ទម្លាប់​ផ្ទាប់​បន្លែ ៥ នេះ​ឲ្យ​ច្រើន អាច​ជួយ​រាងកាយ​ផលិត​កូឡាជែន ពន្យឺត​ភាព​ចាស់​មុន​អាយុ

បន្លែ​បៃតង មិន​ត្រឹម​តែ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ងាក​មក​បន្លែ ៥ ប្រភេទ​នេះ វា​ថែម​ទាំង​មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម ជំរុញ​រាងកាយ​ផលិត​កូឡាជែន ជួយ​ការពារ​ភាព​ចាស់​មុន​អាយុ​បាន​យ៉ាង​ល្អ​ទៀត​ផង៖

៥) ស្ពៃ​ខ្មៅ

វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ហើយ​មាន​កាឡូរី​ទាប មិន​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​នោះ​តេ។ ជាង​នេះ វា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ជួយ​ការពារ​ជំងឺ​មហារីក​សុដន់ ក្រពះ និង​ពោះវៀន​ធំ​ជា​ដើម។

បន្ថែម​ពី​នេះ វា​មាន​សារធាតុ​ ChlorophyII និង​វីតាមីន C ជា​កត្តា​ជំរុញ​រាងកាយ​ក្នុង​ការ​បង្កើត​កូឡាជែន និង​ជួយ​ចិញ្ចឹម​ស្បែក​ពី​ខាង​ក្នុង។

៤) ប្រូខូលី

1

បន្លែ​នេះ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ អាច​ការពារ​ការ​បំបែក​នៃ​កូឡាជែន ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​ការ​ផលិត​កូឡាជែន។ វា​ក៏​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​អ៊ុលត្រា​វីយូឡេ ដែល​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក នាំ​ឲ្យ​ស្បែក​មាន​ភាព​ចាស់​ជាង​វ័យ។

៣) ខាត់ណា

Rtt

ខាត់ណា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​បេតាការ៉ូទីន វីតាមីន C ក៏​ដូច​ជា​សារធាតុ Flavonoids ដែល​ជួយ​កោសិកា​ប្រឆាំង​នឹង​ការ​ខូចខាត​ ដែល​បណ្តាល​មក​ពី​រ៉ាឌីកាល់​សេរី ជួយ​ពន្យឺត​ភាព​ចាស់ និង​ការពារ​ជំងឺ​មួយ​ចំនួន។ វា​ក៏​ថែម​ទាំង​ផ្តល់​វីតាមីន A, K ជួយ​បន្សាប​ជាតិ​ពុល និង​ពង្រឹង​ភាព​ធន់​របស់​រាងកាយ ចិញ្ចឹម​ស្បែក​ពី​ខាង​ក្នុង​ទៀត​ផង។

២) សាឡាត់

2

សម្បូរ​ទៅ​ដោយ​វីតាមីន A វីតាមីន C ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​អ៊ុលត្រាវីយូឡែ និង​បន្ថយ​ដំណើរការ​នៃ​ភាព​ចាស់​ផង​ដែរ។ វា​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​រាងកាយ លើក​កម្ពស់​សុខភាព​ស្បែក ជួយ​ឲ្យ​កាន់​តែ​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ។

១) ស្ពៃក្ដោប

3

មាន​ផ្ទុក​វីតាមីន A, C, E ល្អ​ចំពោះ​សុខភាព​ស្បែក ហើយ​មាន​សារធាតុ​ចិញ្ចឹម​ជួយ​ឲ្យ​ស្បែក​ស ភ្លឺ​ថ្លា ម៉ត់​រលោង ព្យាបាល​ស្នាម​អុច​ខ្មៅ និង​ពន្យារ​ភាព​ចាស់។ វា​ក៏​ជួយ​ឲ្យ​រាងកាយ​ត្រជាក់ និង​អាច​កម្ចាត់​ជាតិ​ខ្លាញ់ ដែល​នាំ​ឲ្យ​ឡើង​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក