ថែ​ស្បែក​ឲ្យ​នៅ​ចាំ​ ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ ពង​ក្រួច​ផ្ដល់​ប្រយោជន៍​ធំ ៤ តែ​មនុស្ស​ជា​ច្រើន​មើល​រំលង

ពងក្រួច​ប្រហែល​មនុស្ស​ជា​ច្រើន​គិត​ត្រឹម​ថា​ជា​អាហារ​ធម្មតា តែ​ការ​ពិត​ទៅ វា​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព​មនុស្ស​ទូទៅ មិន​ថា​តែ​បុរស​ឬ​នារី។ ខាង​ក្រោម Knongsrok ចែករំលែក​នូវ​ប្រយោជន៍​ធំ ៤ ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ទទួល​ទាន​ពង​ក្រួច៖

៤) ចិញ្ចឹម​ឈាម

Ice_screenshot_20220207 220329

ស៊ុត​ក្រួច មាន​អាស៊ីតអាមីណូ​គ្រប់​ប្រភេទ ផូស្វ័រលីពីត​ដែល​មាន​គុណភាព​ខ្ពស់ និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ផ្សេង​ទៀត​ដែល​រាងកាយ​ត្រូវការ។ វា​ក៏​ជួយ​ចិញ្ចឹម​ឈាម ល្អ​សម្រាប់​ស្រ្តី​ដែល​មាន​សភាព​ស្លេកស្លាំង និង​កំពុង​ពពោះ ហើយ​វា​ក៏​មាន​វីតាមីន B2 ច្រើន​ជាង ២ ដង​ធៀប​នឹង​ស៊ុត​មាន់​និង​ទា ពោល​អាច​ជំរុញ​ការ​លូតលាស់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ល្អ។

៣) ជួយ​ចិញ្ចឹម​ស្បែក

Phu Nu Han Da Duy Tri Lan Da Tuoi Dep Du Tuoi Khong Con Tre Nho 5 Bi Quyet Chong Lao Hoa Nay 4

វា​ក៏​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន វីតាមីន A, B1, D និង​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​ល្អ​ខ្លាំង​សម្រាប់​រាងកាយ​ស្រ្តី និង​ជួយ​បំពេញ​តម្រូវ​ការ​អាហារូបត្ថម្ភ​របស់​រាងកាយ។។ វា​ក៏​គ្រប់គ្រង​ប្រព័ន្ធ Endocrine ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ស្លេកស្លាំង ការ​មក​រដូវ​មិន​ទៀងទាត់ ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត មិន​យារ​ធ្លាក់ ឬ​ចាស់​ជាង​វ័យ។

២) បង្កើន​សមត្ថភាព​ខួរក្បាល

វា​មាន​ផ្ទុក​នូវ​សារធាតុ Lecithin ដែល​ខ្ពស់​ជាង​ស៊ុត​មាន់ ៣-៤ ដង នេះ​វា​ចាត់​ទុក​ថា​ប៉ូវ​ខួរក្បាល​បាន​យ៉ាង​ល្អ ដោយ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ខួរក្បាល ជា​ពិសេស​សម្រាប់​កុមារៗ​មិន​គួរ​មើល​រំលង​អាហារ​នេះ​ឡើយ។ វា​ក៏​មាន​វីតាមីន D ខ្ពស់ មាន​ប្រយោជន៍​សម្រាប់​ពង្រឹង​ដល់​ការ​ចងចាំ។

១) ការពារ​ភ្នែក

No Duoc Menh Danh La Nhan Sam Giua Cac Loai Dong Vat Tuy Co Ve Ngoai Xau Xi Ot Ca Chua Don Gian Re Tien The Nay Lai Duoc Mon T 1637648917 881 Width600height400

សារធាតុ Riboflavin នៅ​ក្នុង​ស៊ុត​ក្រួច មាន​ឥទ្ធិពល​ជួយ​ការពារ​ភ្នែក ល្អ​សម្រាប់​អ្នក​ឧស្សាហ៍​ធ្វើ​ការ​ជាមួយ​កុំព្យូទ័រ និង​ទូរស័ព្ទ។ អ្នក​គួរ​តែ​បន្ថែម​ការ​ទទួល​ទាន​ពង​ក្រួច យ៉ាង​ហោច​ណាស់ ១ គ្រាប់/ថ្ងៃ ដើម្បី​ការពារ​ភ្នែក និង​ធ្វើ​ឲ្យ​សមត្ថភាព​ភ្នែក​ល្អ​ប្រសើរ​ឡើង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក