២០២៣ អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ ទៅដល់ទីណា សំណាងតាមទៅដល់ទីនោះ

នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង ​៣​ ខាងក្រោមនេះ នឹងមានយីអ៊ុនឡើង សំណាងតាមទៅគ្រប់ទីកន្លែង។ មិន​ត្រឹម​តែ​ជា​អាជីព​រីក​ចម្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សំណាង​ល្អ​ក្នុងរឿងស្នេហា ហើយក៏ជាមនុស្សដែលនាំទ្រព្យ លាភដល់គ្រួសារផងដែរ។

១. ឆ្នាំរកា

ហោរាសាស្ត្របាននិយាយថា មនុស្សដែលកើតឆ្នាំរកាច្រើនតែជាមនុស្សរឹងរូស ឆេវឆាវ មិនពូកែគ្រប់គ្រងអារម្មណ៍ប៉ុន្មានទេ។ តែទោះជាយ៉ាងណា មនុស្សឆ្នាំរកា ក៏មានចិត្តល្អ ស្មោះត្រង់ ស្វាហាប់ក្នុងការងារ ក៏ដូចជាជាមួយមិត្តជិតដិតដែលនៅជុំវិញ។

មនុស្សឆ្នាំរកាមានទេពកោសល្យខ្លាំងពូកែ សមត្ថភាពខ្ពស់ និងសេចក្តីព្យាយាមយ៉ាងមុតមាំ មនុស្សទាំងនេះមិនខ្លាចការលំបាក មិនខ្លាចរងទុក្ខអ្វីទាំងអស់។ ជាមួយនឹងសំណាងតិចតួច មានក៏អាចសម្រេចបានសមិទ្ធិផលល្អក្នុងអាជីពបានដែរ។

នៅក្នូងឆ្នាំ២០២២នេះដែរ ឆ្នាំរកាមានភាពប្រែប្រួលខ្លាំង រហូតដល់ឆ្នាំ២០២៣ រការឹតតែឡើងខ្ពស់ ទ្រព្យសម្បត្តិរបស់គ្រួសារត្រូវបានគេរំពឹងថានឹងលើសពីការស្មាន។

២. ឆ្នាំឆ្លូវ

Df4b4b5eea239f59add467c4f527a3cf

អ្នកឆ្នាំគោ​ ជាមនុស្សឧស្សាហ៍​ព្យាយាម និង​តែងតែខិតខំក្នុងកិច្ចការទាំងពួង។ ពួកគេតែងតែព្យាយាមអស់ពីសមត្ថភាពក្នុងការងារក៏ដូចជាក្នុងជីវិត។ មនុស្សឆ្នាំនេះនឹងខិតខំឥតឈប់ឈរ ដើម្បីសម្រេចគោលដៅដែលគាត់បានកំណត់។

នៅឆ្នាំ ២០២២ គោនឹងប្រឈមមុខនឹងការលំបាកជាច្រើន ដោយងាយធ្លាក់ចូលទៅក្នុងភាពតានតឹង និងអស់កម្លាំង។ ប៉ុន្តែនៅពេលដែលឈានចូលដល់ឆ្នាំ ២០២៣ សំណាងគោនឹងបានប្រសើរឡើងគួរឱ្យកត់សម្គាល់។

នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នកដើម្បីអភិវឌ្ឍអាជីពរបស់អ្នក មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងទទួលបានជំនួយពីមនុស្សផងដែរ។ គោនឹងជួបតែសំណាងល្អ ក្នុងឆ្នាំ ២០២៣ ទាំងរឿងស្នេហា និងលុយកាក់។

៣. ឆ្នាំម្សាញ់

មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ មានគំនិតឯករាជ្យ ដូច្នេះហើយ ទោះនៅទីណា ក៏អាចតាំងចិត្តសម្រេចក្តីសុបិនបានដែរ។ នៅក្នុងឆ្នាំនេះ មនុស្សឆ្នាំម្សាញ់​សំណាង​ល្អ​ស័ក្តិសម​ក្នុងការ​រស់នៅ​ ការលូតលាស់ខ្លួនឯង។

ប្រសិនបើពួកគេអាចឆ្លៀតឱកាសប្រយុទ្ធខ្លាំងម្តងទៀតមុនឆ្នាំ ២០២៣ វាទំនងជាថាទ្រព្យសម្បត្តិគ្រួសារនឹងលើសពីបទដ្ឋានដែលពួកគេស្មានមិនដល់។

៤. ឆ្នាំរោង

អ្នកកើតឆ្នាំនាគ តែងតែមានមហិច្ឆតាខ្ពស់ និងមានស្ថិរភាពក្នុងការងារ ពីរឆ្នាំខាងមុខនឹងក្លាយជាឆ្នាំដែលរីកចម្រើនលឿនបំផុតសម្រាប់អ្នកដែលកើតឆ្នាំរោង។

មាន​គោលដៅ​ហើយ​ឈាន​ទៅ​មុខ​ដោយ​រលូន ប៉ុន្តែ​ក៏​នឹង​មាន​អភិជន​ជា​ច្រើន​ដែរ។ នៅឆ្នាំ ២០២៣ ទ្រព្យសម្បត្តិរបស់គ្រួសារត្រូវបានព្យាករណ៍ថានឹងលើសពីចំនួនដែលបានកំណត់៕

( * ) អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ប្រភព ៖ បរទេស / Knongsrok