បញ្ហាទាំង ៥ ដែលពុកម្ដាយចាស់ៗ តែងតែទ្រាំលាក់ទុកក្នុងចិត្ត មិនចង់បង្ហាញចេញប្រាប់កូនៗ ឬអ្នកក្រៅឱ្យដឹងនោះឡើយ

ឪពុកម្ដាយជាច្រើន ដែលតែងតែខំទ្រាំលាក់ទុកគ្រប់យ៉ាងនៅក្នុងចិត្ត មិនព្រមនិយាយប្រាប់ឱ្យកូនៗបានដឹងនោះឡើយ ព្រោះមនុស្សចាស់ កាន់តែចាស់កាន់តែចិត្ត កាន់តែគិតច្រើន មិនចង់ឱ្យខ្លួនឯងក្លាយជាបញ្ហា ឬបន្ទុកលើកូនៗនោះទេ។ ហេតុនេះហើយ គាត់តែងតែលាក់បាំង ជាពិសេសរឿងទាំង ៥ យ៉ាងនេះ មិនដែលចង់និយាយចេញមកឡើយ។

Cover Copy

១. បញ្ហាសុខភាព ៖ ឪពុកម្តាយដែលមានវ័យចំណាស់ជាច្រើន ប្រហែលជាមិនសប្បាយចិត្ត ឬតែងតែលាក់បញ្ហាសុខភាពរបស់ខ្លួន ព្រោះមិនចង់ឱ្យកូនព្រួយបារម្ភ រឹតតែមិនចង់ដាក់បន្ទុកលើអ្នកដទៃ។ ពួកគាត់តែងតែជ្រើសយកការលាក់បាំង និងនិយាយថា មិនអីទេ ជាជាងនិយាយចេញមក ត្អូញត្អែរឱ្យកូនចៅបានដឹង។

២. បញ្ហាហិរញ្ញវត្ថុ ៖ ប្រសិនបើពួកគាតប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ឪពុកម្តាយដែលមានវ័យចំណាស់ សុខចិត្តលាក់បាំង ទ្រាំលំបាកតែខ្លួនគាត់ ព្រោះមិនចង់នាំយកបញ្ហាទៅធ្វើជាបន្ទុកដល់កូនចៅ ព្រោះតែគាត់មើលឃើញថា កូនៗកំពុងតែលំបាក ឬឃើញថាកូនៗមានការចំណាយជាច្រើន ឬមានចំណូលមិនល្អ ក៏មិនចង់យកការខ្វះខាតរបស់ខ្លួន ទៅបន្ថែមលើកូនៗនោះឡើយ។

៣. ភាពឯកា ៖ ទោះបីជាពួកគាត់មានអារម្មណ៍ឯកោក៏ដោយ ក៏ពួកគាត់ប្រហែលជាមិនបញ្ចេញអារម្មណ៍នេះឡើយ ដោយចង់ចៀសវាងការអាណិត ឬមិនចង់ធ្វើឱ្យកូនមានអារម្មណ៍ខុសដែលមិនបានចំណាយពេលគ្រប់គ្រាន់ជាមួយពួកគាត់។

៤. ការភ័យខ្លាចអំពីអនាគត ៖ ការព្រួយបារម្ភអំពីភាពចាស់ ការបាត់បង់ឯករាជ្យភាព ឬការប្រឈមមុខនឹងមរណៈ ជារឿយៗតែងតែមាននៅក្នុងចិត្តឪពុកម្ដាយចាស់ៗ ដោយសារឪពុកម្តាយប្រហែលជាពិបាកពេកក្នុងការពិភាក្សាអំពីការភ័យខ្លាចទាំងនេះដោយបើកចំហ។

៥. ការសោកស្ដាយ ៖ មិនថាវាទាក់ទងនឹងជម្រើសជីវិត ការខកខានឱកាស ឬទំនាក់ទំនងនោះទេ ឪពុកម្តាយដែលមានវ័យចំណាស់អាចចូលចិត្តលាក់ការសោកស្ដាយទាំងនេះ ជាជាងបង្ហាញចេញ ឬចែករំលែកវាជាមួយកូនៗ ឬមនុស្សជុំវិញខ្លួន៕