ម្ចាស់​ឆ្នាំ ៣ ពី​ក្មេង​ហត់នឿយ រក​ពេល​សម្រាក​គ្មាន លុះ​ក្រោយ​អាយុ ៤០ នឹង​ប្រែ​ជីវិត​អាច​ក្លាយ​ជា​អ្នក​មាន​បាន

ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម រមែង​មាន​ភាព​ហត់នឿយ ត្រូវ​ជួប​រឿងរ៉ាវ​លំបាក​ច្រើន តាំង​តែ​ពី​ក្មេង​វ័យ ខ្លះ​តាំង​ពី​ល្បាក់​អាយុ​ក្រោម ២០ ស្គាល់​អស់​ហើយ​ឧបសគ្គ រួច​បន្ត​មក​ដល់​ល្បាក់​អាយុ ៣០ ក៏​មិន​ទាន់​បាន​ស្រណុក​សុខ​ស្រួល​ដែរ។ តែ​ក្រោយ​អាយុ ៤០ ពួក​គេ​នឹង​ប្រែ​ជីវិត​អាច​ក្លាយ​ជា​អ្នក​មាន រស់​លើ​គំនរ​ទ្រព្យ​បាន៖

អ្នក​កើត​ឆ្នាំ​រកា - មាន់

C5

ជា​មនុស្ស​រហ័សរហួន មាន​ចិត្ត​ល្អ តែងតែ​រក្សា​ជំហរ​រឹងមាំ និង​មាន​ថាមពល​វិជ្ជមាន​ជាប់​ខ្លួន​ជានិច្ច។ ទោះ​បី​ជា​រឿយៗ រមែង​ប្រឈម​ការ​លំបាក​ច្រើន​យ៉ាង​ណា​ក៏​ដោយ តែ​មនុស្ស​នេះ​ប្រកាន់​ជាប់​ស្នាម​ញញឹម ចេះ​បង្កើត​សេចក្តី​សុខ​ដល់​មនុស្ស​ជុំវិញ​ខ្លួន។

ហេតុ​នេះ ក៏​បាន​នាំ​ឲ្យ​អ្នក​មាន​ឋានៈ មុខមាត់​ខ្ពស់​ជាង​ខ្លួន មើល​ឃើញ​ពី​ការ​តស៊ូ អត់ធ្មត់ ហើយ​រមែង​ជួយ​ជ្រោមជ្រែង​ដោយ​មិន​ស្ទាក់ស្ទើរ​ចិត្ត​ឡើយ។ អ្នក​ងាយ​នឹង​រក​បាន​លុយ​ច្រើន​ចូល​ហោប៉ៅ អ្នក​មាន​ផ្លូវ​ច្រើន​ក្នុង​ការ​បង្កើត​ទ្រព្យ ព្រោះ​អ្នក​ខ្លាំង​ខាង​ទំនាក់ទំនង ហើយ​មិន​ងាយ​មាន​ឧបសគ្គ​ណា មក​ទម្លុះ​ជញ្ជាំង​នៃ​ភាព​អត់ធ្មត់​របស់​អ្នក​បាន​ឡើយ។ ក្រោយ​អាយុ ៤០ ឆ្នាំ ចាំ​តែ​មើល​ចុះ សេចក្តី​សុខ​ទាំង​ផ្លូវកាយ​និង​ចិត្ត ក៏​ចាប់​កើត​មាន នាំ​ឲ្យ​អ្នក​ស្គាល់​ច្បាស់ ថា​អ្វី​ទៅ​ជា​ភាព​ពេញ​លក្ខណៈ​នៃ​ជីវិត​ពិត​ប្រាកដ។

អ្នក​កើត​ឆ្នាំ​ស្វា - វក

MO1

ជា​មនុស្ស​ដែល​ចេះ​ប្រើប្រាស់​សមត្ថភាព​ឲ្យ​ចំ​កន្លែង ឲ្យ​ចំ​ឱកាស ងាយ​នឹង​កើត​ក្លាយ​ជា​អ្នក​មាន​បាន។ មនុស្ស​នេះ ទេពកោសល្យ​មាន​ហើយ ភាព​ជា​អ្នក​ដឹកនាំ​មាន​ហើយ នៅ​ឡើយ​តែ​ឱកាស​ចូល​មក​ដល់​ប៉ុណ្ណោះ ដូច្នេះ​បើ​បាន​ឱកាស​ម្តងៗ គឺ​ពួក​គេ​ព្យាយាម​ណាស់ មិន​ងាយ​ឲ្យ​រំលង​បាន​ឡើយ។

ដោយសារ​ភាព​លោភលន់ ក្នុង​កាលៈទេសៈ​ខ្លះ គឺ​ជា​រឿង​ត្រឹមត្រូវ​ទៅ​វិញ សម្រាប់​ម្ចាស់​ឆ្នាំ​វក ក្នុង​ការ​ចាប់​យក។ ហេតុ​នេះ ទើប​នាំ​ឲ្យ​ចូល​ល្បាក់​អាយុ ៣០ ក្រាស់ ឬ​ហៀរ​ចូល ៤០ បន្តិច ពួក​គេ​នឹង​ឃើញ​មាន​ការ​ប្រែប្រួល​ខ្លាំង​នៃ​ជីវភាព បើ​ធៀប​នឹង​កាល​ល្បាក់​អាយុ ២០។ ក្រៅ​ពី​ទិញ​បាន​ផ្ទះ ទិញ​បាន​ឡាន ទៀត​សោត​ក៏​សល់​លុយ​ទិញ​ដី​ជា​គំនរ​ទ្រព្យ ទុក​ត​កូន​ចៅ​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

340082857_551094093832662_1939982115434155652_n

ជា​មនុស្ស​មាន​ចរិត​ម៉ឺងម៉ាត់ តែ​មាន​ចិត្ត​ទូលាយ ហើយ​រាល់​ការ​ធ្វើ​កិច្ច​ការងារ​អ្វី គឺ​ប្រយ័ត្នប្រយែង​ខ្ពស់ រួច​តែង​តែ​បង្កើត​អារម្មណ៍​​ជឿជាក់​ទាំង​លើ​ខ្លួន​ឯង និង​លើ​អ្នក​ដទៃ។ កាល​នៅ​ពី​ក្មេង ម្ចាស់​ឆ្នាំ​ឆ្លូវ ស៊ូ​រង​ការ​លំបាក រង​ទុក្ខ រង​ឧបសគ្គ​រាប់​មិន​អស់ ដែល​រលក​នៃ​បញ្ហា ក៏​មាន​ពេលវេលា​កំណត់​របស់​វា ពោល​ក៏​នឹង​បោកបក់​មក​ត្រឹម​មុន​អាយុ ៤០ ឆ្នាំ។

នៅ​ក្រោយ​អាយុ ៤០ ឆ្នាំ មនុស្ស​នេះ អាច​មាន​សមត្ថភាព​ក្លាយ​ជា​មេ​ក្លាយ​ជា​កើយ ក្លាយ​ជា​អ្នក​ដឹកនាំ​គេ ក៏​អរគុណ​នូវ​បទពិសោធន៍​ដែល​ហែលកាត់​តាំង​ពី​អាយុ​ជាង ២០ ស្តើង។ រក្សា​ភាព​ក្លាហាន គុណធម៌​ជីវិត នោះ​ទ្រព្យ​នឹង​មិន​ខ្វះ​ឡើយ សម្រាប់​ម្ចាស់​ឆ្នាំ​ឆ្លូវ។ ចូរ​ក្រោយ​អាយុ ៤០ មិន​ខំ​ខ្លាំង​ក៏​មាន​លុយ​ចូល​ហោប៉ៅ​ឥត​ឈប់​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក