ប៉ះ​បន្តិច​ជាំ ក្រោក​ពី​គេង​អត់​ដឹង​អី​ផង​ជាំ! កុំ​មើល​ស្រាល ព្រោះ​វា​ជា​សញ្ញា​ព្រមាន​ជំងឺ ៥ នេះ

ធ្លាប់​ជួប​ទេ? រាងកាយ​មនុស្ស​មួយ​ចំនួន ឆាប់​ទទួល​រង​សភាព​ជាំ​ខ្លាំង​ណាស់ បន្ទាប់​ពី​ប៉ះ​ទង្គិច​របស់​អ្វី​មួយ។ អ្នក​ខ្លះ​ទៀត​ទៅ ក្រោក​ពី​គេង​ អត់​ដឹង​ខ្លួន​ថា​ឈឺចាប់​អី​ផង តែ​ត្រង់​ទីតាំង​ស្បែក​កែង​ដៃ ឬ​ជើង ក៏​មាន​ឡើង​ស្នាម​ជាំ​ដែរ។

យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​ទាំង​នេះ វា​មិនមែន​ជា​អាការៈ​ល្អ​នោះ​ទេ ហើយ​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ ព្រោះ​វា​អាច​ជា​សញ្ញា​ព្រមាន​ជំងឺ​ទាំង ៥ ខាង​ក្រោម៖

៥) ខ្សោយ​ថ្លើម

នៅ​ពេល​ថ្លើម​មាន​បញ្ហា សមត្ថភាព​នៃ​ការ​បញ្ចេញ​ប្រូតេអ៊ីន សម្រាប់​កំណក​ឈាម​ក៏​ត្រូវ​បាន​កាត់​បន្ថយ ជា​ហេតុ​នាំ​ឲ្យ​ស្នាម​ជាំ ងាយ​នឹង​រំលេច​ចេញ​មក​លើ​ស្បែក​បាន​យ៉ាង​ងាយ។ លើស​ពី​នេះ​មនុស្ស​ដែល​មាន​ជំងឺ​ថ្លើម ស្បែក​ក៏​ឡើង​ជាំ​បែក​លឿង ហើយ​រមាស់ ទឹក​នោម​ប្រែ​ទៅ​ជា​ងងឹត ហើយ​ជើង​អាច​នឹង​ហើម នោះ​គឺ​ច្បាស់​ណាស់។

៤) ជំងឺ​រលាក​ស្រោម​ខួរ

វា​ជា​ជំងឺ​តំណ​ពូជ ពេល​យើង​ឈឺ ឈាម​នឹង​កក​ បើ​ទោះ​បី​មិន​មាន​បញ្ហា​របួស​ត្រង់​ណា​មួយ​ក៏​ដោយ។ វា​បណ្តាល​មក​ពី​កង្វះ​ប្រូតេអ៊ីន ហើយ​អ្នក​មាន​ជំងឺ​នេះ រមែង​មាន​ស្នាម​ជាំ​នៅ​ក្រោម​ស្បែក​កើត​ឡើង​ជា​រឿយៗ។

៣) ជំងឺ​បេះដូង Endocarditis

វា​ជា​ជំងឺ​កម្រ​នៃ​បេះដូង ហើយ​នៅ​ពេល​វា​កើត​ឡើង ស្រទាប់​ខាង​ក្នុង​របស់​បេះដូង ក៏​ដូច​ជា​សន្ទះ​បិទ​បើក​បេះដូង បាន​រលាក ហើយ​ឆ្លង​មេរោគ ឬ​បាក់តេរី។

រោគ​សញ្ញា​នៃ​ជំងឺ​នេះ មាន​ដូច​ជា​ឧស្សាហ៍​ផ្ដាសាយ ហើម​ជើង ឬ​ពោះ និង​សូម្បី​តែ​លេច​ចេញ​ស្នាម​ជាំ​លើ​ស្បែក​ញឹកញាប់។

២) ជំងឺ​មហារីក

អាច​ជា​ជំងឺ​មហារីក​គ្រាប់​ឈាម និង​ខួរ​ឆ្អឹង ដែល​វា​ប៉ះពាល់​ដល់​លំហូរ​ឈាម និង​ខួរ​ឆ្អឹង​នៅ​ក្នុង​ខ្លួន។ ហេតុ​នេះ​បណ្តាល​ឲ្យ​មាន​ឈាម​ចេញ​តាម​អញ្ចាញ​ធ្មេញ និង​ងាយ​មាន​ស្នាម​ជាំ​លើ​ស្បែក។

១) ជំងឺ Raynaud

វា​ជា​ជំងឺ​ឈាម​ដ៏​កម្រ ដែល​តែងតែ​កើត​មាន​លើ​ម្រាម​ដៃ​និង​ម្រាម​ជើង ហើយ​ជំងឺ​នេះ​វា​បាន​ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច នៅ​ពេល​រាងកាយ​ទទួល​រង​សភាព​ត្រជាក់​ខ្លាំង ឬ​ស្រ្តេស។

ជា​ហេតុ​នាំ​ឲ្យ​ពេល​ខ្លះ ឈាម​មិន​អាច​ផ្គត់ផ្គង់​ទៅ​កាន់​ស្បែក​គ្រប់គ្រាន់ នាំ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ពណ៌​បៃតង​ជាំ ឬ​ស​ស្លេក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក