ក្នុងចំណោមមនុស្ស១០នាក់ មាន៩នាក់ហើយដែលកំពុងតែធ្វើនូវទម្លាប់អាក្រក់ទាំងនេះ ដែលជាទម្លាប់បង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព

ក្នុងចំណោមមនុស្ស១០នាក់ ជឿថាមាន៩នាក់ហើយ ដែលមានទម្លាប់មិនល្អទាំងនេះ។ ដូច្នេះ ប្រសិនបើអ្នកប្រទះឃើញថា អ្នកកំពុងតែធ្វើនូវទង្វើ ក៏ដូចជាទម្លាប់ទាំងនេះ វាក៏ដល់ពេលដែលអ្នកគួរតែបោះបង់ ឬបញ្ឈប់ហើយ បើមិនចង់ស្ដាយក្រោយនោះ។

១. ផឹកស្រាច្រើន

Screen Shot 2020 10 15 At 5.07.38 PM

ការសិក្សាមួយបានបង្ហាញថា អ្នកដែលផឹកគ្រឿងស្រវឹងពីរដងក្នុងមួយថ្ងៃ គឺប្រឈមនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម មហារីករន្ធគូថ និងមហារីកសុដន់។

២. បរិភោគអាហារក្ដៅខ្លាំង

Screen Shot 2020 10 15 At 5.07.43 PM

នៅក្នុងដំណើរការនៃការកែច្នៃ និងចម្អិនអាហារ ជាអកុសលការមើលរំលងអាចបណ្តាលឱ្យអាហារក្ដៅខ្លាំង។ ប្រសិនបើអ្នកមិនទុកឱ្យវាបានត្រជាក់បន្តិចទេ ហើយញាំវាភ្លាមៗនោះ អ្នកនឹងប្រឈមនឹងមហារីកក្រពះ ពោះវៀនធំ និងមហារីកលំពែងផងដែរ។

៣. បរិភោគអាហារកំប៉ុង

Screen Shot 2020 10 15 At 5.07.49 PM

អាហារកំប៉ុង ជាធម្មតាត្រូវបានវិចខ្ចប់ និងទុកដាក់ជាមួយស្រទាប់ប្លាស្ទិចនៃសារធាតុគីមីពុល។ ប្រសិនបើអ្នកញុំាច្រើនវាអាចរំខានដល់អ័រម៉ូនរបស់អ្នក ផ្លាស់ប្តូរ DNA របស់អ្នក និងបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។

៤. ចូលចិត្តញុំា និងផឹកនៅពេលដែលក្តៅ (លើសពី ៦៥ អង្សាសេ)

Screen Shot 2020 10 15 At 5.07.56 PM

យោងតាមអង្គការសុខភាពពិភពលោក (WHO) ការបរិភោគអាហារ ឬភេជ្ជៈលើសពី ៦៥ អង្សាសេ នឹងធ្វើឱ្យស្រទាប់មាត់ និងបំពង់អាហារបណ្តាលឱ្យរលាក ហើយក្នុងរយៈពេលវែងសមត្ថភាពក្នុងការបង្កជំងឺមហារីកបំពង់អាហារគឺខ្ពស់ណាស់។

៥. ប្រើទៀនដែលមានក្លិនក្រអូប

Screen Shot 2020 10 15 At 5.08.01 PM

ការសិក្សាជាច្រើនបង្ហាញថា ទៀនដែលមានក្លិក្រអូប គឺមានផ្ទុកនូវភាពមិនស្អាតជាច្រើន ដែលអាចបង្កឱ្យមានជំងឺមហារីក។ អ្នកជំនាញបានធ្វើការណែនាំថា ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព ជំនួសឱ្យការប្រើទៀនដែលមានក្លិនក្រអូប អ្នកគួរប្រើទៀនឃ្មុំសុទ្ធវិញល្អជាង។

៦. ក្រោកពីគេងយឺត

Screen Shot 2020 10 15 At 5.08.07 PM

ការក្រោកពីគេងយឺតមិនត្រឹមតែបំផ្លាញពេលវេលាអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ការបង្កើតមេឡានីននៅក្នុងខ្លួនមនុស្សផងដែរ ដោយកាត់បន្ថយមុខងារប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងប្រូបាបនៃជំងឺមហារីកកើតឡើងចំពោះអ្នក៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)