ផ្លូវក្រោយទាំង ៣ ដែលមនុស្សឆ្លាតវៃតែងតែប្រុងប្រៀបទុកសម្រាប់ខ្លួនឯង ចៀសវាងមានហានិភ័យកើតឡើង

មនុស្សឆ្លាតតែងតែមានគំនិតគិតគូរវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ដោយហេតុនេះហើយ តែងតែទុកផ្លូវក្រោយសម្រាប់ខ្លួនឯង ក្រែងលោធ្លោះធ្លោយនាំឱ្យមានបញ្ហាណាមួយកើតឡើង នឹងអាចរួចផុតរាល់សេចក្ដីទុក្ខ និងបញ្ហាទាំងអស់នោះ។ ទាំងនេះ គឺជាផ្លូវក្រោយទាំង ៣ ដែលមនុស្សឆ្លាតនឹងទុកសម្រាប់ខ្លួនឯង។

Cover Copy

១. សន្សំដើម្បីធានាគុណភាពជីវិត ៖ លុយសំខាន់ប៉ុនណា អ្នកនឹងយល់ភ្លាមៗនៅពេលអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នកឈឺ ឬស្ថិតក្នុងស្ថានភាពអាសន្នត្រូវការប្រាក់ជាបន្ទាន់។ ការសន្សំប្រាក់ប្រហែលជាមិនសំខាន់ក្នុងថ្ងៃធម្មតាទេ ប៉ុន្តែគ្រោះថ្នាក់នឹងមិនផ្តល់ឱ្យយើងនូវពេលវេលាដើម្បីរៀបចំនោះឡើយ នៅពេលដែលគ្រោះថ្នាក់កើតឡើង យើងនឹងមិនអាចប្រតិកម្មបានទេ។ វាមិន​ខុស​អ្វី​ទេ​ដែលយើងត្រូវ​ខំ​រក​លុយហើយទុកដាក់សន្សំ តែវានឹងខុសបើយយើងរកបានហើយមិនចេះរៀបចំទុកសន្សំឱ្យបានល្អ ដល់ពេលអាសន្នគ្មានលុយសម្រាប់ប្រើប្រាស់។ អ្នកសន្សំកាន់តែច្រើន អ្នកកាន់តែមានសុវត្ថិភាព និងរឹងមាំកាន់តែខ្លាំង។

A6cf6bb6f94adeedc9e9471c5c9f651b

២. អភិវឌ្ឍន៍ជំនាញឱ្យកាន់តែច្រើន ៖ សម្ពាធ​គឺ​បង្ហាញ​ពី​ភាព​អសមត្ថភាព ភាព​លំបាក​ជា​លទ្ធផល​នៃ​ការ​ខ្វះ​ចំណេះ គ្មានជំនាញ។ តម្លៃរបស់អ្នកនៅក្នុងក្រុមហ៊ុន គឺសមាមាត្រដោយផ្ទាល់ទៅនឹងសមត្ថភាពនៃវិជ្ជាជីវៈរបស់អ្នក។ ទុក្ខលំបាករបស់មនុស្ស កើតឡើងដោយសារតែភាពអសមត្ថភាពខ្លួនឯង។ ហេតុដូច្នេះហើយ មនុស្សដែលឆ្លាតវាងវៃ មិនដែលបោះបង់នូវការសិក្សារៀនសូត្រ និងបន្ថែមជំនាញឱ្យកាន់តែខ្លាំងនោះឡើយ។ ពេលវេលាសម្រាប់មនុស្សឆ្លាត គ្មានទេពាក្យថាទំនេរ ពេលវេលារបស់ពួកគេមានតម្លៃ ដូច្នេះ គេតែងតែធ្វើអ្វីដែលប្រយោជន៍ រៀននូវអ្វីដែលល្អៗ ដើម្បីបន្ថែមការយល់ដឹង និងបង្កើនជំនាញចាក់គ្រឹះឱ្យមាំ រៀនច្រើនមិនខុសទេ រៀនកាន់តែច្រើន ចេះកាន់តែច្រើន អាចប្រើប្រាស់បានកាន់តែច្រើន។

F4610d8ed3b852e164697111851f4a8b

៣.​ សេចក្តីសប្បុរស គឺជាពរជ័យដ៏ឧត្តម ៖ សេចក្តីសប្បុរស មិនចាំបាច់ជារឿងធំនោះទេ វាភាគច្រើនគ្រាន់តែជារឿងតូចតាច ដូចជាស្នាមញញឹម ពាក្យយោគយល់គ្នា បេះដូងដែលពោរពេញដោយសេចក្ដីសន្ដោស និងភាពកក់ក្ដៅ ដ្បិតថានេះគ្រាន់តែជារឿងតូចតាច សាមញ្ញៗ ប៉ុន្តែវាមានសារៈសំខាន់ខ្លាំងណាស់។ សេចក្តីសប្បុរសមិនត្រឹមតែផ្តល់ភាពកក់ក្តៅដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអំណោយសម្រាប់ខ្លួនអ្នកផងដែរ។ របៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ គឺជារបៀបដែលអ្នកដទៃនឹងប្រព្រឹត្តចំពោះអ្នកវិញដូចគ្នា។ ​ចិត្ត​សប្បុរស ព្រោះមានចិត្តសមល្មម គ្រប់គ្រាន់ ទឹក​ចិត្ត​ល្អ ចេះ​យោគយល់ ព្រោះ​ការយោគយល់​ ចិត្តរបស់អ្នកនឹងកាន់តែទូលំ​ទូលាយ មិន​ចូល​ចិត្ត​ប្រកួតប្រជែង ដណ្ដើមយកចាញ់ឈ្នះជាមួយនឹងអ្នកណាឡើយ៕