កូន​កើត​ចំ​ឆ្នាំ​ទាំង ៤ ដូច​មក​ជួយ​បង្រួម​ទុក្ខ នាំ​សេចក្ដី​សុខ​ដល់​ឪពុកម្ដាយ ដេក​ចាយ​គំនរ​ទ្រព្យ

កូនៗ​ដែល​កើត​នៅ​ចំ​ឆ្នាំ​ទាំង ៤ ប្រៀប​ដូច​ជា​ព្រះ​បញ្ជូន​មក​ឲ្យ​ជួយ​បង្រួម​ទុក្ខ បង្កើត​តែ​ក្តីសុខ​ដល់​ឪពុកម្តាយ នាំ​លាភ នាំ​យីអ៊ុន​ឲ្យ​ឡើង រក​អ្វី​ក៏​ឆាប់​មានបាន ពោល​ជា​កូន​មាស​កូន​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ទាំង​មូល៖ [បញ្ជាក់ នេះ​ជា​ក្បួន​ដែល​រាប់​ទាំង​កូន​ប្រុស​និង​ស្រី]

កូន​កើត​ឆ្នាំ​ថោះ - ទន្សាយ

Montage Of The Chinese Year Of The Rabbit

កូន​​ចាប់​កំណើត​ចំ​ឆ្នាំ​ថោះ បើ​ជា​ប្រុស រមែង​ឆាប់​ជោគជ័យ​តាំង​ពី​នៅ​ក្មេង រួច​បើ​ជា​ស្រី សម្ដីសំដៅ​ក៏​ដឹង​ចាស់ទុំ​នាំ​ឲ្យ​មាន​ការ​ស្រលាញ់​ជុំ​ទិស។ កំណើត​របស់​កូន​ឆ្នាំ​ថោះ ដូច​មាន​ទេវតា​ប្រោស​ឲ្យ​ក្រុម​គ្រួសារ​នោះ ជួប​តែ​សំណាង គ្រាប់​ខ្សាច់​នៃ​លាភ រៀប​ចូល​ជា​ជួរ ពោល​ឪពុកម្តាយ​នឹង​ជួប​តែ​ភាព​សម្បូរសប្បាយ​ចាប់​ពី​ក្រោយ​កំណើត​របស់​គេ។

នេះ​សម្រាប់​អ្នក​ដែល​កំពុង​ពរ​ពោះ​ថ្មីថ្មោង ហើយ​បម្រុង​នឹង​សម្រាល​នៅ​ល្បាក់​ឆ្នាំ​ក្រោយ គឺ​ជា​ពេលវេលា​ល្អ​ណាស់ មិន​ថា​កូន​ប្រុស ឬ​កូន​ស្រី នឹង​នាំ​សិរីមង្គល​ចូល​ពេញ​លក្ខណៈ។

កូន​កើត​ឆ្នាំ​មមី - សេះ

Ice_screenshot_20220803 111918

ចាំ​អង្កេត​មើល​ចុះ កូន​កើត​ឆ្នាំ​មមី តែង​មាន​ចិត្ត​ឯករាជ្យ សេរី​និយម មាន​សុទិដ្ឋិនិយម មើល​ឃើញ​អ្វី​ក្នុង​ផ្លូវ​ងាយ ផ្លូវ​វិជ្ជមាន មិន​ចូលចិត្ត​ដាក់​សម្ពាធ អម្រែក​ជាប់​ស្មា​ខ្លាំង​ពេក​ទេ។ នេះ​ក៏​ជា​ចំណោម​ម្ចាស់​ឆ្នាំ ដែល​នាំ​លាភ​នាំ​ជ័យ ចូល​ដល់​ក្រុម​គ្រួសារ​ដូច​គ្នា។

មិន​ត្រឹម​តែ​សំណាង​ល្អ​នឹង​ខ្លួន​ឯង នេះ​ក៏​បាន​យឹតយោង​ក្រុម​គ្រួសារ ឲ្យ​មាន​បាន​នៅ​ពេល​ទៅ​មុខ​ទៀត​ផង។ ទោះ​កើត​ក្នុង​ទ្រនំ​គ្រួសារ​ខ្វះខាត តែ​ចិត្ត​គេ​ទូលាយ មហិច្ឆតា​ខ្ពស់ លំបាក​មិន​យូរ​ទេ។

កូន​កើត​ឆ្នាំ​រកា - មាន់

Ice_screenshot_20220803 111911

ល្អ​ខ្លាំង​សម្រាប់​ឪពុកម្តាយ​មាន​ប្រកប​របរ​អាជីវកម្ម ការ​បណ្តាក់​ទុន​នានា ការ​ដែល​មាន​កូន​កើត​ឆ្នាំ​រកា គឺ​ដូច​បន្ថែម​ជោគវាសនា​ឲ្យ​មាន​បាន​លឿន ដោយសារ​របរ​ទាំង​អស់​នោះ។ កូន​ដែល​កើត​មក នាំ​លាភ​មិន​ចេះ​តិច ហើយ​ក្តិច​ចោល​អស់​ហើយ​នូវ​គ្រោះ​ទាំង​ឡាយ ដែល​គ្រួសារ​បម្រុង​នឹង​ជួប​ប្រទះ ពោល​ដូច​ជា​កង​ជ័យ​នាំ​មក​ជូន​ឪពុកម្តាយ។

រាសី​គ្រួសារ​នោះ នឹង​ឡើង​ល្អ ហើយ​បើកចំហ​លាភ ក៏​នាំ​ឲ្យ​មាន​ការ​កោត​សរសើរ​ពី​សាច់ញាតិ​ជុំ​ទិស​ជុំ​ទី។ កូន​កើត​ឆ្នាំ​រកា មិន​ថា​តែ​ឆ្នាំ ២០០៥ ឬ ២០១៧ គឺ​សុទ្ធ​តែ​ល្អៗ​ដូច​គ្នា ហើយ​បើ​អ្នក​មាន​គម្រោង​យក​កូន​នៅ​វដ្ដ ១២ ឆ្នាំ​បន្ទាប់ នោះ​គឺ ២០២៩។

កូន​កើត​ឆ្នាំ​រោង – នាគ

Ice_screenshot_20220803 111907

ព្រះ​សំណាង​ហាក់​នៅ​ជាប់​ខ្លួន តាម​ថែ​រក្សា​ម្ចាស់​ឆ្នាំ​រោង​ជានិច្ច ទើប​នាំ​ឲ្យ​រាសី​ម្ចាស់​ឆ្នាំ​នាគ រមែង​ជួប​លាភ​ជួប​រឿង​ល្អ​ឥត​ឈប់ឈរ តាំង​ពី​ថ្ងៃ​ចាប់​កំណើត។ ជា​ពិសេស​អ្នក​កើត​នៅ​ថ្ងៃ​ទី ០២,០៣,០៤,០៧ និង ០៨ គឺ​ចំ​ថ្ងៃ​ល្អ​ផ្នែក​ទ្រព្យ រី​ឯ​អ្នក​សន្ធាប់​ញាតិ​មាន​គេ​រាប់អាន​ច្រើន គឺ​រមែង​កើត​ចំ​ថ្ងៃ​ទី ០១,១០,២០ និង ៣០ ប៉ះ​ខែ​ណា​ក៏​ត្រូវ​ដែរ ឲ្យ​តែ​កើត​ក្នុង​ឆ្នាំ​រោង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក