ជីវិត​ម្ចាស់​ឆ្នាំ ៣ សល់​តែ​ដំណឹង​ល្អ កករ​គ្រោះ​ហួស​អស់​ទៅ នៅ​ ១០ ​ថ្ងៃ​ចុង​ក្រោយខែមេសា

បើ​តាម​ហោរាសាស្ត្រ​ទស្សន៍ទាយ​មក​ថា នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​មេសា ពោល​ចន្លោះ​ថ្ងៃ​ទី ២០ ដល់ ៣០ មេសា ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​ដំណឹង​ល្អ​ចូល​ជុំ​ទិស បើក​ទ្វារ​មុខ​ក៏​ឃើញ​សំណាង បើក​ទ្វារ​ខាង​ក្រោយ​ក៏​ឃើញ​លាភ រី​ឯ​កករ​នៃ​គ្រោះ​ក៏​រលាយ​បាត់​អស់​ទៅ៖

អ្នក​កើត​ឆ្នាំ​រោង – នាគ

តាម​ជើង​លេខ នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ចុង​ក្រោយ នៃ​ខែមេសាឆ្នាំ ២០២៣ ម្ចាស់​ឆ្នាំ​រោង ដែល​ប្រទះ​ការ​លំបាក បញ្ហា​ច្រើន​កាល​ពី​ដើម​ខែ ក៏​នឹង​ផ្លាស់​មក​រសាត់​សល់​តែ​សំណាង ហើយ​ខ្សែ​ជីវិត​ហោះ​ខ្ពស់ ដូច​ខ្លែង​ដាច់​ខ្សែ​ឡើង​ទៅ​លើ។

បើ​មនុស្ស​ចេះ​ចាប់​យក​ឱកាស​ទាន់​ពេល នោះ​នឹង​អាច​សល់​លុយ​កាក់​ចាយ​ពេញ​ដៃ នៅ​ចន្លោះ​ ១០ ​ថ្ងៃ​នេះ ពោល​ចំណូល​មួយ​ខែ​ពេញ​ប្រហែល​មិន​អាច​ប្តូរ​បាន​ឡើយ។ គ្រប់​យ៉ាង​នឹង​ដំណើរការ​ល្អ ជា​ពិសេស​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​រឿងរ៉ាវ​ស្នេហា ទាមទារ​ឲ្យ​មាន​ការ​អត់ធ្មត់​បន្តិច បើ​មិន​ចង់​មាន​ភាព​ល្អក់កករ​នឹង​ដៃ​គូ។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

ជា​មនុស្ស​ស្លូតបូត រស់នៅ​ដោយ​កតញ្ញុតាធម៌ ដឹង​គុណ​ឪពុក​ម្តាយ នេះ​ក៏​ជា​ហេតុ​ជួយ​ឲ្យ​ជីវិត​គេ រមែង​មាន​ភាព​ចម្រុងចម្រើន​ត​ទៅ​មុខ​រហូត​ដែរ។ មនុស្ស​ឆ្នាំ​មមែ យក​ចិត្ត​ទុក​ដាក់ ដឹង​ទុក្ខ​ធុរៈ​អ្នក​ដទៃ ពោល​ឃើញ​គេ​លំបាក ខ្លួន​នៅ​មិន​សុខ​ឡើយ។

ទាំង​អស់​នេះ ជា​ផល​នៃ​បុណ្យ ក៏​តបស្នង​មក​ឲ្យ​បុគ្គល​កើត​ឆ្នាំ​ពពែ បាន​ជួប​រឿង​ល្អ​ចន្លោះ​ពេល​ខ្លី នៅ​ដំណាក់កាល​ថ្ងៃ​ទី ២០ ដល់ ៣០ ​មេសា។ សំណាង​ធំ​ប៉ុន​ដំរី មិន​ថា​ជា​បុរស​ឬ​ស្រ្តី នឹង​ទទួល​បាន​ស្មើ​គ្នា ដោយ​នាំ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​ជា​ហូរហែ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

ជា​មនុស្ស​រឹងមាំ មាន​ការ​តាំងចិត្ត​ខ្ពស់ ហើយ​តែងតែ​រក​គ្រប់​ច្រកល្ហក​ដើម្បី​ឲ្យ​ជីវិត អាច​ជួប​រឿង​ល្អ ពោល​ចង់​បាន​ភាព​ពេញលេញ មាន​ហូប មាន​ប្រើ រស់នៅ​ស្រួល​ដូច​គេ​ឯ​ទៀត។ ដ្បិត​បើ​កើត​មក​លំបាក កើត​មក​ក្នុង​គ្រួសារ​អ្នក​អត់ តែ​ការ​ខិតខំ លាយឡំ​សំណាង ក៏​បាន​ចូក​ចែវ​ឲ្យ​ម្ចាស់​ឆ្នាំ​ច អាច​ឆាប់​ដល់​ត្រើយ​នៃ​សុខ​លឿន​ជាង​ឆ្នាំ​ដទៃ។

មក​មើល​សញ្ញា​រាសី​ចក្រ​នៅ​ចន្លោះ ១០ ​ថ្ងៃ​ចុង​ក្រោយ នា​ខែមេសា​នេះ​វិញ ម្ចាស់​ឆ្នាំ​ច នឹង​អាច​បត់​ជីវិត​នឹក​ស្មាន​មិន​ដល់ ទាំង​ការងារ ឬ​របរ​រកស៊ី​មិន​ត្រឹម​មាន​ស្ថិរភាព តែ​ក៏​នឹង​បាន​កើន​ចំណូល កើន​ចំណេញ​ខ្ពស់​ជាង​មុន។ សន្តិភាព​ផ្លូវ​ចិត្ត ផ្លូវ​កាយ ចាប់ផ្តើម​កើត​មាន​ហើយ នាំ​ឲ្យ​ផ្ទុះ​ការ​កោត​សរសើរ ពី​មនុស្ស​ជុំវិញ​ខ្លួន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក