តភក្តិ។ ប៉ុន្តែទោះជាយ៉ាងណា ចំពោះក្ដីស្រឡាញ់ រវាងគូសង្សារ ស្នេហាអ្នកប្រៀបបាននឹងឆ្មាកណ្ដុរអ៊ីចឹង អ្នកចូលចិត្តសាកល្បងក្នុងរឿងស្នេហា និយាយឱ្យងាយស្ដាប់គឺ សាវារកលេខដាក់គ្មាន។ ប៉ុន្តែ អ្នកជាមនុស្សដែលមានសំណូមពរខ្ពស់ចំពោះដៃគូ ស្នេហាដែលអ្នកចង់បាន ហាក់មានស្ដង់ខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យអ្នកពិបាកនឹងរកបានមនុស្សត្រូវចិត្ត ទើបអ្នកចេះតែប្រែប្រួល ផ្លាស់ប្ដូរពីមួយទៅមួយ ដោយមិនច្បាស់លាស់សោះ។

Screen Shot 2020 07 16 At 11.04.59 AM

ចំណុចដែលអ្នកគួរកែប្រែ ៖ ដ្បិតថាអ្នកជាមនុស្សដែលស្មោះត្រង់ ចិត្តល្អ ចំពោះមិត្តភាព តែក្នុងរឿងស្នេហា អ្នកជាមនុស្សដែលអាក្រក់ខ្លាំង ដូច្នេះ អ្នកគួរតែកែប្រែនូវទម្លាប់យកស្នេហាធ្វើជាល្បែង ឈប់លលេងនឹងមនោសញ្ចេតនារបស់អ្នកណា បើថាមិនច្បាស់លាស់ មិនប្រាកដទេ កុំផ្ដល់ក្ដីសង្ឃឹមឱ្យគេ កុំសាងបាបច្រើនពេក។

៤. បើអ្នកជ្រើសយកស្ករគ្រាប់លេខរៀងទី៤ (អក្សរ D) អ្នកជាមនុស្សដែលស្មោះត្រង់ មត់ចត់ មានភាពច្នៃប្រតិដ្ឋ និងរឹងមាំជាខ្លាំង ប៉ុន្តែពេលខ្លះ អ្នកក៏ក្លាយជាមនុស្សដែលពិបាកធ្វើការសម្រេចចិត្ត សុញ រុញរា ជាហេតុនាំឱ្យអ្នកក្លាយជាមនុស្សដែលកំសាកបំផុត។ បន្ថែមពីនេះ អ្នកក៏ជាមនុស្សដែលទាមទារចង់បានជ្រុលហួសហេតុ អាចនិយាយបានថា លោភលន់ មិនថាក្នុងរឿងស្នេហា ការងារ ឬវិសយអ្វីផ្សេងនោះឡើយ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលឆាប់ធុញ ឆាប់ជិនណាយ ជាពិសេសក្នុងរឿងស្នេហា អ្នកងាយនឹងបោះបង់ចោលណាស់ បន្ទាប់ពីអ្នកលេងសើចនឹងអារម្មណ៍របស់នរណាម្នាក់ អ្នកនឹងចាកចេញដោយមិនញញើត ឬមានអារម្មណ៍ឈឺចាប់ សោកស្ដាយនោះទេ។

Screen Shot 2020 07 16 At 11.05.07 AM

ចំណុចគួរកែប្រែ ៖ អ្នកគួរតែរៀនអត់ធ្មត់ គប្បីប្រយ័ត្នប្រយែង និងម៉ឹងម៉ាត់ ចំពោះគោលដៅនៅក្នុងជីវិត កាត់បន្ថយការលេងសើច និងចិត្តរារែក ត្រូវមានទំនួលខុសត្រូវឱ្យបានខ្ពស់ កុំធ្វើជាមនុស្សដែលបង្កើតហើយក៏ងាយនឹងបោះបង់ឱ្យសោះ។ បើអ្នកងាយឆាប់បោះបង់ និងមិនទទួលខុសត្រូវ នោះជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកតទៅថ្ងៃអនាគត។ ឈប់ខ្ជះខ្ជាយពេលវេលា កុំចំណាយពេល និងទេពកោសល្យចោល ដោយមិនទទួលបានផលប្រសើរតបមកវិញ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក