ស្លឹក​ជី​អង្កាម​ ផ្សំ​របស់​ធម្មជាតិ ៣ នេះ អាច​លាង​ជាតិ​ពុល​ក្នុង​ថ្លើម និង​សម្រក​ទម្ងន់​ឆាប់​រហ័ស

ទឹក​ក្រូចឆ្មារ​ និង​ទឹក​ឃ្មុំ មិន​ត្រឹម​តែ​អាច​បន្ថែម​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​សម្រក​ទម្ងន់ ហើយ​បើ​ចង់​បាន​ប្រសិទ្ធភាព​ឆាប់​រហ័ស Knongsrok ណែនាំ​ឲ្យ​មក​អនុវត្ត​វិធី​ខាង​ក្រោម៖

គ្រឿង​ផ្សំ​ត្រូវ​មាន ដូច​ជា ក្រូច​ឆ្មា ១ ផ្លែ ក្រូច​កន្លះ​ផ្លែ ស្លឹក​ជី​អង្កាម​ស្រស់​មួយ​ក្តាប់​តូច ទឹក​ ១ លីត្រ និង​ទឹក​ឃ្មុំ​សុទ្ធ ១ ពែង​តូច។

វិធី​ធ្វើ៖

ចាក់​ទឹក​ចូល​ក្នុង​ឆ្នាំង ហើយ​ដាំ​ឲ្យ​ពុះ រួច​បន្ថែម​ស្លឹក​ជី​អង្កាម ដោយ​ចម្អិន​ចោល​ប្រហែល ៥ នាទី រួច​មក​បិទ​ភ្លើង និង​ទុក​ទឹក​ដល់​ត្រជាក់។

បន្ថែម​ទឹក​ក្រូចឆ្មារ និង​ទឹក​ក្រូច​ស្រស់ បន្តិច​ចូល​ទៅ​ក្នុង​ទឹក​ជី​អង្កាម រួច​បន្ថែម​ទឹក​ឃ្មុំ​បន្តិច ដើម្បី​យក​រសជាតិ (តាម​ចំណូល​ចិត្ត​បើ​ចង់​បាន​ផ្អែម ឬ​រាង​ជូរ)។ អ្នក​អាច​ទទួល​ទាន​ ជា​លក្ខណៈ​ក្តៅ ក៏​បាន ត្រជាក់​ក៏​បាន។

អត្ថប្រយោជន៍៖

បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​វៀតណាម អត្ថប្រយោជន៍​បាន​ពី​ការ​ផ្សំ​ជី​អង្កាម ទឹក​ក្រូច​ឆ្មារ ទឹក​ក្រូច និង​ទឹក​ឃ្មុំ បង្កើត​ជា​ភេសជ្ជៈ​ដូច​ខាង​លើ គឺ​វា​អាច​បន្សាប​ជាតិ​ពុល​នៃ​ថ្លើម ធ្វើ​ឲ្យ​រាងកាយ​ស្រស់ស្រាយ បញ្ចុះ​កម្តៅ និង​មាន​ផាសុកភាព។

អ្វី​ដែល​សំខាន់ ​វា​មាន​ក្លិន​ក្រអូប ​ប្រហើរ ​បំបាត់​ភាព​តានតឹង កម្ចាត់​អាការៈ​ឈឺ​ក្បាល ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ ព្យាបាល​ការ​ឈឺ​ពោះ ប្រឆាំង​នឹង​ការ​រមាស់ ជួយ​សម្រក​ទម្ងន់​ឆាប់​រហ័ស ជាង​ការ​ប្រើប្រាស់​ទឹក​ក្រូចឆ្មារ និង​ទឹក​ឃ្មុំ​ធម្មតា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក