៥ ឆ្នាំ​ទៅ​មុខ ម្ចាស់​ឆ្នាំ​ ៤ ល្អ​ផ្នែក​ទ្រព្យ សន្ធាប់​ញាតិ​ទៅ​ណា​គេ​អាណិត​ស្រលាញ់​ជុំ​ទិស

បើ​តាម​ហោរាសាស្ត្រ​បាន​គន់គូរ​ឃើញ​ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​ទាំង ៤ នៅ​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់​ទៅ​មុខ ដែល​ល្អ​ផ្នែក​ទ្រព្យ មាន​លុយ​ចូល​ដូច​ទឹក ហើយ​សន្ធាប់​ញាតិ ទៅ​ណា​មក​ណា​ក៏​គេ​ស្រលាញ់​រាប់​អាន់ ពោរពេញ​ដោយ​ការ​អាណិត​ជួយ​ជ្រោមជ្រែង​ឥតល្ហែ៖

អ្នក​កើត​ឆ្នាំ​រកា - មាន់

Ice_screenshot_20220803 114820

ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​ស្មោះត្រង់ ដឹង​ពី​របៀប​មើល​អារម្មណ៍​អ្នក​ដទៃ ធ្វើ​អ្វី និយាយ​ស្តី​អ្វី មិន​ចេះ​តែ​តាម​ចិត្ត​ចង់​ខ្លួន​ឡើយ។ មនុស្ស​នេះ នៅ​ក្នុង​អាជីព​ការងារ​ការ​រកស៊ី ក៏​មាន​សេចក្តី​ព្យាយាម​ណាស់​ដែរ ហើយ​ព្យាយាម​ចិញ្ចឹម​ទំនាក់ទំនង ដោយ​គិត​ថា​កិច្ច​ប្រាស្រ័យ​ទាក់ទង​នេះ ល្អ​ខ្លាំង​ណាស់​ពេល​ទៅ​មុខ។

ឱកាស​បត់​ជីវិត​ផ្លាស់​ទៅ​ភាព​មាន​បាន គឺ​មាន​ច្រើន​សម្រាប់​ម្ចាស់​ឆ្នាំ​រកា រី​ឯ​ឧបសគ្គ​គឺ​មាន​តិច​ណាស់។ ដោយ​ប្រើប្រាស់​សមត្ថភាព អម​នឹង​លាភ​សំណាង ចូល​មក​ដល់​នៅ​ល្បាក់ ៥ ឆ្នាំ​ទៅ​មុខ​ផង នោះ​ផ្លូវ​ឆ្ពោះ​ទៅ​វិថី​ជោគជ័យ និង​ក្លាយ​ជា​អ្នក​មាន គឺ​ស្ថិត​នៅ​ភាគរយ​ខ្ពស់។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Ice_screenshot_20220803 114812

នៅ​រយៈ​ពេល ៥ ឆ្នាំ​ទៅ​មុខ ក្រឡា​អុក​នៃ​ជីវិត​ម្ចាស់​ឆ្នាំ​ឆ្លូវ នឹង​ផ្តួល​អស់​សត្រូវ​ជុំ​ទិស ហើយ​ឫសគល់​នៃ​ទ្រព្យ ក៏​ចេញ​ជា​ផ្លែផ្កា​នាំ​របស់​មាន​តម្លៃ​ជា​ច្រើន​ចូល​មក​ដល់។ បើ​ស្ថិត​នៅ​វ័យ​រាង​ជំទង់​ត្រូវ​ចាំ ឆ្នាំ​គោ​ត្រូវ​ខំ​ឲ្យ​ខ្លាំង នៅ ៥ ឆ្នាំ​បន្ទាប់​នេះ ព្រោះ​សញ្ញា​រាសី​ចក្រ នាំ​អ្នក​ទៅ​ភាព​មាន​បាន កំពុង​បើក​ទ្វារ​រង់ចាំ​ហើយ។

ពេលវេលា​មក​ដល់​ហើយ ចូរ​ម្ចាស់​ឆ្នាំ​ឆ្លូវ ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​សារ​នេះ អាច​បាន​ទាំង​កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីរុងរឿង នាំ​ទ្រព្យ​ត្បុរ​ដល់​ចំណុច​កំពូល។

អ្នក​កើត​ឆ្នាំ​រោង – នាគ

Ice_screenshot_20220803 114806

អបទ្រព្យ​ចង្រៃ​មក​ពី​ឆ្វេង​ក៏​រលំ គ្រោះ​ភិតភ័យ​មក​ពី​ស្តាំ​ក៏​រលាយ ភាយ​ចូល​មក​វិញ​តែ​សំណាង តែ​លាភ ដល់​ជីវិត​ម្ចាស់​ឆ្នាំ​រោង នៅ​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់។ ការ​លំបាក​ទាំង​ឡាយ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ម្តង​បន្តិចៗ ហើយ​អាច​យក​ឈ្នះ​អស់​រាល់​រឿងរ៉ាវ​ក្នុង​ជីវិត។

ពេលវេលា​ទៅ​មុខ​នេះ នឹង​មាន​ការ​ប្រែប្រួល​ច្រើន តែ​ក៏​អរគុណ​ដល់​សេចក្តី​ខិតខំ​ប្រឹងប្រែង​របស់​ម្ចាស់​ឆ្នាំ​រោង ពី​នាយ​មក​ផង​ដែរ។ សំណាង ៥០ ភាគរយ បូក​សមត្ថភាព​ដែល​អ្នក​បាន​បង្ហាញ ៥០ ភាគរយ ក៏​នាំ​ឲ្យ​ផុត​ភាព​ស៊យ រួច​ចូល​តែ​ពាក្យ​ថា "ហេង" ជាប់​ខែ​ជាប់​ឆ្នាំ។

អ្នក​កើត​ឆ្នាំ​ជូត – កណ្ដុរ

Ice_screenshot_20220803 114801

៥ ឆ្នាំ​ទៅ​មុខ សេចក្តីសុខ​ចំរើន នឹង​ចូល​ច្រើន​ជាង​សេចក្តី​ទុក្ខ​សម្រាប់​ម្ចាស់​ឆ្នាំ​ជូត ហើយ​នេះ​ក៏​ជា​ចំណោម​ឆ្នាំ​មួយ ដែល​មិន​អាច​មើល​រំលង​ដែរ បើ​និយាយ​អំពី​ការ​ឡើង​រាសី​ខ្ពស់​ត្រដែត។

ភាគច្រើន​ជា​មនុស្ស​ឈ្លាសវៃ មាន​ប្រាជ្ញា​ខ្ពស់ ហើយ​ឆន្ទៈ​ក្នុង​កិច្ចការ​ទាំង​ឡាយ ក៏​ដាក់​ដល់ ១២០ ភាគរយ។ ធ្វើ​អ្វី​មិន​ខ្លាច​លំបាក​ឡើយ ឲ្យ​តែ​បាន​ផល​មក​ចម្អែត​ក្រពះ និង​បំពេញ​តម្រូវ​ការ​គ្រួសារ។ ចាំ​តែ​មើល​ចុះ កំឡុង ៥​ឆ្នាំ​ទៅ​មុខ ដំណឹង​ល្អ នឹង​ចូល​មក​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ម្ចាស់​ឆ្នាំ​ទី ១ នៃ​ឆ្នាំ​ទាំង ១២៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក