​ក្រោយ​ម៉ោង ០០:០០ ​ថ្ងៃ​ ០១ ​ឧសភា មហា​ឆ្នាំ​ទាំង ៥ ផុត​អស់​កម្ម ដាំ​មក​វិញ​តែ​ដើម​ទ្រព្យ

ធ្មេច​បើកៗ ពេលវេលា​នៃ​ខែ​សីហា ក៏​កៀក​នឹង​បញ្ចប់​ទៅ​ហើយ ពោល​សល់​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ឯង មុន​ទំព័រ​ខែ​ថ្មី ខែ​ឧសភា​ចាប់ផ្តើម​បើក​ទ្វារ។ តាម​ហោរាសាស្រ្ត​បាន​ដំណាល​ថា នៅ​វេលា​ម៉ោង ០០:០០ នាទី ឆ្លង​ចូល​ថ្ងៃ​ទី ០១ ខែ​ថ្មី​ត​ទៅ នឹង​មាន​ម្ចាស់​ឆ្នាំ ៥ អាច​ឆ្លង​ផុត​អស់​កម្ម​អស់​ទុក្ខ ហើយ​សល់​តែ​សុខ ដូច​បាន​ដាំ​ដើម​ទ្រព្យ​កើត​ជា​ផ្លែ​ជា​ផ្កា៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

ខ្លា​ពិត​ជា​សំណាង​ណាស់ ដោយ​ក្រៅ​តែ​ពី​ការ​ខិតខំ ឧស្សាហ៍​ព្យាយាម​របស់​បុគ្គល​នេះ​ស្រាប់​ផង ក៏​ដល់​ពេល​សំណាង​ចូល​មក​ដល់​ហើយ​ដែរ។ បើ​អ្នក​បាន​ដាក់​ពាក្យ​ប្រឡង​ ឬ​ដាក់​ពាក្យ​ដើម្បី​សុំ​ធ្វើ​ការងារ​តំណែង​អ្វី​មួយ នោះ​នឹង​បាន​ចម្លើយ​ឆាប់ៗ​នៅ​ដើម​ខែ​ខាង​មុខ។

ជោគវាសនា​ម្ចាស់​ឆ្នាំ​ខាល អំណោយ​ទាន​ល្អ​ណាស់ នៅ​ខែ​ឧសភា​ថ្មី​នេះ ក្រោយ​ពី​ឆ្លង​ទុក្ខ​ជា​ច្រើន​នៅ​ខែ​ចាស់​សីហា។ លុយ​កាក់​នឹង​ហូរ​ចូល​ឥត​ខ្វះ​ចាយ ហើយ​បញ្ហា​ទាំង​ឡាយ​ក៏​រសាត់​បាត់​អស់ រី​ឯ​កំហុស​ធ្លាប់​បាន​ប្រព្រឹត្តិ ក៏​ត្រូវ​បាន​បំភ្លេច​ចោល​ក្នុង​ក្រសែ​ភ្នែក​ជន​ជិត​ឆ្ងាយ​ទាំង​ឡាយ​ដែរ។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

ជា​មនុស្ស​មាន​ភាព​អត់ធ្មត់ ឧស្សាហ៍​ព្យាយាម មិន​ខ្លាច​ទេ​ការ​លំបាក ហើយ​រមែង​ស្វែងរក​ឱកាស​ផ្លាស់ប្តូរ​ជីវិត ដោយ​មិន​ចាំ​នរណា​មក​ចង្អុល មក​បង្ហាញ​ឡើយ។ ម្ចាស់​ឆ្នាំ​មមែ មាន​លទ្ធភាព​អាច​បង្កើត​ទ្រព្យ​ធំ​នៅ​ពេល​ខាង​មុខ ដោយ​ខ្លួន​ឯង។

នៅ​ខែ​ឧសភា ចាប់​ពី​ម៉ោង ០០:០០ ​ថ្ងៃ​ទី ០១ ត​ទៅ អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន ពោល​ជីវភាព​នឹង​បោះ​ជំហាន​ធំ​ត្រឹម​មួយ​ពព្រិច​ភ្នែក។ អ្នក​អាច​លក់​ដាច់​របស់​ទ្រព្យ​ធំ សល់​លុយ​ចំណេញ​ជា​ច្រើន​ចូល​ផ្ទះ ហើយ​បើ​អ្នក​បន្ត​ខិតខំ​លើ​គន្លង​ដដែល នោះ​សំណាង​ក៏​នឹង​កាន់​តែ​រលូន​បន្ត​ពេញ​មួយ​ខែ។

អ្នក​កើត​ឆ្នាំ​កុរ - ​ជ្រូក

ម្ចាស់​ឆ្នាំ​ទី ១២ ឯ​ណេះ​វិញ ទៅ​មើល​ការងារ​ និង​ការ​រកស៊ី គឺ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ខែ​ឧសភា​ខាង​មុខ ដោយ​លុយកាក់​នឹង​ហូរចូល សម្បូរហូហៀរ​ពេល​មួយ​ខែ​ក្រោយ។ កិច្ច​សន្យា​បន្ថែម​ចំណូល ​ប្រាក់​ចំណេញ​ទាំង​ដុំ នឹង​ចូល​មក​នៅ​ពេល​បន្ទាប់ ពោល​អាច​រាប់​បាន​ម្ចាស់​ឆ្នាំ​កុរ ជា​តារា​សំណាង​ដ៏​ធំ​ប្រចាំ​ខែ​ក្រោយ​នេះ។

អ្នក​កើត​ឆ្នាំច - ឆ្កែ

ជីវិត​ម្ចាស់​ឆ្នាំ​ច នៅ​កំឡុង​ខែក្រោយ មិន​ថា​តែ​អ្នក​ប្រកប​ការងារ ឬ​របរ​រកស៊ី​ជួញដូរ នឹង​ពុំ​មាន​ឧបសគ្គ​អ្វី​កើត​ឡើង​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ទទួល​បាន​ការ​កោត​សរសើរ លើក​មុខ​លើក​មាត់​ពី​ថ្នាក់​លើ ក៏​ដូច​ជា​អតិថិជន ដែល​ផ្តល់​ទាំង​ប្រាក់​ចំណូល ទាំង​កិត្តិយស​មក​អ្នក។

រឿង​នឹក​ស្មាន​មិន​ដល់​នឹង​កើត​មាន នៅ​ចន្លោះ​ពេល ៣ ថ្ងៃ​បន្ទាប់ ដោយ​សំណាង​មួយ​ក្នុង​សំណាង​ធំ​ទាំង ៣ ប្រចាំ​ខែ នឹង​រំលេច​ឡើង។ ចន្លោះ​ពេល​នេះ ជីវិត​អ្នក​គ្មាន​ការ​ធ្លាក់​ចុះ​អ្វី​ឡើយ ពោល​មាន​តែ​សញ្ញា​ឡើង​បុក​ទៅ​លើ​ជានិច្ច។

អ្នកកើតឆ្នាំឆ្លូវ - គោ

ម្ចាស់​ឆ្នាំ​ឆ្លូវ នឹង​មាន​គេ​មក​ហុច​ដៃ​ជួយ ក្រោយ​មើល​ឃើញ​ពី​ការ​ជួប​បញ្ហា និង​ប្រទះ​ឧបសគ្គ​មួយ​ចំនួន​កន្លង​មក។ អ្នក​នឹង​លែង​ឯកោ​ទៀត​ហើយ ពោល​នឹង​ទទួល​បាន​អារម្មណ៍​កក់ក្តៅ ហើយ​ក៏​មាន​ទ្រព្យ​ហូរ​ចូល​យ៉ាង​គគ្រឹកគគ្រេង​ថែម​ទៀត​ផង​ដែរ។

ចូរ​ប្រើប្រាស់​ជំនាញ​ដែល​អ្នក​មាន នៅខែឧសភា អាច​ចាប់​យក​ឱកាស​ដែល​កម្រ​នឹង​ប្រទះ នាំ​ឲ្យ​កើត​លាភ កើត​សំណាង​ទាំង​សម្រាប់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។ ប្រាក់​ក្នុង​កុង​ធនាគារ​នឹង​កើន​ច្រើន រី​ឯ​ការ​ចំណាយ​គឺ​ចេញ​តិច​បំផុត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក