ការចិញ្ចឹមត្រី មិនត្រឹមតែជួយឱ្យស្រស់ស្អាត ឬជាចំណូលចិត្តរបស់មនុស្សម្នាក់ៗបានឡើយ តែការចិញ្ចឹមត្រី ថែមទាំងជួយបង្កើនហុងស៊ុយ នឹងជួយលើកស្ទួយទិដ្ឋភាពផ្សេងៗ ហើយជឿជាក់ថា សត្វចិញ្ចឹម គឺជារបស់ដែលអាចជួយបង្កើនភាពរុងរឿងរបស់ផ្ទះបានផងដែរ “ត្រី” គឺជាសត្វមួយប្រភេទ ដែលមនុស្សភាគច្រើនចូលចិត្តចិញ្ចឹមនៅក្នុងផ្ទះ។ ព្រោះក្រៅពីស្អាត វាក៏ជួយផ្នែកហិរញ្ញវត្ថុ ការងារ ស្នេហាផងដែរ តើមានត្រីប្រភេទណាខ្លះទៅមើល?
១. ត្រីនាគ (បន្ថែមសំណាងទៅលើការងារ)
តាមជំនឿរបស់ជនជាតិចិន ការចិញ្ចឹមត្រីនាគ នឹងលើកកម្ពស់ការងារ និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះ មនុស្សនិយមចិញ្ចឹមពួកគេ ដើម្បីលើកកម្ពស់ការរីកចម្រើនរបស់ពួកគេ។ មានការងារចូលច្រើន និងមានស្ថិរភាពល្អ។
២. ត្រី Swan (បន្ថែមសំណាងល្អ)
ត្រី Swan គឺជាត្រីដ៏ស្រស់ស្អាត ហើយក៏ជាត្រីដែលងាយស្រួលចិញ្ចឹមផងដែរ។ គេនិយមចិញ្ចឹមដើម្បីលាភសំណាង គេជឿថាការចិញ្ចឹមស្វានឹងជួយបង្កើននូវលាភសំណាង។ ជីវិតមិនធ្លាក់ចុះទេ តែងតែមានមនុស្សគាំទ្រ និងចាំជួយជ្រោមជ្រែងជានិច្ច។
៣. ត្រីប្រាក់ ត្រីមាស (បន្ថែមសំណាងផ្នែកហិរញ្ញវត្ថុ)
ត្រីប្រាក់ ត្រីមាស ត្រូវបានគេនិយមចិញ្ចឹម ដើម្បីបំពេញបន្ថែមនូវបញ្ហាហិរញ្ញវត្ថុ។គេជឿថា វាប្រៀបដូចជាមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ លុយនឹងហូរ ចូល ហើយនឹងជួយលើកស្ទួយអាជីវកម្ម ពាណិជ្ជកម្មឱ្យរីកចម្រើន ទ្រព្យសម្បត្តិកាន់តែស្ដុកស្ដម្ភ។
៤. ត្រីគល់រាំង (បង្កើនទ្រព្យសម្បត្តិ)
ត្រីគល់រាំង ប្រជាជនចិននឹងហៅវាថា "យូលី" ដែលវាត្រូវនឹងពាក្យ "ទ្រព្យសម្បត្តិ" លើសពីនេះពាក្យ "លី" ក៏មានន័យថា "ប្រាក់ចំណេញ" ។ អាជីវកម្មជួញដូរផលចំណេញកាន់តែកាក់កប។
៥. ត្រី Betta (បង្កើនសំណាងក្នុងរឿងស្នេហា)
ត្រី Betta ជាត្រីដែលគេនិយមចិញ្ចឹម។ ព្រោះវាងាយស្រួលចិញ្ចឹម និងមានពណ៌ស្រស់ស្អាត។ តួអង្គត្រីប្រយុទ្ធតាំងចិត្តតស៊ូដើម្បីស្នេហា។ ដូច្នេះហើយ ទើបគេនិយមធ្វើជាសត្វចិញ្ចឹម ដើម្បីពង្រឹងរឿងស្នេហា និងបន្ថែមភាពភ្លឺស្វាងដល់ជីវិត។
៦. ត្រីឡូហាន (ពង្រឹងផ្នែកសុខភាព)
ត្រីឡូហាន ក៏ត្រូវបានគេពេញនិយមខ្លាំងណាស់ដែរ ក្នុងពេលបច្ចុប្បន្ននេះ។ ដោយសារតែវាមានរូបរាងប្លែក ស្រស់ស្អាត និងពណ៌ភ្លឺស្អាត។ លើសពីនេះទៅទៀត តាមជំនឿរបស់ជនជាតិចិន ត្រីឡូហាន ត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃសុខភាពល្អ កម្លាំង និងអាយុវែង៕
ប្រភព ៖ Sanook / Knongsrok