ក្បួននេះធ្លាប់ពិសោធន៍មក គឺឆុតខ្លាំងណាស់ លោកអ្នកអាចមើលដោយខ្លួនឯងបាន តាមការបង្ហាញជូនខាងក្រោម។
👉 បើបុរស ត្រូវរាប់ពីលេខ ១ រៀងមកលេខ ២ រហូតដល់លេខ ៨ ហើយត្រឡប់មកលេខ ១ វិញ រាប់ទាល់តែគ្រប់អាយុរបស់ខ្លួន។
👉 បើស្ត្រី ត្រូវរាប់ពីលេខ ៨ រៀងមកលេខ ៧ រហូតដល់លេខ ១ បន្តមកលេខ ៨ វិញ វិលទៅ វិលមក ទាល់តែគ្រប់អាយុរបស់ខ្លួន។
សូមបញ្ជាក់ថា ៖ បើចំលើកន្លែងណា និងមានទំនាយតាមនោះ
១. បើត្រូវត្រង់ក្បាលដំរី ទាយថា ៖ ល្អ បើគិតកិច្ចការអ្វីមួយនឹងបានសម្រេចដូចចិត្តយើងប៉ង។ បើចេញដើរឆ្ងាយនឹងបានលាភធំ។
២. បើត្រូវត្រង់ខ្នងដំរី ទាយថា ៖ មានអ្នកធំជួយទំនុកបម្រុង ផ្ចង់ផ្តើម ឬត្រូវបានជួបជុំញាតិមិត្របងប្អូន ដែលឃ្លាតឆ្ងាយគ្នាជាយូរមកហើយ។
៣. បើត្រូវត្រង់ចុងកន្ទុយដំរី ទាយថា ៖ មិនល្អ នឹងត្រូវបាត់បង់ទ្រព្យរបស់ ឬត្រូវមានជំងឺមកបៀតបៀតរាងកាយ មានរឿងរកាំរកូស ឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ-ល-។
៤. បើត្រូវត្រង់ជើងក្រោយដំរី ទាយថា ៖ ឆ្នាំនេះនឹងមានលាភ និងបានរបស់ដែលប៉ុនប៉ងចង់បានជាយូរមកហើយ។ បើគិតកិច្ចការអ្វីនឹងបានសមប្រកបដូចបំណង។
៥. បើត្រូវត្រង់លិង្គ (ក្ត) ដំរី ទាយថា ៖ បើអ្នកនៅលីវ នឹងត្រូវដល់គូព្រេង ឬ មានមនុស្សចាប់ចិត្តស្រឡាញ់ជាគូព្រេង និងមានអ្នកផងយកលាភមកឱ្យ ឬយកលុយមកសង។
៦. បើត្រូវត្រង់ជើងមុខដំរី ទាយថា ៖ ត្រូវធ្វើដំណើរទៅកាន់ទីឆ្ងាយ ឬត្រូវឃ្លាតឆ្ងាយ ចាកពីកន្លែងដែលធ្លាប់រស់នៅ។
៧. បើត្រូវត្រង់ប្រម៉ោយដំរី ទាយថា ៖ នឹងត្រូវបានទ្រព្យរបស់ មានលាភសក្ការៈហូរចូលជារឿយៗ គួរជាទីពេញចិត្ត ប៉ុន្តែប្រយ័ត្នមានមនុស្សច្រណែនឈ្នានីស។
៨. បើត្រូវត្រង់ភ្លុកដំរី ទាយថា ៖ ត្រូវបានទ្រព្យសម្បត្តិដ៏មានតម្លៃ ប្រសិនបើមានសត្រូវទាំងឡាយណា ចង់ប៉ុនប៉ងយាយីជីវិត សត្រូវទាំងឡាយនោះ និងត្រូវវិនាសអន្តរាយ ខ្ចាត់ខ្ចាយ មិនអាចបៀតបៀនយើងបានឡើយ៕
ប្រភព ៖ វត្តស្រអែម រតនារាម