ច្បាស់ៗ! ហោរាសាស្ត្រ ទស្សន៍ទាយរាសីលោកអ្នក ប្រចាំឆ្នាំថោះ

នេះជាក្បួនអត្ត: ៧ ឋាន ប្រភពចេញពីក្បួន ពិភេកហោរាបន្សល់ទុកពីសម័យអង្គរ សូមពិនិត្យឆ្នាំកំណើតម្នាក់ៗ ÷

១-ឆ្នាំជូត : (កំណើតជតាយុ)មានលាភហូរចូល បើមានទុក្ខ ធុរ:អ្វី នឹងមានគេជួយយកអាសា ជួយឧបត្ថម្ភ ។

២-ឆ្នាំឆ្លូវ : (ក្របីទូភី) ត្រូវត្រង់ភោគសម្ប័ទ រាសីខ្ពស់ត្រដែត បើគិតការអ្វីៗ នឹងបានសម្រេចដូចបំណង។

៣-ឆ្នាំខាល : (ក្រុងរាពណ៍)មានលាភចូលហូរហែ ប៉ុន្តែប្រយ័ត្នមានរឿង ទាស់ទែងខ្វែងគំនិតគ្នា។

៤-ឆ្នាំថោះ : (នាងមណ្ឌោគិរី) មានលាភចូល តែត្រូវប្រយ័ត្នចាញ់បោកគេ ឬមានចោរលួចទ្រព្យសម្បត្តិ។

៥-ឆ្នាំរោង : (ពិភេកហោរា)បានឡើងយសស័ក្តិ មានមិត្តភក្តិរាប់អានច្រើន មានសិរីសួស្តី សុភមង្គល។

៦-ឆ្នាំម្សាញ់ :(ហនុមាន)បើអ្នកប្រកបរបរដីធ្អី អចលនទ្រព្យនឹងបានសមប្រកបជាងឆ្នាំចាស់ មានលាភចូល។

៧-ឆ្នាំមមី : (ពាលី) មនុស្សធ្លាប់ជាសត្រូវ នឹងក្លាយមកជាមិត្ត មុខរបររកស៊ីចម្រុងចម្រើនជាងឆ្នាំមុន ។

៨-ឆ្នាំមមែ : (សុគ្រីព)មានគេជួយយកអាសា មានលាភចូលល្មម កុំឆាប់ជឿទុកចិត្តគេពេក។

៩-ឆ្នាំវក : (មហាជម្ពូ) រាសីខ្ពស់ត្រដែត មានលាភធំ ប៉ះត្រង់ភោគសម្បត្តិ មានគេមកពឹងពាក់ អ្នកដទៃឱ្យលាភ។

១០-ឆ្នាំរកា (ព្រះរាម) មានលាភពីឆ្ងាយ ឬមនុស្សស្រុកឆ្ងាយឱ្យលាភ តែប្រយ័ត្នមានជម្លោះក្នុងគ្រួសារ។

១១-ឆ្នាំច (ព្រះលក្ស្មណ៍) នឹងបានជួបមនុស្សល្អ ត្រូវបានបុណ្យស័ក្តិ តែឱ្យប្រយ័ត្នចាញ់កលល្បិចគេបោក។

១២-ឆ្នាំកុរ (នាងសិតា) មានយសសម្បត្តិ អាចសង់បានផ្ទះធំទ្រនំខ្ពស់ ឬអាចទិញដីបាន។

នេះជាទំនាយត្រួសៗ ទូទៅ ដែលខ្ញុំវាយលេខអត្ត:មើល ប៉ុន្តែមនុស្សកើតឆ្នាំដូចគ្នា តែខែថ្ងៃខុសគ្នា ទំនាយក៏ផ្ទៀងទៅតាមនោះដែរ ទាល់តែដឹងថ្ងៃ ខែ ឆ្នាំ ច្បាស់ទើបយកជាការបាន។ចំណុចសំខាន់ ត្រូវព្យាយាមជម្រុះអកុសលកម្ម សាងអំពើល្អ កុំជេរដៀលគ្នា ព្រោះឆ្នាំថោះ នាមទន្សាយ ពង្សមនុស្សស្រី សុទ្ធតែស្លូត គួរម្នាក់ៗធ្វើឱ្យស្លូតបូតដូចសត្វទន្សាយ ទើបជោគជតារាសីងើបឡើង។

(ក្បួននេះខ្ញុំរៀនពីលោកតាយ៉ែម ជរ ហៅតាដើមអម្ពិលជាគ្រូទាយល្បី ដីបន្ទាយមាស)

ថ្ងៃព្រហស្បតិ៍ ១៣ មេសា ២០២៣ / Credit: Sophoan Nget