ភេសជ្ជៈ ៥ ​ទទួល​ទាន​ពេល​ព្រឹក ដូច​ឱសថ​ទិព្វ​អាច​បន្សាប​ជាតិ​ពុល ស្រក​ទម្ងន់ បញ្ចៀស​ជំងឺ

ត្រឹម​ទឹក​តែ​ម្យ៉ាង​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ដើម្បី​ជួយ​ឲ្យ​សុខភាព​រាងកាយ​ដំណើរការ​កាន់​តែ​ល្អ អ្នក​គួរ​តែ​ទទួល​ទាន​ភេសជ្ជៈ​ខាង​ក្រោម​ទាំង ៥ នេះ​នៅ​ពេល​ព្រឹក៖

៥) ទឹក​ក្រូច​ឆ្មារ

ទទួល​ទាន​ទឹក​ក្រូច​ឆ្មារ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ នៅ​ពេល​ព្រឹកព្រលឹម មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ការពារ​អាការៈ​ឈឺក្បាល​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។

៤) ទឹក​ដូង

ទឹក​ដូង​គឺ​ជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន វា​ជួយ​ឲ្យ​រាងកាយ​មាន​តុល្យភាព បង្កើន​ថាមពល និង​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។ ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ទទួល​ទាន​ទឹក​ដូង គឺ​នៅ​ពេល​ព្រឹក ពេល​ពោះ​ទទេ។

៣) តែ​រមៀត

តែ​រមៀត​មាន​ផ្ទុក​នូវ​សារជាតិ Curcumin ដែល​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព។ វា​ជួយ​កាត់​បន្ថយ​ការ​រលាក បន្ថែម​ភាព​សុាំ​ដល់​រាងកាយ និង​ការពារ​ជំងឺ​ឈឺ​សន្លាក់ មហារីក​ជា​ដើម។

២) តែ​ខ្ញី

តែ​ខ្ញី​ល្អ​បំផុត​សម្រាប់​អ្នក​មាន​បញ្ហា​ក្រពះ ហើយ​ជួយ​បំបាត់​ការ​ឈឺ​ចុកចាប់​ពោះ។ ដើម្បី​ធ្វើ​តែ​ខ្ញី ​អ្នក​អាច​ប្រើប្រាស់​ខ្ញី​ស្រស់ មក​លាយ​ក្នុង​ទឹក​ដាំ​ពុះ ៥ នាទី ហើយ​លើក​មក​ទទួល​ទាន​ជា​ការ​ស្រេច។

១) ទឹក Aloe Vera

ទឹក​ប្រទាល​កន្ទុយ​ក្រពើ ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់ ដើម្បី​ព្យាបាល​បញ្ហា​ស្បែក​ដែល​ត្រូវ​កំដៅ​ថ្ងៃ​ច្រើន។ យ៉ាង​ណា​វា​ក៏​ល្អ​ចំពោះ​បញ្ហា​ក្រពះ​ថែម​ទៀត​ផង ដោយសារ​តែ​ប្រទាល​កន្ទុយ​ក្រពើ មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក ហើយ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក