មនុស្សស្រី រៀបការប៉ះប្ដីប្រភេទនេះ ជីវិតគ្រាំគ្រាដល់ថ្ងៃស្លាប់មិនខាន

រឿងរៀបការ សាងគ្រួសារ អាចនិយាយបានថា ជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សស្រី ជាពិសេសគឺ ត្រូវមើល និងជ្រើសដៃគូឱ្យបានល្អ។ យ៉ាងណាមិញ មិនមែនគ្រប់ការសម្រេចចិត្តសុទ្ធតែត្រូវនោះឡើយ មនុស្សខ្លះមុនរៀបការផ្សេង ក្រោយពេលរៀបការរួច ប្រែជាមនុស្សផ្សេង នឹកស្មានមិនដល់។

តែទោះជាយ៉ាងណា មនុស្សស្រីត្រូវដឹង និងចងចាំទុក បើអ្នករៀបការប៉ះចំប្ដីប្រភេទនេះ កុំទ្រាំឱ្យសោះ ប្រញាប់ដើរចេញពីពួកគេ បើមិនដូច្នោះទេ អ្នកច្បាស់ជាត្រូវគ្រាំចិត្តស្អិតទ្រូង មួយជីវិតមិនខានឡើយ។

១. ប្តីមិនចេះគិត មិនចេះខ្វល់ខ្វាយ

ប្តី​បែប​នេះ​ ពេល​ស្ត្រី​រៀប​ការជា​មួយនឹង​ត្រូវ​រង​ទុក្ខ​ឥត​ឈប់​ឈរ វេទនា​ជាង​ការ​ក្បត់​ទៅទៀត។ មូលហេតុគឺដោយសារតែស្ត្រីនៅតែអាចរស់នៅក្នុងភាពផ្អែមល្ហែមនៃការកុហក។

 

ប៉ុន្តែ​ចំពោះ​ស្វាមី​ដែល​គ្មាន​បេះដូង អត់ចិត្តអត់ថ្លើម មិនខ្វល់ពីសុខទុក្ខ និងការលំបាករបស់ប្រពន្ធ ជាមួយនឹងប្ដីបែបហ្នឹង មនុស្សស្រីនឹងត្រូវលំបាក ហត់នឿយតែម្នាក់ឯង រ៉ាប់រគ្រប់យ៉ាងដោយលំបាក គ្មានប្ដីមកជួយឡើយ។

ទៅ​ធ្វើ​ការ​ប្ដី​ប្រពន្ធ​ក៏​ហត់​ដូច​គ្នា។ ប៉ុន្តែពេលមកដល់ផ្ទះ បុរសជាប្តីបានលើកជើងដាក់លើកៅអី រង់ចាំប្រពន្ធយកអាហារ និងទឹក ហើយសូម្បីតែកូនៗក៏មិនមើល បានត្រឹមតែស្តីបន្ទោសប្រពន្ធតែប៉ុណ្ណោះ។

ពួកគេគិតថាការងារផ្ទះជារបស់ស្ត្រី ហើយការមើលថែកូនក៏ជាការងាររបស់ស្ត្រីផងដែរ។ ពួកគេជាមនុស្សឥតប្រយោជន៍ បុរសបែបហ្នឹងគេហៅថា អាត្មានិយម គ្មានខួរគិតឡើយ។

Image_2022 04 22_013029023

២. ប្តីបោកប្រាស់

រឿងផ្សេងអាចលើកលែងបានដោយបុរស ប៉ុន្តែនៅពេលដែលគាត់បានក្បត់ និងលួចលាក់មានស្រីផ្សេង ផិតប្រពន្ធកូនរបស់គាត់ ហើយទៅដេកជាមួយនារីផ្សេង វាពិតជាមិនអាចអត់ឱនឱ្យបានទេ។ ស្ត្រីមិនគួររំពឹងថាប្តីរបស់នាងនឹងផ្លាស់ប្តូរទេ ឬកែខ្លួននោះឡើយ ចំពោះរឿងមួយនេះ។

សេចក្តី​ថ្លៃថ្នូរ​របស់​គាត់​គឺ​សូន្យ​ហើយ ឋានៈ​ជា​ប្តី​ និង​ឪពុក​ក៏​បាត់​ទៅ​ដែរ។ រឿងតែមួយគត់ដែលស្ត្រីត្រូវធ្វើនៅពេលនោះ គឺការចាកចេញទៅដោយស្ងៀមស្ងាត់ ចាកចេញដោយស្ងប់ស្ងាត់ ឱ្យគាត់ទទួលនូវហេតុ និងផលរបស់ខ្លួន។

Image_2022 04 22_013035703

៣. បុរសខ្ជិលច្រអូស

បុរស​ពេល​នៅ​លីវ​អាច​លេង​សើច​ មិន​បាន​ផ្តោត​លើ​ការ​រកស៊ី​ មិនផ្តោត​លើ​ការ​ខ្វល់ខ្វាយ​ពី​អនាគត​។ ប៉ុន្តែនៅពេលដែលអ្នករៀបការមានប្រពន្ធកូន អ្នកត្រូវការការការពារពីប្តីរបស់អ្នក។ បើ​មនុស្ស​ប្រុស​ចេះ​តែ​លេងសើច​ ខ្ជិលច្អូស ច្បាស់​ជា​មនុស្ស​ស្រី​រៀប​ការ​ខុស​ហើយ។

ក្នុង​នាម​ជាបុរសដែលមានប្រពន្ធកូន បុរស​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង ធ្វើ​ជា​សសរ​ទ្រូង​ឱ្យប្រពន្ធ​កូន​ទុក​ចិត្ត និង​ពឹង​ផ្អែកបាន។ ទោះជាយ៉ាងណាក៏ដោយ គាត់គ្រាន់តែរក្សាទម្លាប់ខ្ជះខ្ជាយរបស់គាត់ បើគ្មានឆន្ទៈរីកចម្រើនទេ គាត់ប្រាកដជាទុកឱ្យប្រពន្ធកូនរបស់គាត់រងទុក្ខអស់មួយជីវិតមិនខាន។

ម្យ៉ាងទៀត​បើ​ជួប​ប្តី​ផឹកស៊ី លេងល្បែង ឬ​ជេរ​ប្រមាថ ចរិតពាលាអាវ៉ាសែ ចោលម្សៀតទៀតនោះ មនុស្សស្រីរឹតតែវេទនា គ្រាំគ្រាផ្លូវចិត្ត នឿយហត់ទាំងផ្លូវកាយ បើមិនព្រមដើរចេញទេ អ្នកនឹងត្រូវរងទុក្ខវេទនាមួយនេះ ពេញមួយជីវិតហើយ៕

ប្រភព ៖ Phunutoday / Knongsrok