ផ្លែឈើដែលចូលចិត្ត ក៏អាចទាយពីចរិតលក្ខណៈពិតរបស់អ្នករើសបានដែរ តោះ! សាករើសមួយទៅ សឹមចូលអានចម្លើយពិត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្លែឈើមួយនៅក្នុងរូបដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

ផ្លែមង្ឃុត

Picsart_22 03 08_14 27 58 379

អ្នក​ជា​មនុស្ស​ស្លូតបូត​ និងមិនចេះរឿងច្រើនឲ្យគេពិបាកដោយសារខ្លួនទេ ក្នុង​ចំណោម​មិត្តភ័ក្ដិអ្នកជាមនុស្សសាមញ្ញបំផុត មិនរើស​ច្រើន​ចាប់តាំងពីការហូបចុកឡើង មានអីញ៉ាំហ្នឹងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ ។

អ្នកជាមនុស្សមិនចូលចិត្តបញ្ចេញមតិអ្វីទាំងអស់ ជាមនុស្សកណ្តាលមិនលំអៀង បើនៅពេលថ្ងៃឈប់សម្រាកគ្មានការណាត់ជួប អ្នកនឹងជ្រើសរើសស្នាក់នៅផ្ទះពេញមួយថ្ងៃ ឬបើមានការណាត់ជួបអ្នកក៏ចេះប្រកាន់ច្រើនឲ្យគេមក​ទទួល ឬត្រូវជូនគេទៅផ្ទះនោះទេ ។

ផ្លែប៉ោម

Picsart_22 03 08_14 32 02 204

អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។

តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់ ខុសថាខុសត្រូវថាត្រូវ ម្ល៉ោះហើយពួកដែលស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ តែបើមិត្តភ័ក្តជិតស្និទ្ធនឹងដឹងថាអ្នកអាក្រក់តែមាត់ទេ តែទឹកចិត្ត​ស្មោះសរគ្មានល្បិចកលឡើយ ។

ផ្លែគីវី

Picsart_22 03 08_14 35 56 539

អ្នកគឺជាមនុស្សស្រណុក មិនសូវជាចង់ធ្វើអ្វីដែលហត់នឿយលើសកំលាំងទេ ភាគច្រើនអ្នកចូលចិត្តប្រើគំនិតជាជាងប្រើកំលាំងរាងកាយ ។

ភាគច្រើនអ្នកជាមនុស្សប្រើអារម្មណ៍ រាល់អ្វីដែលអ្នកមិនចង់ហើយ ទោះធ្លាក់ពីលើមេឃមកក៏អ្នកមិនចាប់អារម្មណ៍ដែរ តែបើអ្នកចង់វិញទោះនៅដល់ជើងមេឃក៏អ្នកពុះពារទៅឲ្យដល់ដែរ ។ ចំពោះរឿងស្នេហាក៏ដូចគ្នាបើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើភាគីម្ខាងទៀតហ៊ានតែក្បត់ចិត្តសូម្បីដានជើងក៏ឈូសគ្មានសល់ដែរ ។

ផ្លែឪឡឹក

Picsart_22 03 08_12 10 32 252

អ្នកគឺជាមនុស្សពូកែនិយាយ ពូកែបញ្ចុះបញ្ចូលពូកែរាប់ញាតិ មិនថាមនុស្សមានអាជីពអ្វី នៅវ័យណាទេឲ្យតែបាននិយាយជាមួយអ្នកតែមួយភ្លែតនឹងមានអារម្មណ៍ស្និតស្នាលភ្លាម ។

លើសពីនេះអ្នកជាមនុស្សមានអធ្យាស្រ័យល្អ ចេះជួយទុក្ខធុរៈមិត្ដភ័ក្ត និងមនុស្សជុំវិញខ្លួន ទើបមិនចម្លែកទេដែលអ្នកជាមនុស្សមានញាតិមិត្តច្រើន ។

ផ្លែស្វាយ

5

រាប់​បាន​ថា​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ ក៏​ដូច​ជា​ភារកិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ ពោលមិនសូវចេះឲ្យខ្លួនឯងនៅទំនេរ ធ្វើរឿងឥតប្រយោជន៍ឡើយ លើកលែងតែពេលអ្នកហត់ខ្លាំង អស់ខ្លាំង ទើបព្រមសម្រាក។

និយាយ​ពី​ការងារ​វិញ អ្នក​ចូលចិត្ត​ប្រភេទ​ការងារ​ណា​ដែល​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ច្រើន ហើយ​ទៅ​កន្លែង​ថ្មីៗ គឺ​អ្នក​រមែង​ពេញ​ចិត្ត​បំផុត។ យ៉ាង​ណា​យើង​សូម​សរសើរ​នូវ​ភាព​រឹងមាំ​មួយ​របស់​អ្នក​ពី​ធម្មជាតិ នោះ​គឺ​ទំនួល​ខុស​ត្រូវ​ដែល​មាន​គ្រប់​ស្ថានការណ៍​ទាំង​អស់។

ផ្លែក្រូច

6

អ្នក​ជា​មនុស្ស​ដែល​ចេះ​បារម្ភ យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន បើទោះបីអ្នកនោះ មិនត្រូវជាអ្វីជិតដិតនឹងអ្នកក៏ដោយ។ អ្នក​ដែល​បាន​នៅ​ក្បែរ​អ្នក​គេ​មាន​អារម្មណ៍​ថា​កក់ក្តៅ និង​សុវត្ថិភាព​ជា​និច្ច។

និយាយ​ក្នុង​អាជីព​ការងារ អ្នក​ពូកែ​ខាង​ជំនាញ​គ្រប់គ្រង មិន​ថា​ស្ថាប័ន​ធំ​តូច ក៏​អ្នក​រមែង​អាច​ធ្វើ​ទៅ​បាន ឲ្យ​តែ​អ្នក​មាន​ចិត្ត​ខំ​ប្រឹង មិន​ខ្ជិល​ច្រអូស។ ជា​ងនេះ អ្នកក៏មនុស្ស​ដែល​មាន​ស្ថិរភាព ហើយ​មាន​ការ​រៀបចំ ​ដោយ​មាន​របៀបរៀបរយ និង​តែងតែ​ផ្តោត​លើ​គោលដៅ​ជីវិត៕

ប្រភព៖ Knongsrok