មនុស្ស​ស្រី​កើត​ឆ្នាំ ៤ នេះ អាយុកាន់តែច្រើន សំណាងកាន់តែរីក ប្រៀបដូចជាម៉ាស៊ីនបោះពុម្ពលុយ

តាម​ហោរាសាស្រ្ត​ទស្សន៍ទាយ​មក​ថា ស្រ្តី​ដែល​កើត​នៅ​ឆ្នាំ​ទាំង ៤ ខាង​ក្រោម រមែង​មាន​ជោគជតារាសី​ខ្ពស់​ត្រដែត ហើយ​ជីវិត​ពេល​ចាស់​ទៅ អាច​មាន​សុភមង្គល​ពេញលេញ និង​ទ្រព្យ​មូល​ដូច​ម៉ាស៊ីន​បោះពុម្ព​លុយ បើ​ទោះ​បី​កាល​ពី​ក្មេង​វ័យ រង​ភាព​ហត់នឿយ​ខ្លាំង​ និង​ជួប​ប្រទះ​បញ្ហា​ជីវិត​ច្រើន​ក៏​ដោយ៖

ស្រ្តី​កើត​ឆ្នាំ​រកា - មាន់

ច្រើន​តែ​ជា​មនុស្ស​ស្រី ដែល​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ និង​សន្តិភាព​ផ្លូវ​ចិត្ត នាង​ក៏​ជា​មនុស្ស​ស្លូតបូត ឧស្សាហ៍​ព្យាយាម ហើយ​តែងតែ​មិន​ធុញទ្រាន់​នឹង​ការ​ប្រឈម​មុខ​ចំពោះ​បញ្ហា​ដែល​ត្រូវ​ជួប​ប្រទះ។ ជាង​នេះ​ក៏​ជា​មនុស្ស​ស្រី ដែល​ចេះ​យក​អាសារ​អ្នក​ដទៃ នាំ​ឲ្យ​ទទួល​បាន​ការ​សាទរ និង​គោរព​ពី​ស្រលាញ់​ពី​ចាស់​ទុំ​ជុំវិញ​ខ្លួន។

ម្ចាស់​ស្រី​ឆ្នាំ​រកា ក៏​ទទួល​បាន​ពរជ័យ​ជា​ច្រើន​ក្នុង​ជីវិត ជួយ​ឲ្យ​នាង​អាច​យក​ឈ្នះ​អស់​ការ​លំបាក អស់​ឧបសគ្គ​ទាំង​ឡាយ។ ចំណាំ​មើល​ទៅ បើ​ជួប​រឿង​លំបាក ក៏​ជួប​មិន​យូរ​ដែរ ហើយ​តែងតែ​មាន​លាភ​រត់​កាត់​ចូល​មក​វិញ។ អាយុ​ចូល​រាង​ចំណាស់​ ៣០ ក្រាស់​ចូល ៤០ នាង​ក៏​ដល់​វ័យ​សោយសុខ​ជា​បណ្តើរៗ ហើយ​ភាព​សម្បូរសប្បាយ​ក៏​ចាប់​កើត​មាន។

ស្រ្តី​កើត​ឆ្នាំ​ថោះ - ទន្សាយ

ជា​ស្រ្តី​មាន​អត្តចរិត​ស្លូតបូត មិន​ឆ្មើងឆ្មៃ មិន​ចេះ​មើល​បន្ទាប​តម្លៃ​អ្នក​ដទៃ។ តែ​យ៉ាង​ណា​មនុស្ស​នេះ ធ្វើ​អ្វី​រាង​យឺត​បន្តិច មិន​សូវ​ជា​រហ័ស​ពេក​ទេ ក៏​ប៉ុន្តែ​នាង​ចេះ​បត់បែន និង​ព្យាយាម​សម្រប​តាម​កាលៈទេសៈ​ដែល​ជួប​ប្រទះ។

បុរស​ជា​ច្រើន តែងតែ​បាក់​ចិត្ត​មក​លើ​នាង​មុន ដ្បិត​នាង​មិន​សូវ​ចេះ​សម្តី​ផ្អែម តែ​ប្រៀប​ដូច​ជា​ធម្មជាតិ​កំណត់​មក នាំ​ឲ្យ​នាង​មាន​បុរស​ជា​ច្រើន​តាម​ក្រវែល​ចង់​បាន​ជា​គូ​អនាគត។ យ៉ាង​ណា​មនុស្ស​ស្រី​កើត​ឆ្នាំ​ថោះ ក្រោយ​ពី​រៀបការ​ហើយ គឺ​ត្រូវ​បាន​ស្វាមី​ឲ្យ​តម្លៃ និង​គោរព​ស្រលាញ់​ខ្លាំង​បំផុត វា​ប្រៀប​ដូច​ជា​សំណាង​ដ៏​ធំ​មួយ តែ​ក៏​អរគុណ​ដល់​ភាព​ស្មោះត្រង់ និង​ការ​ចេះ​ទុកដាក់​ដ៏​ល្អ​របស់​នាង​ដែរ ទើប​នាំ​ឲ្យ​គ្រួសារ​មួយ​នោះ អាច​ចម្រុងចម្រើន​ឡើង​ជា​ដរាប។

ស្រ្តី​កើត​ឆ្នាំ​ខាល – ខ្លា

រមែង​ជា​ស្រ្តី​ដែល​មាន​ភាព​រឹងមាំ ឈ្លាសវៃ មាន​ឆន្ទៈ​ខ្ពស់ មាន​ភាព​ជា​អ្នក​ដឹកនាំ តាំង​តែ​ពី​កំណើត។ មនុស្ស​នេះ បើ​ដាក់​គោលដៅ​ថា​ធ្វើ​អ្វី​ហើយ ទោះ​មាន​អ្នក​ដទៃ​មក​ឃាត់​មក​ឃាំង ក៏​ពិបាក​នឹង​បញ្ឈប់​នាង​បាន​ដែរ។

ធំធាត់​ទៅ​បន្តិច មនុស្ស​ស្រី​កើត​ឆ្នាំ​ខាល គឺ​ឈ្លាសវៃ​អាច​ឆាប់​រក​បាន​ចំណូល​ចេញ​ពី​ញើសឈាម​របស់​ខ្លួន​ឯង ហើយ​ថែម​ទាំង​ប្រៀប​ដូច​គ្រាប់​ពេជ្រ អាច​ជួយ​ជ្រោមជ្រែង​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​មាន​ភាព​ធូរធារ​ដូច​ជា​ខ្លួន​ដែរ។ ចំណាំ​មើល​ទៅ​មនុស្ស​ស្រី​កើត​ឆ្នាំ​ខាល ពេល​ឡើង​ទ្រនំ​ខ្ពស់ ក៏​មិន​ចេះ​ភ្លេច​កំណើត​នៅ​ទី​ទាប។

ស្រ្តី​កើត​ឆ្នាំ​ជូត – កណ្តុរ

រមែង​កើត​ចំ​គ្រួសារ​មាន​ទ្រព្យ​ស្រាប់ បើ​មិន​មាន​ខ្លាំង ក៏​នៅ​កម្រិត​មធ្យម​ដែរ។ តែ​យ៉ាង​ណា​នាង​មិន​បាន​ពឹងផ្អែក​ទាំង​ស្រុង​លើ​ទ្រព្យ​ឪពុកម្តាយ​ឡើយ ដោយ​នាង​ចេះ​ខិតខំ ចេះ​រក​វិធី​ដុសខាត​ជីវិត​ខ្លួន​ឯង​ឲ្យ​ជោគជ័យ​តាម​របៀប​ខ្លួន​ឯង។

ក្រោយ​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​មនុស្ស​ស្រី​ឆ្នាំ​ជូត នឹង​ប្រៀប​ដូច​ក្រឡ​មាស​ផ្តល់​ឲ្យ​ស្វាមី ព្រោះ​នាង​ចេះ​មើល​ទុក្ខធុរៈ​ម្តាយឪពុក​ក្មេក មើល​ថែ​ក្រុម​គ្រួសារ​បាន​យ៉ាង​ល្អ ដែល​នេះ​ទ្រព្យ​វាល់​លាន​ក៏​មិន​អាច​ប្តូរ​បាន​ដែរ។ អ្វី​ដែល​ពិសេស​រាសី​របស់​នាង ហាក់​ដូច​ជួយ​លើក​រាសី​ប្តី ឲ្យ​អណ្តែត​បង្កើត​ជា​លុយ​ចូល​ឆឹបៗ​ជា​រៀងរាល់​ថ្ងៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក