៣ ខែ​បន្ទាប់ អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​រើស​បាន​ថង់​ទ្រព្យ ស្គាល់​តែ​សុខ លែង​ស្គាល់​លំបាក​ហើយ

តាម​ក្បួន​ហោរាសាស្ត្រ​នៅ​រយៈ​ពេល ៩០ ​ថ្ងៃ​បន្ទាប់ រាប់​ពី​ចន្លោះ​ដើមខែ​ឧសភា ដល់​ចុង​ខែ​សីហា អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម គឺ​កំណត់​មក​ដូច​រើស​បាន​ថង់​ទ្រព្យ នាំ​ឲ្យ​អ្នក​ជួប​តែ​សុខ ជួប​តែ​ចម្រើន លែង​ស្គាល់​ពាក្យ​ថា​លំបាក​ត​ទៅ​ទៀត​ហើយ៖

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

ជា​ឆ្នាំ​ដែល​មាន​ឱកាស​រីក​ចម្រើន​ច្រើន​នៅ​ឆ្នាំ ២០២៣ គ្រាន់​តែ​ត្រូវការ​ពេលវេលា​នៃ​សំណាង​ប៉ុណ្ណោះ។ ទី​បំផុត​ពេលវេលា​សោយសុខ​របស់​ពួក​គេ គឺ​ឈាន​ចូល​មក​ដល់​ហើយ នៅ​ចន្លោះ​ខែ​ឧសភា ដល់​ខែ​សីហា ពោល​រយៈ​ពេល​ពេញ ៩០ ​ថ្ងៃ​បន្ទាប់​នេះ។

អ្នក​កើត​ឆ្នាំ​ច នឹង​អស់​កង្វល់​រឿង​ហិរញ្ញវត្ថុ ហើយ​ទទួល​បាន​មក​វិញ តែ​ភាព​ចម្រើន​នៃ​ទ្រព្យ ជង្រុក​នៃ​មាស​នៃ​ប្រាក់។ ជា​ពិសេស​អ្នក​នៅ​លីវ​អាច​ផ្ទុះ​សំណាង​ធំ ជួយ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​ដ៏​ខ្លី។ តែ​យ៉ាង​ណា​ក៏​មាន​រឿង​ខ្លះ​គួរ​ប្រយ័ត្ន​ដែរ ជា​ពិសេស​ទាក់ទិន​នឹង​ការ​សម្រេច​ចិត្ត​នានា នៅ​ក្នុង​ជីវិត។

អ្នក​កើត​ឆ្នាំ​រកា - មាន់

ម្ចាស់​ឆ្នាំ​រកា ងាយ​នឹង​រក​ឃើញ​សុខ​នៅ​ក្នុង​ជីវិត នា​ចន្លោះ​ខែ​ឧសភា ដល់​សីហា។ ទាក់ទិន​នឹង​អាជីព​ការងារ ការ​រកស៊ី ប៉ះ​មនុស្ស​ឆ្នាំ​រកា ពូកែ​ឧស្សាហ៍​ព្យាយាម និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផង ជា​ហេតុ​រុញ​ឲ្យ​ពួក​គេ ទទួល​បាន​ឱកាស​ងាយ​ឡើង​មុខ​តំណែង ក្នុង​ពេលវេលា​មហា​សំណាង​ខាង​មុខ។ អ្នក​ថែម​ទាំង​រក​ឃើញ​ទិសដៅ​នៃ​ជីវិត អាច​ជួយ​ឲ្យ​អ្នក​ដើរ​ចេញ​ពី​ភាព​លំបាក​ទៀត​ផង។

កំឡុង​ពេល​នេះ​ដែរ និយាយ​អំពី​រឿង​លុយកាក់ ហិរញ្ញវត្ថុ​ផ្សេងៗ ដូច​ជា​អភូតហេតុ​នៃ​លាភ របស់​មិន​សម​នឹង​បាន ក៏​យើង​ទទួល​បាន របស់​ដែល​មិន​ប្រាថ្នា ក៏​នៅ​តែ​មក​ក្លាយ​ជា​របស់​យើង។ ជាង​នេះ​ដែរ ក៏​អាច​យក​ឈ្នះ​អស់​គូ​សត្រូវ​ជុំ​ទិស ល្មម​នឹង​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​ច្រណែន​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

មនុស្ស​កើត​ឆ្នាំ​ថោះ ច្រើន​តែ​មាន​ភាព​អៀនខ្មាស​ខ្លាំង​ក្នុង​ជីវិត តែ​មនុស្ស​នេះ​មាន​ប្រជាប្រិយភាព ទៅ​ណា​មក​ណា គេ​តែងតែ​ស្រលាញ់​ចូលចិត្ត ដ្បិត​បើ​មិន​សូវ​ចេះ​បង្ហាញ​អារម្មណ៍​ពី​ខាង​ក្នុង​ក៏​ដោយ។ ក៏​ដោយសារ​បុគ្គល​នេះ មិន​ចេះ​ខ្សែ​លើ រស់នៅ​ដោយ​ភាព​ស្មោះត្រង់ ជួយ​គេ​ក៏​មិន​ចង់​បាន​អ្វី​តបស្នង​មក​វិញ។

ពរជ័យ​ដល់​ម្ចាស់​ឆ្នាំ​ថោះ ក៏​ចូល​មក​ដល់ នៅ​ចន្លោះ​ខែ​ឧសភា សីហា ពោល​រយៈ​ពេល ៩០ ​ថ្ងៃ​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ជា​ច្រើន​រាប់​មិន​អស់ កើត​ឡើង​ក្នុង​ជីវិត។ នៅ​គ្រប់​វិស័យ​ការងារ នៅ​គ្រប់​របរ​រកស៊ី ឲ្យ​តែ​ជា​អ្នក​កើត​ឆ្នាំ​ថោះ ពី​មុន​ធ្លាប់​ចាញ់ ធ្លាប់​បរាជ័យ​ប៉ុណ្ណា ក៏​នឹង​ទទួល​បាន​ពរជ័យ​អាច​ឲ្យ​កើត​ជា​សំណាង ជា​ទ្រព្យ​គាប់​ប្រសើរ មក​វិញ គុណ​នឹង ១០ គុណ​នឹង ២០ ចូរ​អ្នក​ចាំ​តែ​មើល​ចុះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក