ប្រទាលនេះមិនត្រូវការការថែទាំអស្ចារ្យ ឬផើងអស្ចារ្យអ្វីនោះទេ ប៉ុន្តែប្រសិនបើអ្នកដាក់វានៅក្នុងផើងកាន់តែធំ វាក៏នឹងកាន់តែលូតលាស់សឹងចាប់មិនឈ្នះផងដែរ។
ដើម្បីឱ្យវាឆាប់លូតលាស់គឺដាក់ឱ្យចំពន្លឺថ្ងៃ។ ប្រទាលនេះអាចសម្របសម្រួលបានគ្រប់ស្ថានភាព ដូច្នេះវានឹងមិនមានអាយុវែងទេប្រសិនបើអ្នកស្រោចទឹកវាញឹកញាប់ពេក។ បន្ទាប់ពីស្រោចទឹករួច ត្រូវរង់ចាំឱ្យដីស្ងួតសឹមធ្វើវាម្តងទៀត។ អំឡុងរដូវរងាវាមានសំណើមក្នុងដីគ្រប់គ្រាន់ ដូច្នេះមិនបាច់ស្រោចទឹកក៏បាន។
យោងតាមតិចនិករបស់ចិន ប្រទាលនេះគួរតែដាក់នៅខាងស្តាំដៃនៅច្រកចូលផ្ទះរបស់អ្នក និងនៅទិសខាងជើងនៃផ្ទៃរបស់អ្នក។
ប្រទាលនេះផ្ទុកដោយសារធាតុប្រេងការពារអាកាសធាតុត្រជាក់ និងមានភាពវិជ្ជមានទាំងផ្នែករាយកាយនិងស្មារតីចំពោះមនុស្ស។ វាក៏បង្កើនសមត្ថភាពផ្លូវកាយនិងផ្លូវចិត្តរបស់មនុស្សដូចគ្នា។
ថាមពលនៃរុក្ខជាតិហុងស៊ុយទាក់ទាញលុយមួយនេះកើតឡើងនៅពេលវាមានឫសល្អ និង លូតលាស់បានល្អ៕