ប្រជ្រុយ​លើក​យីអ៊ុន ៦ ទីតាំង​ នរណា​ជា​ម្ចាស់ នឹង​ងាយ​មាន​បាន រស់​ស្រួល​មួយ​ជីវិត

យោង​តាម​ដំណាល​ពី​បុរាណ សម្រាប់​ម្ចាស់​ប្រជ្រុយ​ទាំង ៦ ទីតាំង​ខាង​ក្រោម​នេះ គឺ​តែងតែ​អាច​ទទួល​បាន​សំណាង​ច្រើន​ពេញ​មួយ​ជីវិត៖

៦) ប្រជ្រុយ​នៅ​ខាង​ក្រោយ​កញ្ចឹង​ក

1

ច្រើន​តែ​ជា​មនុស្ស​មាន​ទេពកោសល្យ និង​ឈ្លាសវៃ ហើយ​ពួក​គេ​ក៏​ច្រើន​តែ​ជា​មនុស្ស​ថ្លៃថ្នូរ មាន​សំណាង​ល្អ​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី​នានា។ ពួក​គេ​រមែង​សម្រេច​បាន​សមិទ្ធផល​ជោគជ័យ​តែងតែ​ពី​នៅ​ក្មេង​វ័យ ហើយ​ប្រសិន​មនុស្ស​នេះ​ចេះ​ចាប់​យក​ឱកាស គឺ​ងាយ​នឹង​អាច​ក្លាយ​ជា​អ្នក​មាន ដោយ​មិន​ចាំ​ដល់​អាយុ​ចាស់​ពេក​ឡើយ។

៥) ប្រជ្រុយ​លើ​ចង្កា

ជា​និមិត្តរូប​នៃ​ទ្រព្យ និង​អាយុ​យឺនយូរ ហើយ​ម្ចាស់​ប្រជ្រុយ​នៃ​ទីតាំង​នេះ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ដូច​ជា​ទេវតា​ទ្រព្យ​មក​ប្រោស ជួយ​ឲ្យ​ធ្វើ​អ្វី​ក៏​សម្រេច​បាន​ផល​លឿន បើ​ធ្វើ​ការ​ក៏​ឡើង​ឋានៈ​លឿន បើ​រកស៊ី​ក៏​កើប​ផល​ចំណេញ​លឿន មិន​ចាយ​ពេល​យូរ​ពេក​ទេ។

៤) ប្រជ្រុយ​នៅ​លើ​បាត​ដៃ

2

និយាយ​ពី​ជោគជតារាសី​របស់​មនុស្ស អ្នក​មាន​ប្រជ្រុយ​លើ​បាត​ដៃ រមែង​ជា​មនុស្ស​ឈ្លាសវៃ ប្រយ័ត្ន​ខ្ពស់ ​មាន​មហិច្ឆតា​ធំ​ក្នុង​ជីវិត​ចេះ​គិត​មុន​គូរ ​មិន​ងាយ​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​សភាព​បរាជ័យ​បាន​ឡើយ។

៣) ប្រជ្រុយ​លើ​ត្រចៀក

3

ប្រសិន​នៅ​ផ្នែក​ត្រចៀក ពួក​គេ​មាន​ប្រជ្រុយ​ដែរ​នោះ ច្រើន​តែ​ជា​មនុស្ស​ឈ្លាសវៃ រហ័សរហួន អាច​ទទួល​បាន​ជោគជ័យ​នៅ​គ្រប់​វិស័យ។

២) ប្រជ្រុយ​ចំ​កណ្តាល​ថ្ងាស

4

តាម​ក្បួន​ហោរាសាស្រ្ត​ចិន ប្រជ្រុយ​ចំ​កណ្តាល​ថ្ងាស គឺ​ជា​និមិត្តរូប​នៃ​សំណាង ហើយ​ជួយ​ឲ្យ​ជីវិត​ភ្លឺ​ចិញ្ចាច ដូច​គេ​បើក​ផ្លូវ​ឲ្យ​ទៅ​កើប​លាភ កើប​ប្រាក់ មាន​អំណាច​ក្នុង​ដៃ។ ជា​ទូទៅ​មនុស្ស​នេះ ច្រើន​ត្រូវ​បាន​អ្នក​ធំ អ្នក​ខ្ពស់​ជាង​ខ្លួន​ចាំ​ជួយ​ស្រោចស្រង់​ជានិច្ច។

១) ប្រជ្រុយ​លើ​បាត​ជើង

មនុស្ស​ដែល​មាន​ប្រជ្រុយ​លើ​បាត​ជើង ច្រើន​តែ​ជា​មនុស្ស​ដែល​ពូកែ​ខាង​សិក្សា រៀន​អ្វី​ឆាប់​ចាប់​បាន ឆាប់​ចេះ នាំ​ឲ្យ​ពួក​គេ​ងាយ​នឹង​សម្រេច​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​ណា​មួយ។ មនុស្ស​នេះ​មាន​បុគ្គលិក​លក្ខណៈ ហ៊ាន​គិត​ហ៊ាន​ធ្វើ ជា​ហេតុ​នាំ​​ឲ្យ​ឱកាស​ជោគជ័យ​របស់​ពួក​គេ គឺ​ងាយ​នឹង​កើត​ឡើង​ឆាប់​រហ័ស៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក