គួរចៀសវាង! ការទទួលទានទឹកក្រូចតាមរបៀបទាំងនេះ នឹងបណ្ដាលឱ្យបាត់បង់សារធាតុចិញ្ចឹម ហើយងាយនឹងកើតជំងឺថែមទៀតផង

ទឹកក្រូចជាផ្លែឈើរមួយប្រភេទ ដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីនសេ និងជាតិរ៉ែដែលល្អសម្រាប់សុខភាពអ្នក ប៉ុន្តែយ៉ាងណា អ្នកក៏មិនគួរទទួលទានទឹកក្រូចនៅក្នុងកាលៈទេសៈទាំងនេះឡើយ។

១. ផឹកទឹកក្រូចភ្លាមៗ បន្ទាប់ពីញុំាអីឆ្អែត

កំហុសមួយនៅពេលផឹកទឹកក្រូច គឺផឹកភ្លាមៗបន្ទាប់ពីអ្នកទទួលទានអាហារឆ្អែត ការញុំាភ្លាមៗបែបនេះ វានឹងបណ្តាលឱ្យក្រពះធ្វើការអស់ពីសមត្ថភាព ដើម្បីរំលាយអាហារ។ នៅពេលដែលអ្នកផឹកទឹកក្រូចមួយកែវបន្ថែមនៅពេលនេះមុខងាររបស់ក្រពះកាន់តែហត់នឿយក្នុងការរំលាយអាហារ។

២. ផឹកទឹកក្រូចមុនពេលចូលគេង

កំហុសមួយនៅពេលដែលផឹកទឹកក្រូចគឺ ផឹកវាមុនពេលចូលគេង។ មូលហេតុគឺថា ទឹកក្រូចមានលក្ខណៈ diuretic ដែលអាចបណ្តាលឱ្យគេងមិនលក់។ លើសពីនេះ ទឹកក្រូចក៏មានជាតិស្ករខ្ពស់ និងមានជាតិសរសៃទាបផងដែរ ដែលជាហេតុធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមធ្វើឱ្យអ្នកងាយនឹងយល់សប្តិអាក្រក់ និងនោមញឹកនៅពេលយប់ដែលប៉ះពាល់ដល់សុខភាពអ្នកខ្លាំង។

Homemade Orange Juice

៣. ផឹកទឹកក្រូច និងទឹកដោះគោជាមួយគ្នា

ប្រសិនបើអ្នកផឹកទឹកដោះគោ និងទឹកក្រូចជាមួយគ្នាវានឹងធ្វើឱ្យប្រូតេអ៊ីននៅក្នុងទឹកដោះគោមានប្រតិកម្មជាមួយអាស៊ីតតាសេនិក និងវីតាមីនសេនៅក្នុងផ្លែក្រូច ធ្វើឱ្យប៉ះពាល់ដល់ដំណើរការរំលាយអាហារបណ្តាលឱ្យហើមពោះឈឺពោះ និងប្រព័ន្ធរំលាយអាហារ ធ្វើឱ្យមានអាការៈរាករូសជាដើម។

យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ អ្នកគួរផឹកទឹកដោះគោ និងទឹកក្រូចប្រហែល ១ ម៉ោងពីគ្នាដើម្បីធានាដល់សុវត្ថិភាពល្អដល់សុខភាពអ្នក។

៤. ផឹកទឹកក្រូចពេលកំពុងលេបថ្នាំ

យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ទឹកក្រូចមានផ្ទុកអាស៊ីតច្រើនដែលអាចបំផ្លាញរចនាសម្ព័ន្ធគីមីនៃថ្នាំអង់ទីប៊ីយោទិច ថ្នាំប្រឆាំងមហារីក និងសម្ពាធឈាម។ ប្រសិនបើអ្នកផឹកទឹកក្រូច និងថ្នាំរួមគ្នាវានឹងបន្ថយប្រសិទ្ធភាពនៃថ្នាំធ្វើឱ្យស្ថានភាពអ្នកកាន់តែធ្ងន់ធ្ងរ៕

Glass Of Orange Juice With Oranges 1589917191

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)