អ្នកមានធ្មេញទាំង ៣ ប្រភេទនេះ ចាត់ទុកថា ជាមនុស្សដែលមានសំណាងធំក្នុងជីវិត ងាកទៅណាក៏មិនខ្វះលុយចាយដែរ

គ្រាន់តែក្រឡេក​មើល​ធ្មេញ​ទូទៅ​របស់​មនុស្ស​ម្នាក់​ ក៏អាច​ដឹង​ថា​អនាគត​បុគ្គលិក​លក្ខណៈ និង​វាសនា​នឹង​ទៅជា​យ៉ាងណាបានដែរ? តោះ! ឈ្វេងយល់ទាំងអស់គ្នា!

១. ធ្មេញធំ

ក្នុង​ផ្នែក​នរវិទ្យា មនុស្ស​ដែលមាន​ធ្មេញ​ធំ ​តែ​តម្រឹមស្មើស្អាត គឺ​សុទ្ធតែ​សំណាង​ខ្លាំង​។ ប្រសិនបើអ្នកជាបុរសដែលមានធ្មេញមុខធំ ជាធម្មតាអ្នកជាមនុស្សរហ័សរហួន ស្វាហាប់ រស់នៅដោយឯករាជ្យ និងមិនពឹងផ្អែកលើនរណាម្នាក់។

មនុស្សទាំងនេះមានផ្លូវអាជីពល្អណាស់ ព្រោះនិស្ស័យរបស់ពួកគេត្រូវបានកំណត់យ៉ាងខ្លាំង។ ជាពិសេស មនុស្សទាំងនេះតែងតែមានសុខភាពល្អ អាស្រ័យហេតុនេះ ជីវិតក៏មានភាពងាយស្រួល និងសប្បាយរីករាយបំផុត។

ប្រសិនបើ​អ្នក​ជា​ស្ត្រី​ដែលមាន​ធ្មេញ​ធំ ជាធម្មតា​អ្នក​ជា​មនុស្ស​ដែលមាន​ចរិត​រួសរាយរាក់ទាក់ និង​ឆ្លាតវៃ។ ពួកគេមានចិត្តល្អ តែងតែត្រៀមខ្លួនជួយអ្នកដទៃ ដូច្នេះហើយពួកគេត្រូវបានគេស្រឡាញ់ដោយមនុស្សជាច្រើន។

ម្យ៉ាងទៀត អាជីព​របស់​ស្ត្រី​ដែលមាន​ធ្មេញ​វែង មាន​សំណាង​ខ្លាំង និង​ងាយ​នឹង​ជោគជ័យ​។ ជាពិសេស​ខ្សែ​ស្នេហា​របស់​ពួកគេ​ក៏​ល្អ​ខ្លាំង​ដែរ ការ​ជួប​គូស្រករ​គួរ​រស់នៅ​ប្រកបដោយ​សុភមង្គល​។

Image_2022 04 19_040358000

២. ធ្មេញផ្លែទទឹម

ស្ត្រីដែលមានទម្រង់ធ្មេញដូគ្រាប់ផ្លែទទឹមត្រូវបានចាត់ទុកថាស្រស់ស្អាតបំផុត។ ជា​ប្រភេទ​ធ្មេញ​ដែល​មាន​រូបរាង​ស្រដៀង​នឹង​គ្រាប់​ផ្លែ​ទទឹម ខ្លី រាង​ជ្រុង និង​ជិត​គ្នា ជាពិសេស​មាន​ពណ៌​ស និង​ខ្លាំង។

មនុស្សភាគច្រើនដែលមានធ្មេញទូទៅប្រភេទនេះ ជាធម្មតាមានភាពវៃឆ្លាត និងមានទេពកោសល្យ។ បុរស​តែង​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ ស្ត្រី​ស្លូតបូត​ថ្លៃថ្នូរ ខ្លះ​បាន​ជា​អ្នក​មាន ហើយ​ជីវិត​ដែល​នៅ​សេសសល់​ក៏​រស់​នៅ​ក្នុង​ភាព​សុខសាន្ត​ទាំង​ឡាយ។

ចំពោះមនុស្សស្រីជាពិសេស កើតមកអាចថា ​នាង​គ្មាន​ទ្រព្យ​សម្បត្តិ ឬ​កេរ្តិ៍ឈ្មោះល្បីអ្វីឡើយ តែក្រោយមានស្វាមី ​នាង​តែងត្រូវ​បាន​ប្តី​ស្រឡាញ់ ថ្នាក់ថ្នមជាពិសេស។ គួរឲ្យដឹងទៀតថា មនុស្សនេះ កម្រ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ​ជា​ពាក្យ​សម្ដីណាស់ ប៉ុន្តែ​ច្រើន​តែ​ប្រើ​សកម្មភាព​ដើម្បី​បង្ហាញចេញមកក្រៅ។

Image_2022 04 19_040403868

៣. ធ្មេញជំពើស

បើ​អ្នក​ស្ថិតក្នុងទម្រង់ធ្មេញទីបី នោះ​អ្នក​រមែង​ជា​មនុស្ស​ដែល​មាន​ផែនការណ៍​ច្បាស់លាស់​ក្នុង​ជីវិត។ អ្នក​តែងតែ​ព្យាយាម​មួយ​ជំហាន​ម្តងៗ ដោយ​មិន​បង្ខំ​ទេ តែ​អ្នក​ជា​មនុស្ស​មាន​ប្រាជ្ញា ពេល​ខ្លះ​លាក់​កំនួច ដើម្បី​សម្ងំ​មើល​អ្នក​ដទៃ​ធ្វើ។ ម្ចាស់​ធ្មេញ​នេះ​ជា​មនុស្ស​មាន​ភាព​វៃ​ឆ្លាត ​ដែល​មាន​ជីវិត​អាពាហ៍ពិពាហ៍​​ពោរពេញ​ទៅ​ដោយ​សុភមង្គល។ ប្រសិនបើបុរសដែលមានធ្មេញជំពើស នោះគាត់នឹងតែងតែមានជីវិតសប្បាយរីករាយ សន្តិភាពផ្លូវចិត្តជានិច្ច។

និយាយ​ពី​ទ្រព្យ មនុស្ស​នេះ​រមែង​មាន​ស្ថិរភាព​ផ្នែក​ទ្រព្យ តាំង​តែ​ពី​ចាប់​កំណើត​មក​ ពោល​បាន​អំណោយផល​ពី​គ្រួសារ​តាំង​តែ​ពី​កើត ពោល​ច្រើន​តែ​ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​យ៉ាង​ហោច​ណាស់​មធ្យម មិន​ស្គាល់​ពាក្យ លំបាក​ខ្លាំង​ឡើយ។

ដោយឡែកមនុស្សនេះ ពោរពេញដោយក្តីស្រលាញ់។ ពួកគេតែងតែបង្ហាញថា តើពួកគេស្រឡាញ់អ្នកប៉ុនណា។ រាល់ពេលដែលអ្នកចង់ទទួលបានការកោតសរសើរ និងស្រលាញ់ ពួកគេប្រាកដជានៅទីនោះ ជួយអ្នកឱ្យរីករាយក្នុងជីវិត និងផ្តល់ក្តីសង្ឃឹមដល់អ្នក។ មនុស្សទាំងនេះក៏ចេះលេងសើចដែរ ពួកគេតែងតែចាំថារឿងតូចតាចតែងតែជារឿងដែលល្អបំផុតក្នុងជីវិត៕

ប្រភព ៖ បរទេស / Knongsrok