បើក​ទំព័រ​សប្ដាហ៍​ថ្មី ១៧-២៣ មេសា ម្ចាស់​ឆ្នាំ​ ៣ រាសី​អណ្ដែត​លើ​សំពៅ​មាស លុយ​ចូល​ជុំ​ទិស

តាម​ក្បួន​ហោរាសាស្រ្ត​សម្រាប់​សប្តាហ៍​ថ្មី រាប់​ចាប់​ពី​ថ្ងៃ​ទី ១៧-២៣ មេសា​ខាង​មុខ បាន​កំណត់​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​អណ្តែត​លើ​សំពៅ​មាស អាច​នាំ​ឲ្យ​ពួក​គេ​មាន​ទ្រព្យ មាន​មាស​ហូរ​ចូល​ជុំ​ទិស៖

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

1

នៅ​សប្តាហ៍​ថ្មី​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ជូត នឹង​មាន​លាភ​ចូល​ច្រើន ឱកាស​មក​បន្ត​កន្ទុយ​គ្នា ចាំ​តែ​ពួក​គេ​ចាប់​បាន​ឬ​មិន​បាន​ទេ​តើ។ យ៉ាង​ណា​ក៏​មាន​រឿងរ៉ាវ​ដែល​ម្ចាស់​ឆ្នាំ​ជូត ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ នោះ​ការ​និយាយ​ស្តី។

ទោះ​ជា​យ៉ាង​ណា ដោយសារ​លាភ​គ្រប​លើ​គ្រោះ ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំជូត នឹង​ទទួល​បាន​សំណាង​ល្អ​ធំ​ជាង​សំណាង​អាក្រក់ ហើយ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ថ្មី បើ​អ្នក​រកស៊ី បាន​រក​ឃើញ​ផល​ចំណេញ​ខ្ពស់​ជាង​មុន។ អ្នក​ធ្វើ​ជំនួញ​សុចរិត ដែល​មាន​ផែនការណ៍​ច្បាស់លាស់​ល្អិតល្អន់​តាំង​ពី​ដើម​ផង រំពឹង​នឹង​អាច​ឃើញ​ផ្លែផ្កា​ជោគជ័យ​ក្រាស់ក្រែល​នៅ​ចន្លោះ​ពេល​នេះ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

2

នៅ​ឆ្នាំ ២០២៣ ម្ចាស់​ឆ្នាំឆ្លូវ ប្រហែល​បាន​ឆ្លង​ផ្កាយ​គ្រោះ​ម្តង​ហើយ តែ​យ៉ាង​ណា​ផ្កាយ​នាំ​សំណាង​ ក៏​បាន​វិល​ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ​ជា​ថ្មី​វិញ​ដែរ នៅ​ពេល​បន្តិច​ទៀត​នេះ។

ម្ចាស់​ឆ្នាំឆ្លូវ ឬ​គោ ជា​មនុស្ស​មាន​ទេពកោសល្យ សមត្ថភាព​ស្រាប់​ហើយ ដោយ​ក៏​រមែង​ទទួល​បាន​ការ​កោត​សរសើរ​ពី​ក្រុម​ការងារ និង​អ្នក​រាប់អាន​ជា​បន្តបន្ទាប់​ដែរ ដោយ​ពួក​គេ​រង់ចាំ​តែ​សំណាង​ធ្លាក់​មក​ប៉ុណ្ណោះ ព្រោះ​អី​ការ​ខិតខំ ឆន្ទៈ​គឺ​បាន​បញ្ចេញ​អស់​តាំង​ពី​ដំបូង។

ចូលរួម​អបអរ​សម្រាប់​ម្ចាស់​ឆ្នាំ​ឆ្លូវ រាសី​អ្នក​កំពុង​ឡើង​ខ្ពស់​ណាស់​នៅ​ខែមេសា​នេះ ហើយ​ដំណាក់​កាល​នៅ​ចុងខែ បើ​អ្នក​មិន​ខ្ជិល ហើយ​ស៊ូ​បន្ត​ទៀត នោះ​អ្នក​ចាំ​តែ​មើល​ទៅ លាភ​ធំ​នឹង​បង្ហាញ​មក​ក្នុង​ជីវិត ដោយ​មិន​ដឹង​ខ្លួន។

អ្នក​កើត​ឆ្នាំ​មមី - សេះ

H4

ម្ចាស់​ឆ្នាំ​​មមី នៅ​សប្តាហ៍​ថ្មី​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដោយ​វា​គួបផ្សំ​នឹង​សមត្ថភាព​ដែល​ពួក​គេ​មាន​ពី​ដំបូង​ផង។ មនុស្ស​នេះ អាច​បោះ​ជំហាន​រាង​យឺត ប៉ុន្តែ​មួយ​ជំហានៗ​របស់​ពួក​គេ គឺ​វិភាគ មើល​គ្រប់​ជ្រុង​អស់​ហើយ មិន​ងាយ​ឲ្យ​កើត​មាន​កំហុស​ឡើយ។

ឱកាស​បង្កើន​ទ្រព្យ បង្កើន​ចំណូល​លើស​ពី​ខ្ទង់​ដែល​ទទួល​បាន​ជា​ប្រចាំ គឺ​ឈាន​ចូល​មក​ដល់​ហើយ​សម្រាប់​ម្ចាស់​ឆ្នាំ​​មមី​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ឆ្លៀត​ពេលវេលា​នេះ ចូរ​បន្ថែម​ក្បួន​សន្សំសំចៃ​ឲ្យ​បាន​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក