ប្រឹង​តាំង​ពី​បាតដៃ​ទទេ ​តាម​ទំនាយ​ទាយ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ដល់​ពេល​ក្លាយ​ជា​អ្នក​មាន​ហើយ

តាម​ក្បួន​ហោរាសាស្រ្ត​បាន​បង្ហាញ​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម ដើម​ឡើយ​ពួក​គេ​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន ខិតខំ​ប្រឹងប្រែង​តាំង​ពី​បាត​ដៃ​ទទេ ខ្លួន​ឯង​ជ្រោមជ្រែង​ខ្លួន​ឯង ហើយ​ត្រៀមចូលខែឧសភា ឆ្នាំ ២០២៣ ខាងមុខ គឺ​ដល់​វេលា​ពួក​គេ​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ហើយ។ តុះ​ទៅ​មើល​ទាំង​អស់​គ្នា មាន​ឆ្នាំ​កំណើត​របស់​អ្នក​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

ម្ចាស់​ឆ្នាំ​កុរ រមែង​ជា​មនុស្ស​ដែល​មាន​ញាតិ​រាប់ ​មាន​មនុស្ស​ល្អ​នៅ​ជុំវិញ​ខ្លួន ហើយ​តែងតែ​ដឹង​គុណ​ ចំពោះ​អ្វី​ដែល​អ្នក​បាន​ជួយ​គេ។ បើ​ទោះ​បី​ជា​អ្នក​មិន​រំពឹង​ចង់​បាន​ផល​តបស្នង​មក​វិញ​ក៏​ដោយ តែ​ផល​នៃ​អំពើ​ល្អ​ទាំង​ឡាយ គឺ​បាន​ត្រលប់​មក​រក​អ្នក​វិញ​ហើយ​នៅខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

ចូល​ដល់​ឆ្នាំ​ លាភ ជ័យ ជួយ​ឲ្យ​ដំណើរការ​គ្រប់​យ៉ាង​ក្នុង​ជីវិត ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​រលូន លែង​មាន​ឧបសគ្គ​រាំងស្ទះ​ដូច​មុន។ ម្ចាស់​ឆ្នាំ​កុរ នឹង​ដូច​គេ​ចង្អុល​ប្រាប់​ទិស​ឲ្យ​ដើរ ប្រាប់​ផ្លូវ​ដែល​ត្រូវ​ទៅ​រក​លុយ​បាន​យ៉ាង​ធូរ ហើយ​ខ្ទង់​ចំណាយ​ទៅ​វិញ​ក៏​តិច​ផង​ដែរ។ ជីវភាព​របស់​អ្នក​កើត​ឆ្នាំ​កុរ បើ​ពី​មុន​ក្រ ពេល​នេះ​ក៏​អាច​នឹង​ផ្លោះ​មក​កម្រិត​បង្គួរ បើ​ពី​មុន​បង្គួរ ពេល​នេះ​អាច​នឹង​ផ្លោះ​មក​ក្លាយ​ជា​អ្នក​មាន​ត្រឹម​មួយ​ពព្រិច​ភ្នែក។

អ្នក​កើត​ឆ្នាំ​រោង – នាគ

ម្ចាស់​ឆ្នាំ​រោង តែងតែ​មាន​ភាព​រឹងមាំ​តាំង​ពី​កំណើត ពួក​គេ​រស់នៅ​ដោយ​ពឹងផ្អែក​លើ​ខ្លួន​ឯង មិន​ចូលចិត្ត​ជំនួយ​ពី​ខាង​ក្រៅ​នោះ​ទេ។ រាល់​បំណង​ប្រាថ្នា​អ្វី ក៏​មិន​រំពឹង​ចង់​ឲ្យ​នរណា​ជួយ​នោះ​ដែរ បើ​អាច​ធ្វើ​ខ្លួន​ឯង​បាន គឺ​នឹង​ខំ​ធ្វើ​ខ្លួន​ឯង​ទាំង​ស្រុង។

យ៉ាង​ណា​ចូល​មកដល់ខែឧសភា ​ឆ្នាំ ២០២៣ ផល​ខិតខំ​ប្រឹងប្រែង ក៏​តបស្នង​មក​វិញ ដែល​កើត​ចេញ​ពី​ផ្លែផ្កា ពាំនាំ​លាភ​សំណាង ពរជ័យ​ទាំង​អំបាលម៉ាន​អាច​រុញ​ឲ្យ​ជីវិត​ម្ចាស់​ឆ្នាំ​នាគ ឡើង​ខ្ពស់​ត្រដែត លុយ​អណ្តែត​តាម​ទិស​ដូច​ទឹក​ហូរ។ ក្នុង​អាជីវកម្ម​ធំៗ នឹង​ចំណេញ​លុយ​វាល់​លាន បើ​អ្នក​ប្រកប​ការងារ​ក៏​នឹង​មាន​ឱកាស​ឡើង​តំណែង​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​មុន។

អ្នក​កើត​ឆ្នាំ​រកា - មាន់

ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ មាន​ការ​ទុក​ចិត្ត​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​តាំង​តែ​ពី​កំណើត។ មនុស្ស​នេះ​រស់នៅ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ មាន​ឆន្ទៈ​ជម្នះ​រាល់​ឧបសគ្គ ហើយ​ប្រកាន់​គោល​គំនិត​មិន​បៀតបៀន​ជីវិត​នរណា​ឡើយ។

ចាប់​ពី​ដើមខែឧសភា ឆ្នាំ ២០២៣ នេះ​ត​ទៅ ម្ចាស់​ឆ្នាំ​រកា នឹង​អាច​ដោះស្រាយ​រាល់​បញ្ហា​ទាំង​អស់ ឈ្នះ​រាល់​ឧបសគ្គ​ទាំង​អស់​ក្នុង​ជីវិត ប្តូរ​មក​វិញ​នូវ​ចំណូល នូវ​លុយ​កៀង​ជុំ​ទិស។ មុខ​របរ ការ​រកស៊ី​ធំ​តូច​ទាំង​ឡាយ ក៏​ផ្តើម​ឡើង​ទៅ​សញ្ញា​ខៀវ ស្មើ​នឹង​សញ្ញា​វិជ្ជមាន លែង​មាន​ការ​ធ្លាក់​ចុះ​ដូច​មុន​ទៀត​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក