- យើងចំណាយលុយរាប់លាន ដើម្បីសង់ផ្ទះ យើងក៏គិតថា វាជារឿងធម្មតា។
- យើងចំណាយលុយរាប់សែន ដើម្បីទិញឡានទំនើបជិះ យើងគិតថា វាជារឿងធម្មតា។
- យើងចំណាយលុយរាប់ម៉ឺន ដើម្បីទិញទូរសព្ទ សម្ភារនិយម របស់ថ្លៃៗផ្សេងៗ យើងគិតថា វាជារឿងធម្មតា។
- យើងចំណាយលុយរាប់ពាន់ ដើម្បីទិញសម្លៀកបំពាក់ ឡូយឆាយ ដេញទាន់សម័យកាល យើងគិតថា វាជារឿងធម្មតា។
- យើងបានចំណាយប្រាប់រាប់មិនអស់ទៅលើរបស់របរប្រើប្រាស់ដែលគ្មានបានការ ជាមួយនឹងការដើរលេង ស៊ីចាយ ខ្លះក៏មានទាំងល្បែងស៊ីសង ក៏គិតថា វាជារឿងធម្មតា។
តែបែរជាមិនហ៊ានចំណាយលុយ១ខែ ៥០-៦០ដុល្លាដើម្បីហាត់ប្រាណ ថែសុខភាព សួរកន្លែងហាត់ប្រាណ ថ្លៃណាស់ ចំណាយថ្លៃពិនិត្យសុខភាព អីក៏ថ្លៃម៉េះ? អ្នកខ្លះក៏គិតថា ចំណាយប៉ុណ្ណឹង សម្រាប់សុខភាព គឺខ្ជះខ្ជាយណាស់ មិនសមសោះ។
តើអ្នកមានដឹងទេថា នៅក្នុងថ្ងៃដែលអ្នកស្លាប់ គ្រប់គ្នាដែលទៅចូលរួម ប្រាកដជាសួរថា "ហេតុអ្វីបានជាគាត់ស្លាប់? គាត់ឈឺអី?" តែមិនមានអ្នកណាសួរថា ឡានប៉ុន្មានសិបម៉ឺនហ្នឹងដុតទៅជាមួយមែន? ក្ដារមឈូសហ្នឹងថ្លៃប៉ុន្មាន? ហើយសម្លៀកបំពាក់ដែលពាក់ហ្នឹងខ្លួនសពហ្នឹងប្រេនអីដែរ?
សុខភាពយើង ពិតជាថោកជាងផ្ទះ ឡាន ទូរសព្ទទំនើបមែនទេ?
ជាការពិត...
សុខភាព '' គួរតែសំខាន់ជាងអ្វីៗទាំងអស់។
ពាក្យចុងក្រោយរបស់លោក (Steve Job) បានផ្ដាំថា ៖
'' លុយអាចទិញអ្វីៗគ្រប់យ៉ាង តែ .. ខ្ញុំមិនអាចទិញអ្នកណាម្នាក់អោយឈឺជំនួសយើងបានទេ។''
យើងខ្វល់ពីសុខភាពផ្ទាល់ខ្លួនតិចពេក។ ប៉ុន្តែយើង .. តែងតែដឹងថាពេលណាយឺតហើយ។
′′ ស្រឡាញ់ ′′ ដល់ក្រុមគ្រួសារដល់អ្នកដែលស្រលាញ់ និងមិត្តភក្តិ ថែរក្សាសុខភាពរបស់អ្នក និងយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញអ្នក៕
ប្រភព ៖ Cr. Fitgirl / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)