៥យ៉ាង ជួយអ្នកឱ្យក្លាយជាស្ត្រី កាន់តែល្អវិសេស បុរសជាច្រើន ប៉ងជាគូ

មនុស្សស្រីដែលមានគុណសម្បតិ្តល្អ នឹងធ្វើឱ្យខ្លួនឯងកាន់តែភ្លឺស្វាងដោយស្វ័យប្រវត្តិ ហើយទាក់ទាញមនុស្សជាច្រើនឱ្យកាន់តែស្រឡាញ់អ្នក។ តើអ្នកមានចំណុចទាំងនេះប៉ុន្មានហើយឬនៅ?

១. ត្រេកអរដោយស្មោះចំពោះភាពជោគជ័យរបស់អ្នកដទៃ

ការ​ច្រណែន​របស់​មនុស្ស​ជា​រឿង​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​ក្នុង​លោក។ ចំពោះ​បុគ្គល​នេះ បុគ្គល​នោះ​បើ​គេ​មិន​ពេញ​ចិត្ត​បន្តិច ក៏មាន​អារម្មណ៍​មិន​ស្រួល​សូម្បី​តែ​ដកដង្ហើមក៏ពិបាកដែរ។ ចរិតមនុស្សខ្លះ ពេលឃើញអ្នកដទៃជោគជ័យ បែរជាមានចិត្តខឹងសម្បារ។

នោះ​ជា​ភាព​អាត្មានិយម​របស់​មនុស្ស​ម្នាក់ៗ។ ជំនួសឱ្យអារម្មណ៍នៃការច្រណែន និងការឈ្នានីសដ៏លើសលប់ ចូររៀនព្យាយាមយកឈ្នះគូប្រកួតដោយសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក។ ត្រូវចេះអបអរសាទរ ចំពោះជោគជ័យអ្នកដទៃ នោះទើបជាក្ដីសុខ។

344564049_952840662509646_7989108262705469130_n

២. ចេះគោរព និងស្រលាញ់មនុស្សជុំវិញខ្លួនជានិច្ច

ប្រសិនបើនាងជាស្ត្រីល្អឥតខ្ចោះ នាងប្រាកដជាមិនយកចិត្តទុកដាក់ខ្លាំងពេកទៅលើប្រវត្តិ កាលៈទេសៈ ឬអ្វីៗគ្រប់យ៉ាងរបស់នាងកាលពីអតីតកាលនោះទេ។ ព្រោះ​សម្រាប់​មនុស្ស​ស្រី​ ដែល​ល្អ​ឥត​ខ្ចោះបំផុតនោះគឺ ​បច្ចុប្បន្ន​ និង​អនាគត។ មិនថាអ្នកមាន ឬក្រ វណ្ណៈខ្ពស់ ឬទាប ប្រាក់ខែតិច ឬច្រើន ផ្ទះធំ ឬតូច ប្រុសសង្ហា ឬអាក្រក់ គឺនាងរាប់អានមិត្ត និងស្រលាញ់គ្រប់គ្នាដោយស្មោះ។

345894528_209911768490934_1509507095965290483_n

៣. បន្តការរៀនសូត្រគ្មានដែនកំណត់

ពិភពលោកនៅក្រៅ គឺមានរឿងជាច្រើនដែលយើងមិនដឹង មានរឿងជាច្រើនដែលត្រូវរៀន។ ក្នុង​នាម​ជា​មនុស្ស​ស្រី​ដ៏​ល្អ​ឥត​ខ្ចោះ ពួកគេ​តែង​តែ​ដឹង​ថា ​ពួកគេ​អាច​រៀន​មេរៀន​មួយ​បន្ថែម​ទៀត ពេល​ដឹង​ថា​ការ​លំបាក​ជា​មេរៀន​ថ្លៃ។ វាជាប្រភពនៃភាពជោគជ័យនាពេលអនាគត។ សម្រាប់​នាង សម្រស់​បញ្ញា​តែងតែ​ជា​រឿង​សំខាន់បំផុត។

346269758_1308453743361925_4470966360505933534_n

៤. រៀនពីរបៀបអភ័យទោស

មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស ប៉ុន្តែនោះមិនមានន័យថា អ្នកកំពុងបដិសេធខ្លួនឯង ឬមានអារម្មណ៍មិនល្អចំពោះពួកគេទាំងអស់នោះទេ។ ជីវិតនេះ គឺជាអ្វីដែលយើងមិនអាចទាយទុកជាមុនបាន។ រឿងសំខាន់ គឺយើងម្នាក់ៗដឹងពីវិធីទទួលស្គាល់កំហុសទាំងនោះ ឬអត់ ពីទីនោះដើម្បីរៀន និងកែតម្រូវវា។

៥. កុំភ្លេចនិយាយអរគុណ

ស្ត្រី​ដែល​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ​ដឹង​ថា​ខ្លួន​មិន​អាច​ជោគជ័យ​ដោយ​ខ្លួន​ឯង​បាន​ទេ ប៉ុន្តែ​ក៏​ត្រូវ​ជួយ​អ្នក​ដទៃ​ដែរ។ ដូច្នេះហើយ ពួកគេតែងតែដឹងគុណ និងមិនស្ទាក់ស្ទើរក្នុងការនិយាយអរគុណដល់អ្នកដែលជាអ្នកមានគុណរបស់ពួកគេ៕

ប្រភព ៖ បរទេស / Knongsrok