៦ ខែ​បិទ​ឆ្នាំ ២០២៣ មហា​ឆ្នាំ​ទាំង ៤ ខួងប៉ះកំណប់​ទ្រព្យ រាប់លុយចុកដៃ

ចូល​ដល់​ពាក់កណ្តាលទំព័រឆ្នាំ ២០២៣ សម្រាប់​រយៈ​ពេល ៦ ខែ​ចុងក្រោយ ពោល​ចន្លោះ​ខែ​កក្កដា ដល់ធ្នូ នោះ​តាម​ក្បួន​ហោរាសាស្រ្ត​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នឹង​ដូច​បាន​ខួង​ធ្លុះ​កំណប់​ទ្រព្យ នាំ​ឲ្យ​កើត​លុយ​ចំណេញ​ហូរ​គគ្រឹកគគ្រេង អង្គុយ​តែ​រាប់​លុយ​ក៏​ហត់​ដែរ៖

អ្នកកើតឆ្នាំខាល - ខ្លា

ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ពី​កំណើត។ មនុស្ស​នេះ​ឆ្លាត​និង​មោះមុត​ខ្លាំង​ណាស់ ហើយ​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ក៏​ធ្វើ​ទៅ​បាន​ល្អ​ណាស់​ដែរ។

មក​ដល់​រយៈ​ពេល ៦ ខែចុងក្រោយ នៅឆ្នាំ ២០២៣ ក៏នឹង​ដល់​ពេលវេលា​សម្រាប់​អ្នក​កើត​ឆ្នាំ​​ខាល​ផង​ដែរ ក្នុង​ការ​កើប​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ រាល់​កិច្ច​ការងារ ឬ​ដាក់​ផែនការណ៍​ធ្វើ​អ្វី​ថ្មី​ក្នុង​ជីវិត ក៏​នឹង​រមែង​ទទួល​បាន​ជោគជ័យ​ជានិច្ច។

អ្នកកើតឆ្នាំឆ្លូវ - គោ

កក្កដា ដល់ធ្នូ ២០២៣ ជោគវាសនាអ្នកកើតឆ្នាំឆ្លូវ នឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។

បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។

អ្នកកើតឆ្នាំថោះ - ទន្សាយ

ទន្សាយជាទូទៅ គឺជាសត្វនាំសំណាង និងឈ្លាសវៃ ហើយនៅរយៈពេល ៦ ខែចុងក្រោយ នៃឆ្នាំនេះ គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើន ជាពិសេសនៅចុងឆ្នាំ ២០២៣ ដែលជាឆ្នាំថោះផ្ទាល់នោះ អ្នកនឹងមានទ្រព្យហូរចូលមកផ្ទះច្រើន ជាងការហូរចេញទៅវិញ។

អ្នកកើតឆ្នាំមមី - សេះ

ការខិតខំរបស់អ្នកអស់រយៈពេលជាយូរមកហើយនេះ ចូលដល់ពាក់កណ្តាលដល់ចុងឆ្នាំ រាប់ពីខែកក្កដាតទៅ គឺជាពេលដែលត្រូវទទួលបានរង្វាន់តបស្នងទៅវិញហើយ។ នេះជាមូលហេតុដែលអ្នកមិនត្រូវចុះចាញ់នៅពេលនេះទេ។

អ្នកកើតឆ្នាំមមី ឲ្យតែដឹងពីរបៀបចាប់យកឱកាស ចាប់យកផលចំណេញ នោះអ្នកនឹងមានឱកាសមានបានច្រើន ព្រោះមនុស្សនេះមានលាភច្រើន ជួបបញ្ហាតិច សំខាន់ឲ្យតែខ្លួនឯងចេះរៀបចំជីវិតបានច្បាស់លាស់បន្តិច គឺទៅមុខធូរហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក