ម្ចាស់​ឆ្នាំ ៤ ហត់​ប៉ុណ្ណា​ក៏​មិន​ចេះ​ត្អូញ ស៊ូ​តាំង​ពី ០ ដល់ ១០ ទី​បញ្ចប់​អាច​ក្លាយ​ជា​អ្នក​មាន

តាម​ការ​គន់គូរ​នៃ​ក្បួន​ហោរាសាស្រ្ត ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ បាន​សង្កេត​ឃើញ​ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម មិន​ថា​ជា​បុរស ឬ​ស្រ្តី រមែង​អាច​ទទួល​បាន​ភាព​មាន​បាន​ដោយ​ស្ងាត់ៗ ហើយ​ពួក​គេ​ខិតខំ​ណាស់ ហែល​កាត់​តាំង​ពី​ចំណុច​ ០ ដល់ ១០ រួច​ឆ្លង​ភាព​នឿយហត់​ប៉ុណ្ណា ក៏​មិន​សូវ​ចេះ​ត្អូញត្អែរ​នោះ​ដែរ៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

រមែង​ជា​មនុស្ស​មាន​ភាព​ឧស្សាហ៍​ព្យាយាម មាន​ចរិត​ស្ងប់ស្ងាត់ ពួក​គេ​មិន​សូវ​ពូកែ​បញ្ចេញ​អារម្មណ៍ Drama នៅ​កន្លែង​ធ្វើ​ការ ឬ​រកស៊ី​ទេ តែ​ធ្វើ​អ្វី​មួយ គឺ​បាន​ដាក់​ឆន្ទៈ​ខ្ពស់ ហើយ​ផ្តោត​លើ​ការងារ​នោះ ឲ្យ​ចេញ​ជា​លទ្ធផល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ទៀត​សោត គេ​ក៏​មិន​ខ្ជះខ្ជាយ​ពេលវេលា​លើ​រឿងរ៉ាវ​ឥត​ប្រយោជន៍​ច្រើន​ដែរ ពោល​មិន​សូវ​ចេះ​ចាយ​ពេល​ទៅ​ជជែក​គ្នា​លេង ឬ​ជួបជុំ​សប្បាយ​ញឹកញាប់​ដូច​អ្នក​ឯ​ទៀត ជា​រួម​ពេលវេលា​ទាំង​ប៉ុន្មាន បើ​មិន​ចាយ​លើ​ការ​ខិតខំ​រក​ប្រាក់ គឺ​ពួក​គេ​ស៊ូ​យក​ពេល​នោះ ទៅ​សម្រាក​ជា​ការ​ជួបជុំ​គ្រួសារ ឬ​នៅ​ម្នាក់​ឯង​ដើម្បី​គិត​រក​ផែនការណ៍​ថ្មី​ក្នុង​ជីវិត។ មិន​ចាំ​ដល់​ចំណាស់​ពេក​ទេ អាយុ​ត្រឹម​តែ ២០ ក្រាស់ ឬ ៣០ ស្តើង មនុស្ស​កើត​ឆ្នាំ​ឆ្លូវ រមែង​ឃើញ​ផ្លែផ្កា​ជីវិត​ហើយ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

ជា​មនុស្ស​ចង់​បាន​កេរ​ឈ្មោះ ស្រលាញ់​កិត្តិយស​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​មនុស្ស​នេះ ធ្វើអ្វី​មួយ​គឺ​គិត គិត​ខ្លាច​គេ​និយាយ​ប៉ះពាល់​ដល់​ឈ្មោះ​របស់​ខ្លួន។ ទៅ​ណា​មក​ណា គេ​តែងតែ​ទទួល​បាន​ការ​គោរព​ស្រលាញ់ បង្កើត​ភាព​រីករាយ​ដល់​អ្នក​ជុំវិញ ប្រកប​ដោយ​សុខ​សិរី​ជុំ​ទិស។

អ្នក​កើត​ឆ្នាំ​ច ទៅ​ប្រកប​របរ​នៅ​ទី​ណា ក៏​រមែង​បង្កើត​ផល​ចំណេញ​យ៉ាង​ក្រែល​ដល់​ម្ចាស់​នៅ​កន្លែង​នោះ បើ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​នោះ រមែង​បាន​ភាព​ចម្រុងចម្រើន ជាង​បុគ្គលិក​ដទៃ។ មនុស្ស​នេះ ហត់​តែ​ឯង ក៏​ស៊ូ​ត្អូញ​តែ​ឯង ពោល​មិន​ចេះ​ហែក​រឿង​ឲ្យ​អ្នក​ដទៃ​ស្តាប់​ឡើយ ​ព្រោះ​តែង​គិត​ថា ប្រាប់​គេ​ក៏​គេ​ជួយ​មិន​បាន​ដដែល។ យ៉ាង​ណា​ដោយ​សារ​ការ​ខិតខំ ការ​តស៊ូ​តាំង​តែ​ពី​ដើម​មក ក៏​មិន​យូរ​នោះ​ដែរ ប្រលូក​ត្រឹម ៣ ទៅ ៥ ឆ្នាំ​ក៏​មាន​ទ្រព្យ​ធំ ជាប់​នឹង​ខ្លួន​ជា​បណ្តើរៗ។

អ្នក​កើត​ឆ្នាំ​វក - ស្វា

ជា​មនុស្ស​ដែល​តែង​មាន​សំណាង ឈ្នះ​អស់​សត្រូវ​មក​ពី​ជិត​ឆ្ងាយ ហើយ​ទៅ​ណា​មក​ណា ក៏​រមែង​មាន​ការ​អាណិតអាសូរ ពោល​ប្រកប​ដោយ​ទំនាក់ទំនង​ល្អ​រវាង​អ្នក​ជុំវិញ​ខ្លួន។

អរគុណ​ដល់​ទេពកោសល្យ​នៃ​ការ​និយាយ​ស្តី​ចេះ​ដាក់ ចេះ​បន្ទាប​ខ្លួន បូក​ផ្សំ​នឹង​ការ​ខិតខំ​តស៊ូ អត់ធ្មត់​ខ្ពស់​ពី​កំណើត​នេះ​ផង ក៏​នាំ​ឲ្យ​គេ​រមែង​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន ជួយ​យឹតយោង​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន​ដោយ​ងាយ។

អ្នក​កើត​ឆ្នាំ​កុរ - ​ជ្រូក

ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​បើក​ចំហ​ចិត្ត បើ​ជួប​រឿង​សោកសៅ​អ្វី ក៏​រមែង​លាក់​ទុក្ខ អង្គុយ​យំ​សោក​តែ​ម្នាក់​ឯង រួច​ជឿ​ថា ក្រោយ​ពេល​នោះ នឹង​បាន​ធូរស្បើយ អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន។ របៀប​នៃ​ការ​អត់ធ្មត់​ខ្ពស់​បែប​នេះ ក៏​ជា​ដើម​ចម​លាយឡំ​ឲ្យ​គេ​ឆាប់​ជោគជ័យ​ជាង​ឆ្នាំ​ដទៃ​ផង​ដែរ ​ព្រោះ​អី​រឿង​ខ្លះ បើ​ចែក​ទៅ​ជន​ដទៃ​ឲ្យ​ដឹង ក៏​មិន​ប្រាកដ​ថា​ល្អ​ទាំង​អស់​ដែរ។

ជាមួយ​នឹង​សំណាង​ដែល​មាន​ក្នុង​ជីវិត ទោះ​មាន​គេ​ចង់​ធ្វើ​បាប ចង់​បោកបញ្ឆោត​ ក៏​មិន​ងាយ​ធ្វើ​បុគ្គល​ឆ្នាំ​កុរ​នេះ​ចុះ​ដែរ ​ព្រោះ​វា​ហាក់​ដូច​មាន​វិញ្ញាណ​ល្អ​អ្វី​ម្យ៉ាង​មក​រារាំង មក​ទប់ស្កាត់​ ឬ​បង្ហើប​ខ្សឹប​ត្រចៀក​ជា​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក