មហាលាភសំណាងសម្រាប់ឆ្នាំទាំង ៣ រាសីឡើងខ្លាំង តែឆ្នាំមួយ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ គ្រោះច្រើនជាងលាភ

ហោរាសាស្ត្រក្នុងអំឡុងពេលថ្មីៗខាងមុខនេះ អ្នកកើតក្នុងឆ្នាំទាំង ៣ រាសីល្អ ខ្ពង់ខ្ពស់ នឹងបានជួបមនុស្សថ្លៃថ្នូរ ពោរពេញដោយលាភសំណាង រកអីក៏បាន ធ្វើអ្វីក៏ជោគជ័យ ប៉ុន្តែមានឆ្នាំមួយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ គ្រោះច្រើនជាងលាភ។

១. ឆ្នាំថោះ

សម្រាប់អ្នកឆ្នាំទន្សាយ ពេលនេះ អ្នលអាចកម្ចាត់ទុក្ខលំបាក និងមនុស្សតូចតាចដែលជ្រៀតជ្រែកក្នុងផ្លូវ ឬសម្ពាធដែលអ្នកត្រូវស៊ូទ្រាំក្នុងខែកន្លងនេះបានយ៉ាងល្អ រាសីមានជោគ មានលាភចូលដល់ក្នុងផ្ទះ។

ពីរឆ្នាំខាងមុខ លាភសំណាងរបស់អ្នកក៏ត្រូវបានព្រះនៃលាភនាំមកឱ្យដែរ ព្រោះថា រាសីឡើងលឿនដូចខ្លែងប៉ះខ្យល់ ប្រហែលជាអ្នកមិនជឿទេថា នឹងមានថ្ងៃរកលុយបានដោយងាយ និងអាចក្លាយជាអ្នកមានដ៏ឆាប់រហ័ស។

ពេលវេលាប្រែប្រួល មានលាភមានជ័យ ច្រើនលើសលុប អាស្រ័យហេតុនេះ លាភសំណាងរបស់អ្នកកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ វាត្រូវបានផ្តល់ឱ្យមនុស្សដែលកើតក្នុងឆ្នាំទន្សាយ មិនត្រឹមតែមានភាពវៃឆ្លាត និងក្លាហានប៉ុណ្ណោះទេ ថែមទាំងមានសំណាងផងដែរ ដែលមានភាពក្លាហានក្នុងការគិត និងធ្វើហើយមានឆន្ទៈក្នុងការប្រថុយដើម្បីសម្រេចបាននូវអ្វីដែលពួកគេចង់បាន។

ដោយសារតែមហិច្ឆិតានេះ ទន្សាយអាចឃើញឱកាសថ្មីៗបានយ៉ាងងាយស្រួល ធ្វើអាជីវកម្មបានល្អ ហើយថែមទាំងពង្រីកដល់ទំហំធំជាងធម្មតា។ ជាពិសេសអ្នកដែលកំពុងធ្វើអាជីវកម្មនឹងមានឱកាសផ្លាស់ប្តូរជីវិត នៅពេលដែលពួកគេស្វែងរកទិសដៅត្រឹមត្រូវ សម្រាប់វិជ្ជាជីវៈដែលពួកគេកំពុងបន្ត។

ដោយឡែក​សម្រាប់​អ្នក​ដែល​មាន​ប្រាក់​បៀវត្សរ៍ អ្នក​តែង​តែ​ត្រូវ​បាន​ថ្នាក់លើ​កោតសរសើរ​ជានិច្ច។ ដូច្នេះហើយ លើកក្រោយ អ្នកនឹងទទួលបានការតម្លើងប្រាក់ខែ និងប្រាក់លើកទឹកចិត្ត ដែលអាចយល់បាន ជីវិតក៏កាន់តែបំពេញ និងកាន់តែងាយស្រួលផងដែរ។

E7965d437ac9d9df9e8fa1151377cc49

២. ឆ្នាំឆ្លូវ

ហោរាសាស្រ្តបង្ហាញថា អ្នកដែលកើតឆ្នាំឆ្លូវ ជាមនុស្សឧស្សាហ៍ព្យាយាម កើតមកមានប្រាជ្ញា ស្វាហាប់ និងរហ័សរហួនជាងមនុស្សដទៃ។ ឆ្នាំឆ្លូវ មាន​ក្តី​សុបិន មហិច្ឆតា ប្រាថ្នា​ចង់​ហោះ​ហើរ​ទៅ​ឆ្ងាយ​ដែល​មនុស្ស​ជា​ច្រើន​ខ្មាស​អៀន។ ប្រហែល​២​ខែ​ទៀត​អ្នកនឹង​ជួប​យុគ​មាស អាជីព​រឹងមាំ ជោគជ័យ​ធំ​លើ​វិថី​កេរ្តិ៍ឈ្មោះ ។

លើសពីនេះ អ្នកដែលកើតឆ្នាំឆ្លូវ ក៏ជាឆ្នាំដែលមានចិត្តស្មោះត្រង់ ចេះគោរពគ្នាទៅវិញទៅមក រាប់អានមនុស្សបានល្អ ដូច្នេះហើយបានជាគេស្រលាញ់ រាប់អាន ចេះជួយគ្នា និងបង្កើតផលប្រយោជន៍ជាច្រើនសម្រាប់ខ្លួន។ សេចក្តីប្រាថ្នាផ្លាស់ប្តូរជីវិតរបស់អ្នកឆ្នាំគោ នឹងចាប់ផ្តើមពីឆ្នាំ ២០២៣ អ្នកខិតខំប្រឹងប្រែងដោយខ្លួនឯង កសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ ហើយតួនាទីរបស់អ្នក ក្នុងអាជីពក៏ត្រូវបានពង្រឹងផងដែរ។

ឆ្នាំគោ​ដែល​មិន​បាន​ក្លាយ​ជា​មហាសេដ្ឋី​ ក៏​ក្លាយជាអ្នកមានស្ដុកស្ដម្ភដែរ។ យ៉ាងណាមិញ សំណាងនៃរឿងលុយកាក់ អ្នកអាចទិញផ្ទះ និងទិញឡានធ្វើឱ្យទ្រព្យសម្បត្តិរបស់អ្នកកើនឡើងយ៉ាងខ្លាំង។

4444d246c3c5bfa1e5eb7ac596088b08

៣. ឆ្នាំមមែ

ជាទូទៅ អ្នកឆ្នាំពពែតែងតែត្រូវបានចាត់ទុកថាជាឆ្នាំដែលឆ្លាតវៃ និងមានចក្ខុវិស័យ ដូច្នេះមិនថាអ្នកធ្វើការងារណាក៏ដោយ ក្នុងវិស័យណាមួយ អ្នកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស និងសម្រេចបាននូវមុខតំណែងមួយដ៏ជាក់លាក់។ ទោះជាយ៉ាងនេះក្តី ការគណនារបស់មនុស្សមិនស្មើនឹងការគណនាឋានសួគ៌ទេ នៅមានពេលខ្លះដែលជីវិតរបស់បុគ្គលត្រូវជួបនឹងសំណាងអាក្រក់ ព្យាយាមហើយនៅតែមិនទទួលបានលទ្ធផលដែលចង់បាន។

ឆ្នាំមមី ក្នុង​ពេល​ខាង​មុខ​នេះ​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ច្រើន​លើ​គ្រប់​វិស័យ ជាពិសេស​បញ្ហា​លុយកាក់។ ក្នុង​ខែ​ខាងមុខ​នេះ ជោគ​វាសនា​នឹង​មាន​ឱកាស​ពង្រីក​បន្ថែម​ទៀត ដែល​បង្ហាញ​ពី​ការ​សម្រេច​បាន​ប្រាក់​ចំណេញ​ខ្ពស់​ក្នុង​ការ​រកស៊ី និង​ការ​វិនិយោគ។

សម្រាប់​អ្នក​ដែល​មាន​ប្រាក់ខែ ឬ​កំពុង​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង​ឆ្នាំ​ពពែ អាច​ជួប​ឱកាស​អភិវឌ្ឍន៍​បានល្អ​។ ឱ្យ​តែ​អ្នកចេះឆ្លៀត​ឱកាស​បង្កើន​សមត្ថភាព អ្វីៗ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន ហើយ​លុយកាក់​ក៏​កាន់​តែ​ច្រើន​ឡើងៗ​។

F6f2dfcba538f5de62ba7c099a7a5edf

៤. ឆ្នាំវក ចូរប្រយ័ត្ន

ហោរាសាស្ត្រ​ចុង​ឆ្នាំ​២០២៣ ឆ្នាំស្វា​គួរ​ប្រយ័ត្ន​ក្រែង​ជួប​សំណាង​អាក្រក់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​លំបាក។ ជាពិសេសអ្នកកើតឆ្នាំវក គួរតែមានទិសដៅការងារច្បាស់លាស់ និងមិនគួរចូលចិត្តធ្វើអ្វីឡើយ ក្រែងការងារពិបាកនឹងរលូនដូចការរំពឹងទុក។ ក្នុង​រឿង​ស្នេហា អ្នក​គួរ​ចៀសវាង​ការ​ឈ្លោះ​ប្រកែក​ជាមួយ​ដៃគូ កុំ​ហែកហួរ​គ្នា​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​កាន់តែ​នឿយហត់៕

*អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!