ជូន ៥ ឃ្លាដល់យុវវ័យទាំងឡាយដែលមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ ត្រូវចងចាំឱ្យច្បាស់

ឈានដល់វ័យ ២៥ ឆ្នាំឡើងទៅ យើងមិនដឹងថា យើងអាចរស់នៅបាន ២៥ ឆ្នាំប៉ុន្មានដងទៀតទេ ចន្លោះវ័យនេះរហូតដល់ ៣៣ ឆ្នាំ គឺជាវ័យដែលត្រូវខំប្រឹង កុំខ្លាចហត់ កុំខ្លាចលំបាក តែនេះជាវ័យដែលមានសន្ទុះខ្លាំងទាំងកម្លាំងកាយ កម្លាំងចិត្ត គំនិតមានច្រើន ដូច្នេះ ត្រូវប្រើប្រាស់រយៈពេលនេះឱ្យបានល្អ កុំខ្ជះខ្ជាយឱ្យសោះ។ ដូច្នេះហើយ សូមជូន ៥ ឃ្លាដល់យុវវ័យទាំងឡាយត្រូវចាំ និងអនុវត្តន៍ឱ្យបានល្អ។

Cover Copy

១. ត្រូវសម្លឹងមើលពិភពលោកបន្ថែមទៀត ៖ ការធ្វើដំណើរមិនចាំបាច់ទាល់តែដូចជាការអានសៀវភៅ ឬការមើលឯកសារ ក៏អាចធ្វើឱ្យទស្សនៈរបស់មនុស្សទូលំទូលាយផងដែរ យល់ដឹងកាន់តែច្បាស់អំពីពិភពលោកដ៏ធំទូលាយនេះ។ ពេលដែលចក្ខុវិស័យបានពង្រីក ទើបដឹងថា មេឃ ដីធំទូលាយប៉ុនណា និងមានរឿងជាច្រើនដែលអ្នកត្រូវរៀនសូត្របន្ថែមទៀត។ លក្ខខណ្ឌសម្រាប់ការហោះហើរ គឺមេឃរបស់អ្នកត្រូវតែខ្ពស់គ្រប់គ្រាន់។

២. វិនិយោគលើខ្លួនឯង បន្ថែម និងបង្កើនចំណេះដឹង ៖ មានតែចំណេះដឹងចូលក្នុងខួរក្បាលទេ ទើបអាចក្លាយជាប្រាជ្ញា។ នេះគឺជាវត្ថុដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានក៏គ្មាននរណាម្នាក់អាចលួចពីអ្នកបានដែរ។ រៀនភាសាបរទេសថ្មីយ៉ាងហោចណាស់ 1 ចេញពីតំបន់ស្រណុករបស់អ្នក ដើម្បីឈ្វេងយល់ និងទទួលបានចំណេះដឹងបន្ថែម។

776362d3c857710fe7ece4fc552de23c (1)

៣. វិនិយោគឱ្យទាន់ពេលវេលា ៖ ព្យាយាមកាត់បន្ថយទំនាក់ទំនងដែលមិនចាំបាច់ ផ្តោតលើការអភិវឌ្ឍខ្លួនអ្នក លើកតម្កើងតម្លៃខ្លួនឯង ខ្លឹមសារនៃទំនាក់ទំនងណាមួយគឺជាការផ្លាស់ប្តូរនៃគុណតម្លៃរបស់អ្នក។ តម្លៃរបស់អ្នកកាន់តែធំ ចំណូលរបស់អ្នកកាន់តែខ្ពស់ គ្មាននរណាម្នាក់ហ៊ានបំពាន ឬជាន់ពន្លិចអ្នកបានឡើយ។

៤. ដាច់ខាតត្រូវរៀនសន្សំលុយ ៖ ថ្វីដ្បិតតែការសន្សំរបស់អ្នកមិនប្រាកដថាធ្វើឱ្យអ្នកក្លាយជាអ្នកមានក៏ដោយ តែវាអាចជួយអ្នកឱ្យសល់ និងមានកញ្ចប់ថវិការទុកប្រើប្រាស់ក្នុងពេលបន្ទាន់ ឬចាំបាច់។ ដូច្នេះហើយ ការសន្សំលុយបម្រុងទុក គឺជារឿងសំខាន់ ដែលអ្នកត្រូវតែធ្វើវាឱ្យបាន បន្តិចៗយូរទៅក៏គង់តែកើនបានច្រើនមិនខាន។

៥. រាប់អានមិត្តថ្មីៗ ៖ មិនបាច់រកឯណាឆ្ងាយទេ លើកតម្លៃខ្លួនឯងទៅបានហើយ ឱ្យតែអ្នកពូកែ និងមានតម្លៃគ្រប់គ្រាន់ បណ្ដាញទំនាក់ទំនងរបស់អ្នកក៏ទូលំទូលាយ មិនខ្វះអ្នកចង់រាប់រក ចូលមកសេពគប់អ្នកនោះឡើយ ស្ដង់ដាររបស់អ្នកល្អ មនុស្សចូលមកក្នុងជីវិតរបស់អ្នកក៏គាប់ប្រសើរដែរ៕