ទម្លាប់ ៣ ​មើល​ទៅ​ដូច​ជា​សាមញ្ញ តែ​វា​អាច​បំផ្លាញ​អ្នក នាំ​ឲ្យ​អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន

ទម្លាប់​ទាំង ៣ ខាង​ក្រោម​នេះ ស្តាប់​ទៅ​ដូច​ជា​សាមញ្ញ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​នោះ​ទេ ថា​វា​មាន​ឥទ្ធិពល​អាក្រក់​ខ្លាំង​ដល់​ឆ្អឹង ស្បែក សរសៃឈាម នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ដូច្នេះ​បើ​មាន​ទម្លាប់​របស់​អ្នក ចូរ​បញ្ឈប់​វា​ជា​បន្ទាន់៖

៣) ងូត​ទឹក​ក្តៅ​នៅ​រដូវ​រងា

1

ជា​ធម្មតា​ទេ ពេល​រងា​ខ្លាំង មនុស្ស​និយម​ទៅ​ងូត​ទឹក​ក្តៅ តែ​យ៉ាង​ណា កុំ​ទម្លាប់​ប្រើ​ញឹកញាប់​ពេក គួរ​ណា​ត្រឹម ២-៣ ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ។

ក៏​ដោយសារ​តែ​ពេល​ងូត​ទឹក​ក្តៅ​ញឹកញាប់ វា​នឹង​ធ្វើ​ឲ្យ​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក ត្រូវ​បាន​របក ហើយ​ស្បែក​ក៏​ងាយ​នឹង​រង​ការ​វាយប្រហារ​ដោយ​បាក់តេរី នាំ​ឲ្យ​ឆាប់​ឡើង​រលាក និង​រមាស់។ សីតុណ្ហភាព​ទឹក​ក៏​ដូច​គ្នា មិន​គួរ​ក្តៅ​ខ្លាំង លើស​ពី ៤០ អង្សា​សេ​ទេ។

២) រុក​ច្រមុះ​ញឹកញាប់

2

ទម្លាប់​យក​ដៃ​ទៅ​រុក​ច្រមុះ​ញឹកញាប់ នឹង​ធ្វើ​ឲ្យ​ប្រហោង​ច្រមុះ​ឡើង​ស្ងួត ជា​ពិសេស​អ្នក​ដែល​ឧស្សាហ៍​មាន​ជំងឺ​ផ្តាសាយ។ យូរ​ទៅ វា​នឹង​ធ្វើ​ឲ្យ​ខូច​ភ្នាស​ច្រមុះ ធ្វើ​ឲ្យ​ច្រមុះ​ងាយ​ចេញ​ឈាម ងាយ​នឹង​ឆ្លង​បាក់តេរី។

ដូច្នេះ​ហើយ​ យក​ល្អ​អ្នក​គួរ​សម្អាត​ច្រមុះ​ឲ្យ​បាន​ត្រឹមត្រូវ តាម​រយៈ​ការ​ប្រើប្រាស់​កូន​សំឡី​ស្តើង ទៅ​ជ្រលក់​ក្នុង​ទឹក​អំបិល រួច​យក​វា​មក​ជូត​ថ្នមៗ​ខាង​ក្នុង​ច្រមុះ ដើម្បី​សម្អាត​បាក់តេរី​ជា​ប្រចាំ ជៀសវាង​ការ​ប្រើប្រាស់​ដៃ​ដោយ​ផ្ទាល់។

១) អង្គុយ​គង​អន្ទាក់​ខ្លា​ញឹកញាប់

3

យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​មក​ថា អ្នក​អង្គុយ​យូរ គឺ​អាច​ឆាប់​ខូច​ប្រព័ន្ធ​ប្រសាទ ស្ទះ​សរសៃឈាម ឈឺ​សន្លាក់​ជា​ដើម។

ជាមួយ​គ្នា​នេះ ការ​ដែល​អង្គុយ​ហើយ​ ទម្លាប់​អង្គុយ​គង​អន្ទាក់​ខ្លា​ ឬ​ខ្វែង​ជើង​ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អាង​ត្រគាក​ឆាប់​ខូច​ខាត យូរ​ទៅ នឹង​មាន​អាការៈ​ឈឺ​ឆ្អឹង​ខ្នង ខូច​ទ្រង់ទ្រាយ​ដើម​នៃ​ឆ្អឹង​ខ្នង នាំ​ឲ្យ​កោង​ខ្នង​ដោយ​មិន​ដឹង​ខ្លួន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក