ចំណាំទុក! មនុស្ស ៦ ក្រុម កុំទទួលទានឪឡឹកឱ្យសោះ

ថ្វីដ្បិតតែឪឡឹកមានផ្ទុកនូវវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់សុខភាពក៏ដោយ តែមនុស្ស ៦ ប្រភេទនេះ មិនអាចទទួលទានឪឡឹកបាននោះឡើយ បើទោះជាឃ្លាន ឬចូលចិត្តយ៉ាងណាក៏ដោយ។

១. អ្នកដែលមានដំបៅក្រពះ

យោងតាមវេជ្ជសាស្ត្របូព៌ា ជំងឺដំបៅក្រពះ គឺបណ្តាលមកពីការបរាជ័យយិន និងកម្ដៅខាងក្នុង។ ផ្លែឪឡឹកមានប្រសិទ្ធភាពបញ្ចុះទឹកនោម បើអ្នកដែលមានដំបៅក្រពះ ទទួលទានផ្លែឪឡឹកច្រើន អាចធ្វើឱ្យមានខ្សោះជាតិទឹក ធ្វើឱ្យដំបៅកាន់តែយូរ មិនងាយជា។

Watermelon

២. អ្នកដែលមានមុខងារតម្រងនោមខ្សោយ

តម្រងនោម​ដែល​មាន​មុខងារ​ខ្សោយ ​ធ្វើ​ឱ្យ​មុខងារ​នៃ​ការបញ្ចេញ​ទឹក​ក្នុង​រាងកាយ​ថយចុះ ងាយ​បង្ក​ឱ្យ​ហើម​នៅ​ផ្នែក​ខាងក្រោម និង​រាងកាយ​ទាំងមូល​។ អ្នកដែលកើតជំងឺក្រលៀន បើទទួលទានឪឡឹកច្រើនពេក វានឹងធ្វើឱ្យស្រូបទឹកដោយមិនបញ្ចេញចោល ដូច្នេះបរិមាណទឹកដែលផ្ទុកក្នុងខ្លួនច្រើនពេក បរិមាណឈាមកើនឡើង ធ្វើឱ្យហើមពោះយ៉ាងឆាប់រហ័ស។

៣. អ្នកដែលមានជំងឺទឹកនោមផ្អែម

អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ញុំា​ឪឡឹកឱ្យ​តិចបំផុត​។ ឪឡឹកមានផ្ទុកជាតិស្ករ ៥% ដូច្នេះការទទួលទានឪឡឹកបង្កើនកម្រិតជាតិស្ករក្នុងឈាម។ ចំពោះមនុស្សធម្មតា ដោយសារតែការបញ្ចេញអាំងស៊ុយលីនទាន់ពេលវេលា ជាតិស្ករក្នុងឈាម និងជាតិស្ករក្នុងផ្លូវទឹកនោមនៅតែស្ថិតក្នុងស្ថានភាពធម្មតា។

ហើយអ្នកដែលមានជំងឺទឹកនោមផ្អែម ដោយសារក្រពេញអាំងស៊ុយលីនដំណើរការមិនបានល្អ ដូច្នេះការទទួលទានឪឡឹកនឹងបង្កើនជាតិស្ករក្នុងឈាម ប្រសិនបើជំងឺធ្ងន់ធ្ងរអាចបណ្តាលឱ្យមានបញ្ហាមេតាប៉ូលីស។

ដូច្នេះ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ គួរ​កំណត់​ការ​ទទួល​ទាន​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ។ ប្រសិនបើអ្នកញុំាឪឡឹកច្រើនពេកក្នុងមួយថ្ងៃ អ្នកគួរតែកាត់បន្ថយជាតិស្ករក្នុងអាហារផ្សេងទៀត ដើម្បីជៀសវាងជំងឺធ្ងន់ធ្ងរ។

Watermelon Health Benefits

៤. ស្ត្រីមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះដែលទទួលទានផ្លែឪឡឹកច្រើន អាចបំផ្លាញលំពែងបានយ៉ាងងាយ ដោយសារស្ថានភាពរាងកាយរបស់ម្តាយមានសភាពចុះខ្សោយ។ នេះ​ជា​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស និង​មិន​គួរ​ញុំា​ឪឡឹក​ច្រើន​ឡើយ។

៥. អ្នកដែលមានជំងឺផ្តាសាយ

ឪឡឹក គឺជាផ្លែឈើធ្វើឱ្យត្រជាក់ ដែលត្រូវបានកែច្នៃទៅជាភេសជ្ជៈរដូវក្តៅ ដែលមនុស្សជាច្រើនចូលចិត្ត នេះជាភេសជ្ជៈត្រជាក់ល្អណាស់។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានជំងឺផ្តាសាយ នៅពេលដែលសីតុណ្ហភាពក្នុងខ្លួនថយចុះមកធម្មតា ប៉ុន្តែនៅតែទទួលទានផ្លែឪឡឹក វានឹងធ្វើឱ្យរាងកាយត្រជាក់ខ្លាំង ដែលនាំឱ្យកើតមានរោគសញ្ញាគ្រុនក្តៅ ស្រេកទឹក និងឈឺបំពង់ក។

Reduce Workout Soreness With Watermelon 1200x675

៦. ដំបៅមាត់

យោងទៅតាមឱសថបូព៌ា មូលហេតុនៃដំបៅមាត់ គឺដោយសារការខូចកម្ដៅខាងក្នុង។ នៅពេលនេះ បើអ្នកញុំាឪឡឹកច្រើនពេក បរិមាណទឹកក្នុងរាងកាយនឹងបញ្ចេញចេញយ៉ាងលឿន ធ្វើឱ្យខ្វះជាតិទឹកក្នុងមាត់ ធ្វើឱ្យមាត់ស្ងួត ក្តៅ និងពិបាកព្យាបាល។

ចំណាំពេលញុំាឪឡឹក ៖ កុំ​ញុំា​ឪឡឹក​មុន និង​ភ្លាមៗ​ក្រោយ​អាហារ​។ ដោយសារតែសមាសធាតុទឹកនៅក្នុងផ្លែឪឡឹក អាចរំលាយទឹក រំលាយអាហារក្នុងក្រពះបាន ការញុំាមុន និងក្រោយអាហារ អាចប៉ះពាល់ដល់សមត្ថភាពស្រូបយក និងរំលាយអាហារ។

ឪឡឹកមិនគួរញុំាច្រើនពេកទេ ព្រោះនេះជាអាហារឆៅត្រជាក់ ការញុំាច្រើនប៉ះពាល់ដល់លំពែង ធ្វើឱ្យឃ្លានអាហារ រំលាយអាហារមិនល្អ ហើមពោះ និងរាគ។

កុំ​ញុំា​ឪឡឹក​ឱ្យ​ត្រជាក់ ព្រោះ​ថ្ងៃ​ក្តៅ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ញុំា​ឪឡឹក​ត្រជាក់ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​រលាក​ក្រពះ និង​ងាយ​ធ្វើ​ឱ្យប៉ះពាល់ដល់​ក្រពះ​។ រាល់ពេលញុំាឪឡឹកមិនគួរញុំាលើសពី 500 ក្រាមទេ ញុំាយឺតៗ។ អ្នក​ឈឺ​ធ្មេញ និង​មុខងារ​ក្រពះ​ខ្សោយ​មិន​គួរ​ញុំា​ឪឡឹក​ត្រជាក់​ឡើយ៕

ប្រភព ៖ បរទេស / Knongsrok